ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.ក! ​លើ​ផ្ទះ​៤​ដង​ ក្នុង​ព្រៃ​ក្រោយ​ផ្ទះ​៨​ដង ទើប​ធ្លាយ​រឿង​រ៉ាវដល់​ក្រុម​គ្រួសារ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក​វរសេនីយ៍ឯក ឆាយ ហាក់​ឡុ​ង អធិការ​នគរបាល​ស្រុក​អង្គរធំ​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ស្រុក​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ពី​បទ​ល្បួង​ក្មេង​ស្រី​អាយុ​ក្រោម​១៥​ឆ្នាំ​ទៅ​បំពាន​សេពសន្ថវៈ​រហូត​បាន​សម្រេច​១២​លើក​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ ​ទើប​បែក​ការណ៍​ដឹង​ដល់​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ ។ ជនសង្ស័យ…

ខេត្តសៀមរាប ៖ លោក​វរសេនីយ៍ឯក ឆាយ ហាក់​ឡុ​ង អធិការ​នគរបាល​ស្រុក​អង្គរធំ​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ស្រុក​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ពី​បទ​ល្បួង​ក្មេង​ស្រី​អាយុ​ក្រោម​១៥​ឆ្នាំ​ទៅ​បំពាន​សេពសន្ថវៈ​រហូត​បាន​សម្រេច​១២​លើក​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ ​ទើប​បែក​ការណ៍​ដឹង​ដល់​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ ។

ជនសង្ស័យ ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរធំ ។ ជន​នេះ​ឈ្មោះ នី នា​ត ហៅ​ណ​យ អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ។ ហើយ​ករណីខាងលើ​​នេះ កើតឡើង​តាំងពី​អំឡុង​ឆ្នាំ​២០១៨ រហូត​ដល់​ឆ្នាំ​២០២០ នៅ​ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ។

លោក​អធិការ​បន្ត​ទៀត​ថា ក្នុង​រយៈពេលនេះ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់​បំពាន​សេព​សន្ថវៈ​​លើ​ក្មេង​ស្រី​រហូត​ដល់ទៅ​​១២​ដង គឺ​នៅ​លើ​ផ្ទះ​៤​ដង និង​នៅ​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ​៨​ដង។ ក្រោយ​ពីទទួល​បាន​ពាក្យបណ្ដឹង​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក កើត វ​ណា្ណ​រ៉េ​ត ព្រះ​រាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​អនុញ្ញាត​ឱ្យ​កម្លាំង​នគរបាល​បើក​ការ​ស៊ើបអង្កេត​បឋម ។

លុះ​រហូត​មក​ដល់​ថ្ងៃ​ទី ១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ សមត្ថកិច្ច​កំណត់​បាន​មុខសញ្ញា​ជន​សង្ស័យ និង​នាំ​ខ្លួន​មក​សាកសួរ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​សារ​ភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ពាក្យបណ្ដឹង​មែន និង​ត្រូវ​បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ