ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ម៉ូតូ​គេ​ចត​ទំនង ស្រាប់តែ​ឆ្លៀត​ឱកាសល្អ​លួច​តែ​សំណាង​មិន​ជួយ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ម្នាក់​ចូល​លួច​ម៉ូតូ​គេ​បញ្ឈរ​នៅ​ខាង​មុខ​ហាង​អ៊ុតសក់​ហើយ​ឡើង​ជិះ​គេចខ្លួន ក៏​ប៉ុន្តែ​ត្រូវ​ម្ចាស់​ដឹង​ប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្ទាក់​ចាប់​បាន អ្នកស្រុក​វាយ​ហើម​មុខ ។ ករណី​ចោរលួច​ម៉ូតូ​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣៦​នាទី​យប់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០…

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ម្នាក់​ចូល​លួច​ម៉ូតូ​គេ​បញ្ឈរ​នៅ​ខាង​មុខ​ហាង​អ៊ុតសក់​ហើយ​ឡើង​ជិះ​គេចខ្លួន ក៏​ប៉ុន្តែ​ត្រូវ​ម្ចាស់​ដឹង​ប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្ទាក់​ចាប់​បាន អ្នកស្រុក​វាយ​ហើម​មុខ ។ ករណី​ចោរលួច​ម៉ូតូ​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣៦​នាទី​យប់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ហាង​អ៊ុតសក់ ស្ថិត​ក្នុងភូមិ​ស្រះ​វង់​សង្កាត់​ស្វាយ​រៀង​ក្រុង​ស្វាយ​រៀង​ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អ៊ុ​ក ចាន់ ហៅ​យូ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ដែល​គេ​បញ្ឈរ​ទុក​នៅ​ខាង​មុខ​ហាង​អ៊ុតសក់ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនសង្ស័យ​ដើរ​ចេញពី​រង្វង់​មូល​នាគព័ន្ធ នៃ​កំណាត់​ផ្លូវជាតិ​លេខ​១ សំដៅ​ទៅ​ទិស​ខាងត្បូង ពេល​ទៅ​ដល់​ខាង​មុខ​ហាង​អ៊ុតសក់​ទល់មុខ​សាលាដំបូង​ខេត្តស្វាយរៀង​ក៏​បានឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៤ ដែល​ជន​រង​គ្រោះ​ឈ្មោះ មឿង ស្រី​ពៅ ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​មេផ្ទះ មាន​ទីលំនៅ​ភូមិ​សួន​ថ្មី សង្កាត់​ព្រៃ​ឆ្លាក់ បញ្ឈរ​ទុក​នៅ​ចិញ្ចើម​ផ្លូវ​ខាង​មុខ​ហាង​អ៊ុតសក់​ហើយ ដើរ​ចូល​ទៅ​ក្នុង​ហាង​អ៊ុតសក់ ដើម្បី​អ៊ុតសក់ ដោយ​មិន​បាន​ដក​ចង្កឹះ​សោរ​ចេញពី​ម៉ូតូ ខណៈនោះ​ជនសង្ស័យ​ដើរមក​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​ចត​នៅ​ខាង​មុខ​ហាង ហើយ​មាន​សោ​នៅ​ជាប់​ជាមួយ​ម៉ូតូ​ផង​នោះ​ក៏​ចូល​លួច​ម៉ូតូ រួច​ជិះ​ចេញ​ទៅ​ទិស​ខាងត្បូង​បាត់ ចំណែក​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ដែរ​តែ​មិន​បាន​ចាប់អារម្មណ៍ បន្តិច​ក្រោយមក​ទើប​ជន​រង​គ្រោះ​ដឹង​ថា បាត់​ម៉ូតូ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​តែ​ម្តង ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ ភ្លាម​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​រៀង ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​សង្ស័យ និង​បាន​ដាក់​កម្លាំង​តាម​ស្ទាក់​គ្រប់​ផ្លូវ​រហូត​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​នៅ​ចំណុច​ភូមិ​រោង​បន្លែ​ក៏​ឃាត់ខ្លួន ដើម្បី​សាកសួរ​នៅ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ពិតជា​បាន​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​មែន ។

បន្ទាប់​មក​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​ការិយាល័យ​នគ​បាល​ព្រហ្មទណ្ឌ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ