ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​បុរស​​ខ្មែរ​ម្នាក់​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​គ្មាន​អ្នក​​ជា​សះស្បើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​ពេ​ញ ៖ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ រក​ឃើញ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​មិន​​មាន​​អ្នក​ជា​សះស្បើយ​នោះ​ទេ​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​២២​ វិច្ឆិកា​ ឆ្នាំ​២០២០​បាន​លើក​ឡើង​ថា​ ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ៖…

រាជធានី​ភ្នំ​ពេ​ញ ៖ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ រក​ឃើញ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​មិន​​មាន​​អ្នក​ជា​សះស្បើយ​នោះ​ទេ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​២២​ វិច្ឆិកា​ ឆ្នាំ​២០២០​បាន​លើក​ឡើង​ថា​ ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ៖ ចំនួន១​នាក់​ជា​បុរស​ជនជាតិ​ខ្មែរ​អាយុ​២៧​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែ តុលា ឆ្នាំ​២០២០ ដែល​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​៤ នៅ​ថ្ងៃ​ទី​១៣ នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បុរស​នេះ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ។

ក្រសួង​បាន​កត់​សម្គាល់ថា​ បុរស​នេះ​បាន​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ខាងលើ​នេះ មាន​អ្នកដំណើរ​សរុប​ចំនួន​៣៩​នាក់ ពេល​មកដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ បាន​ធ្វើតេស្ត​លើក​ទី​១ ដែល​លទ្ធផល​បង្ហាញ​នៅ​ថ្ងៃ​ទី ២៧ ខែតុលា ឆ្នាំ​២០២០ មាន​បុរស​ជនជាតិ​ខ្មែរ២​នាក់ រក​ឃើញ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ បច្ចុប្បន្ន​នេះ មាន​ម្នាក់​កំពុង​នៅ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រីឯ​ម្នាក់​ទៀត​បានជា​សះស្បើយ​ហើយ​។

ក្រសួង​បន្ត​ថា​ នៅ​ពេល​ធ្វើតេស្ត​លើក​ទី​២ កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៃ​ថ្ងៃ​ទី​១៣​នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​អ្នកដំណើរខាងលើ មាន​បុរស​ជនជាតិ​ខ្មែរ​ចំនួន២​នាក់​ទៀត រក​ឃើញ​វិជ្ជមាន​​កូ​វី​ដ​-១៩ ហើយ​ពួក​គាត់​ទាំង​ចំនួន២​នាក់ បានជា​សះស្បើយ​នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។ អ្នកដំណើរ​នៅ​សល់​ចំនួន​៣៤​នាក់ ដែលមាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូដ-១៩ នៅ​ពេល​នោះត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​សណ្ឋាគារចំនួន២នៅ​រាជ​ធានី​ភ្នំពេញ​ចំនួន​២៨​នាក់ និង​នៅ​វិទ្យាល័យ​ពោ​ចិន​តុង​ចំនួន៦​នាក់​។

បច្ចុប្បន្ន​នេះ​អ្នកដំណើរ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​ពោ​ចិ​តុង​ចំនួន​៦​នាក់​ដែល​មាន​ហានិភ័យ​ក្នុង​ការ​ចម្លង​បន្ត​ពី​អ្នកជំងឺ​នេះ​ក្រសួង​បាន​ឲ្យ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​បន្ថែម​ទៀត​ដើម្បី​តាមដាន​សុខភាព​។

បើ​តាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ទូ​ទាំង​ប្រទេស មាន​ចំនួន ២៩៥​នាក់ (​ស្មើនឹង ៩៦,៤១% ធៀប នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វី​ដ -១៩​ទាំងអស់​) នៅ​ក្នុង​ចំនួន​នេះ មាន​ស្រី ៦០​នាក់ និង​បុរស ២៣៥​នាក់​។

អ្នកមាន​វីរុស​កូ​វី​ដ​-១៩ មាន​ចំនួន​សរុប ៣០៦​នាក់ (​ស្រី ៦២​នាក់ និង​បុរស ២៤៤​នាក់ ) ។ អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន៨​នាក់ (​ស្ត្រី១​នាក់ និង​បុរស៧​នាក់​)​។

អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ចំនួន ៣​នាក់ (​ស្ត្រី១​នាក់ និង​បុរស​ចំនួន​២​នាក់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ