ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​បណ្តា​ប្រទេស​ជា​សមាជិក OCS

8 ឆ្នាំ មុន

រដ្ឋមន្ត្រី​ការ​បរទេស​របស់​បណ្តា​ប្រទេស​ជា​សមាជិក​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀង​ហៃ OCS បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ទី​៣ មិថុនា ដោយ​ផ្តោត​ការ​ពិភាក្សា​លើ​យុទ្ធសាស្ត្រ​សម្រាប់​ការ​ពង្រីក

រដ្ឋមន្ត្រី​ការ​បរទេស​របស់​បណ្តា​ប្រទេស​ជា​សមាជិក​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀង​ហៃ OCS បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ទី​៣ មិថុនា ដោយ​ផ្តោត​ការ​ពិភាក្សា​លើ​យុទ្ធសាស្ត្រ​សម្រាប់​ការ​ពង្រីក​អង្គការ​នោះ​នា​ពេល​អនាគត ហើយ​រៀបចំ​កិច្ចប្រជុំ​កំពូល OCS ដែល​គ្រោង​ធ្វើ​នា​ខែកក្កដា​ខាង​មុខ​នេះ​នៅ​ទីក្រុង​អ៊ូ​ហ្វា​របស់​រុ​ស្ស៊ី ។

រដ្ឋមន្ត្រី​ការ​បរទេស​ទាំងនេះ​បាន​សម្រេច​លើ​រូបមន្ត​នៃ​យុទ្ធសាស្ត្រ​អនាគត​ផ្តោត​លើ​ការ​ពង្រីក OCS រហូត​ដល់​ឆ្នាំ​២០២៥ ដែល​លើកទឹកចិត្ត​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​បណ្តា​រដ្ឋ​ជា​សមាជិក​ខាង​វិស័យ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​វប្បធម៌ ។

រដ្ឋមន្ត្រី​ការ​បរទេស​ទាំងនេះ​ដែល​រួម​ប្រជុំ​គ្នា​នៅ​ក្រុង​មូ​ស្គូ បាន​អនុម័ត​គម្រោង​សេចក្តី​សម្រេចចិត្ត​ដើម្បី​ឱ្យ​ប្រទេស​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​ចូល​ជា​សមាជិក OCS ។

បង្កើត​ឡើង​កាលពី​ឆ្នាំ​២០០១ OCS រួម​មាន​ប្រទេស​ជា​សមាជិក​ចិន កា​ហ្សា​ក់​ស្ថាន កៀ​ហ្ស៊ី​ស៊ី​ស្ថាន រុ​ស្ស៊ី តា​ហ្ស៊ី​គី​ស្ថាន និង​អ៊ូ​បេ​គី​ស្ថាន ដែល​ជា​សមាជិក​ពេញ​សិទ្ធិ ។ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា អុ​ី​រ៉​ង់ ម៉ុង​ហ្គោ​លី និង​ប៉ា​គី​ស្ថាន ជា​អ្នក​សង្កេតការណ៍ ហើយ​ប្រទេស​បេឡា​រុស តួ​ក​គី និង​ស្រី​លង្ការ ជា​ដៃគូ​ចរចា ។ គឺ​ប្រទេស​រុ​ស្ស៊ី​ដែល​ក្នុង​ឆ្នាំ​២០១៥​នេះ ជា​ប្រធាន​ប្តូរ​វេន​របស់ OCS ។

ក្នុង​កិច្ចប្រជុំ​នេះ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក​វ៉ាង​យី អំពាវនាវ​កាលពី​ថ្ងៃ​ទី​៤ មិថុនា ដល់ OCS ឱ្យ​ដើរតួ​នាទី​កាន់តែ​ស្ថាបនា​ក្នុង​ការ​ថែរក្សា​សន្តិសុខ និង​ស្ថេ​រ​ភាព​តំបន់ ។ ក្នុង​កិច្ចប្រជុំ​ដែល​ផ្តោត​លើ​សន្តិសុខ និង​ស្ថេ​រ​ភាព​តំបន់ លោក​វ៉ាង ធ្វើការ​កត់​សម្គាល់ថា សភាពការណ៍​ពិភពលោក និង​តំបន់​មាន​លក្ខណៈ​ស្មុគស្មាញ ដូច្នេះ OCS ត្រូវ​ដើរតួ​នាទី​កាន់តែ​ស្ថាបនា ហើយ​រួមចំណែក​ថែម​ទៀត​ដល់​សន្តិសុខ និង​ស្ថេ​រ​ភាព​តំបន់ ៕