ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​…​កំពុង​ញៀន

8 ឆ្នាំ មុន

ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ការ​លក់​ឬ​ហៅ​ថា​ការ​ដោះ​ដូរ​នូវ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​តែងតែបាន​បន្សល់​ទុក​នូវ​រឿងអាស្រូវ​ជាប់​រហូត​មក ។ ពី​មាត់​មួយ​ទៅ​មាត់​មួយ​…​តែងតែ​ផ្តល់​នូវ​ទស្សនៈ​…​សោកស្តាយ​…​និង​ឆ្លើយ​ដាក់​ទៅ​លើ​មេឃ​ទាំងអស់

ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ការ​លក់​ឬ​ហៅ​ថា​ការ​ដោះ​ដូរ​នូវ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​តែងតែបាន​បន្សល់​ទុក​នូវ​រឿងអាស្រូវ​ជាប់​រហូត​មក ។ ពី​មាត់​មួយ​ទៅ​មាត់​មួយ​…​តែងតែ​ផ្តល់​នូវ​ទស្សនៈ​…​សោកស្តាយ​…​និង​ឆ្លើយ​ដាក់​ទៅ​លើ​មេឃ​ទាំងអស់ ។ មក​ពី​មេឃ​មាន​ពពក​…​ទើប​មាន​ភ្លៀង​…​ទើប​ជួយ​បាំង​កំ​ដៅ​ព្រះអាទិត្យ ។

​ខ្លះ​ទិញ​យក​មួយ​ចំហៀង​…​ខ្លះ​ទិញ​យក​ទាំង​ដុំ ទាំង​ផ្ទាំង​…​ខ្លះ​ដូរ​យក​ឆ្នាំង​មាស ឆ្នាំង​ពេជ្រ ប្រគល់​ឱ្យ​ឆ្នាំងដី​…​ទៅ​បោះទីតាំង​នៅ​ទីវាល​រហោស្ថាន​…​ដូច​ចិន​ដេញ​ខ្មែរ ខ្មែរ​ដេញ​ខ្មោច ។​ល​។ និយាយ​មិន​អស់​ទេ​…​សូមទោស​…

បើ​រាប់​អ្នក​ដែល​ពូកែ​ប្រមូល​ទិញ​ទ្រព្យសម្បត្តិ​រដ្ឋ​…​អង្គុយ​រាប់​មិន​គ្រប់​ម្រាមដៃ​ទេ​…​ចាត់​ទុក​ថា​ពេល​ស្លាប់​ទៅ ប្រហែល​យក​ទៅ​ជាមួយ​ហើយ​មើលទៅ ?

ឧទាហរណ៍ ពី​មុន​មក​ក្រសួងពាណិជ្ជកម្ម​នៅ​ផ្លូវ​ធំ​ជិត​វត្ត​ភ្នំ ឥឡូវ​ទៅ​រក​ក្រសួងពាណិជ្ជកម្ម​អត់​ឃើញ​ទេ​…​ទៅ​ដេញ​ខ្មោច​បាត់​យូរហើយ​…​ឯ​កីឡដ្ឋាន​អូ​ឡាំ​ពិ​ក​ពេល​នេះ​ក្លាយជា​ស្នូល​អន្សម​…​។​ល​។ និង ។​ល​។ និយាយ​ធ្វើ​អី​ទៀត​…​បើ​ក្លាយជា​ខ្មោច​អស់​ទៅ​ហើយ​នោះ ? ទោះបី​ខ្មោច​អស់នោះ​កប់​រាប់​ទស​វត្ស​ទៀត​ក៏​នៅ​តែ​មិន​រលួយ​ដែរ​…
ដូច​អ្នក​ដែល​បាន​បឹង​ក្បាលថ្នល់​ជាដើម​…​ចាក់​ដី​លុប​យក​អស់ហើយ​…​មាន​ឃើញ​អភិវឌ្ឍន៍​ឯណា​ធំ​ទៅ ? ឃើញ​តែ​វាស់ដី​លក់​បាន​រាប់​លាន​ដុល្លារ​…​នរណា​ក៏​ចង់បាន​បឹង​នេះ​ដែរ​…​ប៉ុន្តែ​សំណាង​គេ ។​ល​។

នៅ​ភ្នំពេញ​ទិញ​មិន​ទាន់​អស់​ទេ​…​ប៉ុន្តែ​ស្អុយ​ពេករ​ត់ទៅ​ទិញ​តាម​ខេត្ត​ម្តង​…​នៅ​តែ​ស្អុយ​…​ដូច​នៅ​ខេត្តស្វាយរៀង​ជាដើម ។​ល​។
មុខ​រយរ​កស៊ី លក់​និង​ទិញ​បែប​នេះ ដូច​ជា​នៅ​កំពុង​ញៀន​…​គេ​ហៅ​ថា ញៀន​ល្បែង​លក់​…​ញៀន​ល្បែង​ទិញ​…​ឬ​ញៀន​ទាំង​អ្នកលក់​…​ញៀន​ទាំង​អ្នកទិញ​…៕
                      អា​ឡេវ