ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បាន​ខ្មាន់កាំភ្លើង​​បា.ញ់​រះ​​​​​ចេញ​ក្នុង​ព្រៃ​ ខណៈកំពុងព័ទ្ធ​ជើង​​ភ្នំ​ចាប់​មេ​ខ្លោងទៀត​

3 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត ៖ ករណី​ជម្លោះដីធ្លី​រវាង​អ្នក​ភូមិ ​ជាមួយ​ក្រុមហ៊ុន សូ ងួ​ន ​ដែលមាន​​ខ្មាន់​កាំភ្លើង​លួច​បាញ់ប្រហារ​ បណ្តាល​ឲ្យ​សន្តិសុខ​ម្នាក់​បាត់បង់ជីវិត​ និង​ម្នាក់ទៀត​​រង​របួស​ជា​ទម្ងន់នោះ គិតត្រឹម​​ថ្ងៃ​ទី​១៩​…

​ខេត្តកំពត ៖ ករណី​ជម្លោះដីធ្លី​រវាង​អ្នក​ភូមិ ​ជាមួយ​ក្រុមហ៊ុន សូ ងួ​ន ​ដែលមាន​​ខ្មាន់​កាំភ្លើង​លួច​បាញ់ប្រហារ​ បណ្តាល​ឲ្យ​សន្តិសុខ​ម្នាក់​បាត់បង់ជីវិត​ និង​ម្នាក់ទៀត​​រង​របួស​ជា​ទម្ងន់នោះ គិតត្រឹម​​ថ្ងៃ​ទី​១៩​ វិច្ឆិកា ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្តកំពត​ស្រាវជ្រាវ​នឹង​ឃាត់ខ្លួន​ជន​សង្ស័យ​បាន​ចំនួន​២​នាក់ ។ សូមរំលឹកថា ៖ ខ្មាន់កាំភ្លើង​​បាញ់​​ចេញពី​ក្នុង​ព្រៃ​បង្កឱ្យ​​សន្តិសុខ​ក្រុមហ៊ុនសូ ​ងួ​ន បាត់ជីវិត

សេចក្តីរាយការណ៍ឱ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​ឈ្មោះ ញាន សែង ភេទ​ប្រុស អាយុ២៣ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត (​ចូលរួម​ប្រព្រឹត្ត​)​និង​​ម្នាក់​​ទៀត​ឈ្មោះ ស៊ឹ​ម ថែ ភេទ​ប្រុស អាយុ​២១ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត (​ស៊ឹ​ម ថែ ជា​កូនបង្កើត​របស់​ឈ្មោះ ស៊ូ ធា ជា​ជន​ដៃដល់​) ។

ជាមួយគ្នានោះ ​​សមត្ថ​​កិច្ច​បាន​ចុះទៅ​​ឆែកឆេរដល់​​ផ្ទះ​ជនសង្ស័យ​ឈ្មោះ ស៊ូ ធា រឹបអូស​បានប្រទះ​អាវុធ​កែច្នៃចំនួន​​២​ដើម ដោយឡែក ​អាវុធ​អាកា ជនសង្ស័យ​បាន​យក​ទៅ​ជាមួយ ។

នៅ​ពេល​ឃាត់​ខ្លួន​ ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​ថា «ជន​ដៃដល់​ដែល​ធ្វើ​សកម្មភាព​បាញ់ប្រហារ​សន្តិសុខ​ក្រុមហ៊ុន សូ ងួ​ន គឺ​ឈ្មោះ ស៊ូ ធា ជា​មេខ្លោង ដោយ​បាន​ប្រើប្រាស់​កាំភ្លើង​អាកា ហើយ​ពេល​នេះ កំពុង​លាក់ខ្លួន​នៅ​លើ​ភ្នំ​ចម្ងាយ​ពី​កន្លែង​កើតហេតុ​៥ ​គីឡូម៉ែត្រ ដោយ​ភ្ជាប់​នូវ​អាវុធ​អាកា​១​ដើម​ទៅ​ជាមួយ​ផង ។

ករណី​ខាងលើ​នេះ​ សមត្ថ​កិច្ច​បាន​នឹង​កំពុងធ្វើការ​ឡោម​ព័ទ្ធ​នៅ​ជើងភ្នំ​នោះ ដើម្បី​ចាប់ខ្លួន​ជន​ដៃដល់ ។

ព័ត៌មានបន្ថែមកោះសន្តិភាព​នឹង​មានផ្សាយជូនបន្ត​ ។

អត្ថបទសរសេរ ដោយ