ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ឱ វណ្ណ​ឌី​ន សាទរ​ចំណាត់ថ្នាក់​ដ៏​ល្អ​របស់​កម្ពុជា ប៉ុន្តែ​រម្លឹក​ប្រជាពលរដ្ឋ​ទាំងអស់​មិន​ត្រូវ​ធ្វេសប្រហែស​ជា​ដាច់ខាត

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ពិភពលោក (​ក្នុង​ចំណោម​១៦៦​ប្រទេស​) និង​លេខ​១ នៅ​អាស៊ី ជា​ប្រទេស ដែល​មាន​ស្ថានភាព​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ពិភពលោក (​ក្នុង​ចំណោម​១៦៦​ប្រទេស​) និង​លេខ​១ នៅ​អាស៊ី ជា​ប្រទេស ដែល​មាន​ស្ថានភាព​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​-១៩ និង​ផល​ប៉ះពាល់​ពី​ជំងឺ​បាន​ល្អ​ជាងគេ នេះ​បើ​តាម​របាយការណ៍ Bureau de Prospective Economique (BPE) ។

លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​តាម​រយៈ​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​២០ វិច្ឆិកា ២០២០​នេះ​ថា “​ខ្ញុំ​សូម​ចូលរួម​អបអរសាទរ ចំពោះ​ចំណាត់​ដ៏​ល្អ​របស់​កម្ពុជា នៅ​ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល និង​ផល​ប៉ះពាល់ នៃ​វីរុស​កូ​វី​ដ​-១៩ ប៉ុន្តែ​សូម​រម្លឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ មិន​ត្រូវ​ធ្វេសប្រហែស​ជា​ដាច់ខាត និង​ត្រូវ​តែ​យកចិត្តទុកដាក់ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ទ្វេ​ដង​” ។

លោក​ជំទាវ សង្កត់ធ្ងន់​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ល្អ ក៏​ពិតមែន ប៉ុន្តែ​យើង​មិន​ត្រូវ​ធ្វេសប្រហែស​ជា​ដាច់ខាត និង​ត្រូវ​តែ​យកចិត្តទុកដាក់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ទ្វេ​ដង ព្រោះថា ជំងឺ​កូ​វី​ដ​-១៩ នៅ​បន្ត​មាន​សន្ទុះ នៃ​ការ​ឆ្លង​រាលដាល ទាំង​កម្រិត​ពិភពលោក ទាំង​កម្រិត​ប្រទេស​នៅ​អាស៊ាន ពុំ​ទាន់​ថមថយ​នៅឡើយ​ទេ ។

លោក​ជំទាវ​បាន​បន្ថែម​ថា “​ការ​វាយតម្លៃ​នេះ ជា​រឿង​ល្អ ហើយ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​វីរុស​កូ​វី​ដ​-១៩ បាន​ដោយ​ជោគជ័យ​ផង​ដែរ​” ។

គិត​មក​ត្រឹម​យប់​ថ្ងៃ​ទី​២០ វិច្ឆិកា ២០២០​នេះ ប្រទេស​កម្ពុជា​មិន​មានការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ ចូល​ក្នុង​សហគមន៍​ទេ ហើយ​ភាគច្រើន គឺជា​ករណី​នាំ​ចូល ។ រហូត​មក​ដល់​ពេល​នេះ ក្រសួងសុខាភិបាល​កម្ពុជា រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប ៣០៤​ករណី និង​ព្យាបាល​ជា​សះស្បើយ សរុប​ចំនួន ២៩៤​នាក់ កំពុង​សម្រាក​ព្យាបាល ចំំ​នួន​១០​នាក់ និង​គ្មាន​ស្លាប់​ទេ ៕

កម្ពុជា​ជាប់​លំដាប់​ទី​៣ លើ​ពិភពលោក និង​លេខ​១​នៅ​អាស៊ី ក្នុង​ការ​ទប់ស្កាត់​កូ​វី​ដ​-១៩ បាន​ល្អ​បំផុត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ