កម្ពុជានាំចេញអង្ករទៅកាន់អូស្ត្រាលីជាង២៥.០០០តោនរយៈពេល១០ខែ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១៩ វិច្ឆិកា ២០២០នេះ បានឱ្យដឹងថា…
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១៩ វិច្ឆិកា ២០២០នេះ បានឱ្យដឹងថា…
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១៩ វិច្ឆិកា ២០២០នេះ បានឱ្យដឹងថា ក្នុងរយៈពេល ១០ខែ ឆ្នាំ ២០២០នេះ កម្ពុជា បាននាំចេញអង្ករទៅកាន់ប្រទេសអូស្ត្រាលី ប្រមាណ ២៥.៩៩៤តោន កើនឡើងប្រមាណ ៨.៩៧១តោន ឬប្រមាណ ៥២,៧ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩កន្លងទៅ ។
ការបង្ហាញតួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានធ្វើឡើង ក្រោយពេលមានការផ្សាយព័ត៌មានមួយថា ការនាំចេញអង្ករកម្ពុជាទៅកាន់អូស្ត្រាលី មានការ សង្ស័យជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ។
ក្នុងរបាយការណ៍បានសរសេរថា វិស័យកសិកម្មកម្ពុជា បាននិងកំពុងរីកចម្រើនឥត ឈប់ឈរ និងកំពុងដើរនាទីដ៏សំខាន់ ទោះបីស្ថិតនៅក្នុងស្ថានភាពនៃការប្រឈមជាច្រើនរួម មានទាំងការប្រែប្រួលអាកាសធាតុ សម្ពាធសេដ្ឋកិច្ចនយោបាយ និងការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ។ បច្ចុប្បន្ននេះ ប្រជាកសិករកំពុងកែប្រែមុខមាត់ពីការអនុវត្តកសិកម្មតាមបែប យថាផលទៅជាលក្ខណៈប្រពលវប្បកម្ម និងកែប្រែជីវភាពរស់នៅរបស់ខ្លួនទៅជាកសិ-ពាណិ ជ្ជករវិញ ហើយកម្ពុជាកំពុងតែវិវឌ្ឍពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាកសិ-ឧស្សាហកម្មវិញ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី ៤ ។
ការនាំចេញផលិតផលកសិកម្មសរុបបានកើនឡើងពី ៤,១៦លានតោននៅឆ្នាំ ២០១៥ កើនឡើងដល់ ៤,៨៨លានតោន ក្នុងឆ្នាំ ២០១៩ ស្មើនឹង ១៧,៣ភាគរយ ។ សម្រាប់ការនាំ ចេញអង្ករវិញបានកើនឡើងដល់ជិត ៥៤ម៉ឺនតោនក្នុងឆ្នាំ ២០១៨ ដល់ ៦២ម៉ឺនតោនក្នុងឆ្នាំ ២០១៩ និងបានកើនឡើងដល់ ៥៣ម៉ឺន ៦ពាន់តោន គិតជាទឹកប្រាក់ប្រមាណជាង ៣៦៦លាន ដុល្លារអាមេរិក ។
បច្ចុប្បន្ន ស្ថានភាពនៃការរីកចម្រើនរបស់វិស័យកសិកម្ម កម្ពុជាទាំងផ្នែកផលិតកម្ម និង ការនាំចេញពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដោយបានយកចិត្តទុកដាក់ខ្ពស់លើការវិនិយោគ វិស័យកសិកម្ម ការបញ្ចប់បញ្ហាទំនាស់ដីធ្លីកសិកម្ម និងការបង្កើតសហគមន៍កសិកម្ម និងបណ្ដុំ កសិករផលិត ការផ្សាភ្ជាប់ផលិតផល និងទីផ្សារ ការលើកកម្ពស់ភាពប្រកួតប្រជែងលើគុណ ភាព និងសុវត្ថិភាពផលិតផល និងការបើករបាំងបច្ចេកទេសអនាម័យ និងភូតគាមអនាម័យ សម្រាប់ជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយនិរន្តរភាព ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា ភាពជឿនលឿននៃវិស័យកសិកម្មកម្ពុជា គឺសម្រេចបានដោយសារតែប្រទេសជាតិមានសុខ សន្តិភាព ។ នៅក្នុងដំណាក់កាលកម្ពុជាទទួលរងនូវផលប៉ះពាល់ពីកូវីដ-១៩ វិស័យជាច្រើន បានធ្លាក់ចុះ ក៏ប៉ុន្តែសម្រាប់វិស័យកសិកម្ម និងការនាំចេញផលិតផលកម្ពុជា បែរជាមានកំ ណើន និងសញ្ញាវិជ្ជមាន ។ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី បានដំឡើងការ ព្យាករណ៍សេដ្ឋកិច្ចកម្ពុជាឡើងវិញ ដោយផ្អែកលើកំណើននាំចេញផលិតផលកសិកម្មកម្ពុជា ក្នុងរយៈប៉ុន្មានខែដើមឆ្នាំនេះ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កន្លងមកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរងផលប៉ះ ពាល់ដោយសារតែកូវីដ-១៩ ងាកមកធ្វើអាជីវកម្មកសិកម្ម ចិញ្ចឹមសត្វ និងដាំដុះដើម្បីផ្គត់ផ្គង់ ដល់សណ្ឋាគារ ភោជនីយដ្ឋាន និងសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ ។ សម្ដេច ថា ៖ « ក្នុងពេលមានវិបត្តិនៃជំងឺសកល តម្រូវការផ្សេងទៀតបានធ្លាក់ចុះតែតម្រូវការនៃការ ហូបចុកមិនថមថយទេ មានតែមានកំណើនខ្ពស់ជាងមុន ដូច្នេះហើយទើបធ្វើឱ្យប្រទេសផលិត អាហារមានសក្ដានុពលខ្ពស់» ៕
ចែករំលែកព័តមាននេះ