ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​2​នាក់​​ត្រូវ​អស់​លក្ខណ៍ ក្រោយ​ប្រព្រឹត្ត​បទល្មើស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌដង្កោ សហការ​ជាមួយនគរ​បាល​ប៉ុស្ដិ៍​ដង្កោ ខណៈ​ចុះ​ល្បាត​ក្នុង​មូលដ្ឋា​ន ប្រទះ​ឃើញ​បុរស​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​គួរ​ឲ្យ​សង្ស័យ ក៏​បាន​ឃាត់​ឱ្យ​ឈប់​ដើម្បី​សាកសួរ និង​ត្រួតពិនិត្យ ។ ប៉ុន្តែ​គ្រាន់តែ​ឈប់​ភ្លាម…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌដង្កោ សហការ​ជាមួយនគរ​បាល​ប៉ុស្ដិ៍​ដង្កោ ខណៈ​ចុះ​ល្បាត​ក្នុង​មូលដ្ឋា​ន ប្រទះ​ឃើញ​បុរស​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​គួរ​ឲ្យ​សង្ស័យ ក៏​បាន​ឃាត់​ឱ្យ​ឈប់​ដើម្បី​សាកសួរ និង​ត្រួតពិនិត្យ ។ ប៉ុន្តែ​គ្រាន់តែ​ឈប់​ភ្លាម ជន
សង្ស័យ​ម្នាក់​បាន​លោត​ចុះ​ពី​ម៉ូតូ​រត់គេច​ខ្លួន​បាត់ នៅ​សល់​២​នាក់​រត់​អត់​ទាន់ ក៏​ត្រូវ​កម្លាំង​នគរបាល​ចាប់​ជាប់ ហើយ​ពេល​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​នៅ​ក្នុង​កាបូបស្ពាយ​១ រួច​នាំទៅ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២០ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រមាណ​៣រសៀល នៅ​តាម​ផ្លូវ​បេតុង​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ជនសង្ស័យ​ដែល​ឃាត់ខ្លួនបាន​នេះ ម្នាក់​ឈ្មោះ ធី សត្យា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ និង​ម្នាក់​ទៀត​ឈ្មោះ ផា​ន់ សុ​ភ័ក្ត្រ ភេទ​ប្រុសអាយុ​២៣​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត ស្នាក់​នៅភូមិ​ភ្នៀ​ត សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌ​មានជ័យ ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់ ម៉ូតូ​១​គ្រឿង កាបូបស្ពាយ​១ និង​កំប៉ុង​ស្ករ​គ្រាប់​១ ។ ចំណែក​បក្ខពួក​ម្នាក់​ដែល​កំពុង​រត់គេច​ខ្លួន​ឈ្មោះ ខ្លា ភេទ
ប្រុស អាយុ​ប្រហែល​៣៦​ឆ្នាំ ។

លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ឲ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​នោះ ខណៈ​កម្លាំង​នគរ​បាន​ផ្នែក​ប្រឆាំង​គ្រឿងញៀនខណ្ឌ សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​ដង្កោ ល្បាត
ដល់​ភូមិ​តា​ឡី សង្កាត់​ដង្កោ បានឃើញ​ជន​៣នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សុ​៊​យ​ហ្សុ​៊​យ​គី​ឡែ​ត ពណ៌​ស ពាក់​ផ្លា​ក​លេខ កណ្ដាល​១AF-៣៩៧៣ ។

ដោយ​មានការ​សង្ស័យ កម្លាំង​សមត្ថកិច្ច​បាន​ហៅ​ឲ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ ស្រាប់តែ​ជន​ម្នាក់​រត់គេច​ខ្លួន ទើប​ឃាត់ខ្លួន​បក្ខពួក​២​នាក់​ទៀត​ដែល​ប្រុង​រត់គេច​ខ្លួន​ដែរ ហើយ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​៣​កញ្ចប់​នៅ​ក្នុង​កាបូបស្ពាយ ។

បន្ទាប់​ពី​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ