ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់​ម្នាក់​ដេក​ស្លា.ប់​លើ​គ្រែ​​ក្នុង​ការ​ដ្ឋាន​​ ​សង្ស័យ​គាំង​បេះ​ដូង​

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ បុរស​​ជា​កម្មករ​សំណង់ម្នាក់​ត្រូវ​បាន​កម្មករ​សំណង​រួមការ​ងារ​ជាមួយ​គ្នាប្រទះ​ឃើញដេក​ស្លា.ប់​នៅ​លើ​គ្រែ​ក្នុង​មុង សង្ស័យ​​​គាំងបេះដូង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង

រាជ​ធានីភ្នំពេញ ​៖ បុរស​​ជា​កម្មករ​សំណង់ម្នាក់​ត្រូវ​បាន​កម្មករ​សំណង​រួមការ​ងារ​ជាមួយ​គ្នាប្រទះ​ឃើញដេក​ស្លាប់​នៅ​លើ​គ្រែ​ក្នុង​មុង សង្ស័យ​​​គាំងបេះដូង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​ ៦​និង៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​០៥ ​មិថុនា ​​២០១៥ នៅ​ក្នុង​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង​ស្ថិត​ក្នុងបូ​រី​ឆាយ​ណា​ថោ​ន ភូមិ​ព្រៃ​ព្រី​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

បុរស​រង​គ្រោះ​​ឈ្មោះ លី ធី អាយុ​៤៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​គីឡូ​បី ឃុំ​ព្រែកកក់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម​ មាន​ប្រពន្ធ​ និង​កូនស្រី​ម្នាក់​ ស្នាក់​នៅ​សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ តែ​ជន​រង​គ្រោះ​បាន​មក​ស្នាក់​នៅ​ភ្នំពេញធ្វើ​ជា​កម្មករ​សំណង់មាន​រយៈពេល​ជាង​២​ឆ្នាំមក​ហើយ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ វេលា​យប់​ថ្ងៃ​ទី​០៤ ​មិថុនា បន្ទាប់​ពី​ហូបបាយ​ល្ងាច​រួច ជន​រង​គ្រោះ​បានចូល​គេង​តែ​ម្នាក់ឯង​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​នោះ ក្រោយមក​មិនមាន​នរណា​ម្នាក់​បានដឹង​ថា ជន​រង​គ្រោះ​នេះ​មានរឿង​អី​កើតឡើង​នោះ​ឡើយ ។​

លុះ​ព្រឹក​ឡើង មិនឃើញ​គាត់ក្រោកពីដំណេក​មាន​យុវជន​ម្នាក់​ដែល​ជាកម្មករ​សំណង់​រួម​​ការ​ងារ​ជាមួយ​គ្នាបាន​ចូល​ទៅ​ដាស់​ឲ្យ​​ក្រោកធ្វើការ​ស្រាប់តែ​ឃើញ​គាត់​ស្លាប់​បាត់​ទៅ​ហើយ​៕
      ​