ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក នុ​ត ពុធ​ដា​រ៉ា នាំ​យក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជូន​គ្រួសារ​ក្រីក្រ៣៤​គ្រួសារ នៅ​សង្កាត់​ព្រៃវែង

8 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ​ ៖​ លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​​ខណ្ឌដង្កោ និង​ជា​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ ​បាន​នាំ​យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា

​រាជ​ធានីភ្នំពេញ​ ៖​ លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​​ខណ្ឌដង្កោ និង​ជា​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ ​បាន​នាំ​យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ៣៤​គ្រួសារ នៅ​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៥ ។

លោក​អភិបាល​ខណ្ឌ​បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ទាំង​៣៤​គ្រួសារ​​​នេះរស់នៅ​ក្នុង​សង្កាត់​ព្រៃវែង ដោយ​ក្នុង​នោះ ​គ្រួសារ​ក្រីក្រ​​ចំនួន​២៣​គ្រួសារ និង​គ្រួសារ​ផ្ទុកមេរោគ​អេ​ដស៍ចំនួន​១១​គ្រួសារ​ ។លោក​ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប្រធាន​កាកបាទក្រហម ​ជូនប្រជាពលរដ្ឋ​ក្រីក្រ និង​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ទាំង​៣៤​គ្រួសារ និង​បាន​លើក​ឡើង​អំពី​ការ​យកចិត្តទុកដាក់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​មូលដ្ឋាន ​និងទូ​ទាំង​ប្រទេស ដែល​ជា​និច្ចកាល​សម្តេច​ទាំង​ពីរ​តែង​បាន​គិតគូរ និង​យកចិត្តទុកដាក់​ដល់​ការ​លំបាក​របស់​​​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក អ្នក​ផ្ទុកមេរោគ​អេ​ដស៍ ទុរគត​ជន កុមារ​កំព្រា និង​អ្នក​ជួប​គ្រោះ​មហន្តរាយ ដោយ​គ្រោះ​ធម្មជាតិ និង​អគ្គិភ័យ ជាដើម​ ។

លោក​លោក​អភិបាល​ខណ្ឌ​ បាន​ណែនាំ​ឲ្យ​​​ពលរដ្ឋ​ដែល​មក​ទទួល​អំណោយ​នា​ថ្ងៃនេះ ឲ្យ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ហើយ​ចំពោះ​បងប្អូន​ដែល​ផ្ទុកមេរោគ​អេដស៍ សូម​ទៅ​ទទួលយក​យក​ថ្នាំ​ពន្យារ​ឲ្យ​បាន​ទៀងទាត់ ដើម្បី​បន្ត​ការ​រស់នៅ​បាន​យូរអង្វែង ​មើល​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ​ដែល​កំពុង​មានការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​ជា​លំដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ ។

បន្ទាប់​មក ​លោក​បាន​ចែកអំណោយ​​​ដែល​ត្រូវ​ចែក​ជូន ​​ក្នុង​១​គ្រួសារ​ទទួល​បាន អង្ករ​២៥​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង ឃី​ត​១​កញ្ចប់ (​មុង​១​ ​សា​រុង​១​ ​ក្រមា​១​ ​ភួយ​១) និង​​ប្រាក់​៤​ម៉ឺន​រៀល​ ៕