ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធាន FIFA ទំនងជា​ស្ថិត​ក្នុង​ការ​សើ​ុ​ប​អង្កេត​របស់ FBI ពាក់ព័ន្ធ​នឹង​អំពើ​ទុច្ចរិត

8 ឆ្នាំ មុន

លោក​សេ​ប ប្ល៊េ​ត​ធ័​រ អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ (FIFA) កំពុង​ស្ថិត​ក្នុង​ការ​សើ​ុ​ប​អង្កេត​របស់ FBI ពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​ទុច្ចរិត ទោះបីជា​លោក​បាន​លាលែង​ពី​តំណែង​រួចរាល់​ក៏​ដោយ ។

លោក​សេ​ប ប្ល៊េ​ត​ធ័​រ អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ (FIFA) កំពុង​ស្ថិត​ក្នុង​ការ​សើ​ុ​ប​អង្កេត​របស់ FBI ពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​ទុច្ចរិត ទោះបីជា​លោក​បាន​លាលែង​ពី​តំណែង​រួចរាល់​ក៏​ដោយ ។

លោក​សេ​ប ប្ល៊េ​ត​ធ័​រ អាយុ​៧៩​ឆ្នាំ បាន​យល់ព្រម​ចុះ​ចេញពី​តំណែង​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ កាលពី​ថ្ងៃ​ទី​២ មិថុនា កន្លង​មក ក្រោយ​ពី​ឈ្នះ​ការ​បោះ​ឆ្នោត​ក្នុង​អាណត្តិ​ទី​៥ បន្តបន្ទាប់​គ្នា​ត្រឹមតែ​៤​ថ្ងៃ និង​ជា​ចុង​ក្រោយ​លោក​ហាក់ដូចជា​ស្ថិត​ក្នុង​គន្លង​នៃ​ការ​ស៊ើប​អង្កេត​របស់ FBI អា​មេ​រិ​ក ។

ក្នុង​ដំណាក់កាល​ដំបូង លោក ប្ល៊េ​ត​ធ័​រ គ្មាន​ឈ្មោះ​ស្ថិត​ក្នុង​ចំណោម​ជនសង្ស័យ​របស់​ក្រុម​អយ្យកា​រអា​មេ​រិ​ក​កាលពី​ស​ប្តា​ហ៍​មុន​ទេ គឺ​មាន​តែ​មន្ត្រី​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​លើ​វិស័យ​បាល់ទាត់​តែ​១៤​រូប​រួម​មាន លោក​ចេ​ហ្វ​ហ្វ្រី វ៉េ​ប អនុប្រធាន FIFA និង​លោក​ចូ​សេ ម៉ា​រី​យ៉ា ម៉ា​រី​ន អតីត​ប្រធាន​សមាគម​បាល់ទាត់​ប្រេ​ស៊ី​ល (CBF) ជាដើម ។

ចាប់តាំងពី​លោក​សេ​ប ប្ល៊េ​ត​ធ័​រ ចុះ​ចេញពី​តំណែង​ជា​ប្រធាន FIFA មាន​បេក្ខជន​ជា​ច្រើន​រូប​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ចង់​ចូល​កាន់​តំណែង​ជំនួស​លោក​​រួម​មាន លោក​ដេ​វី​ដ ស៊ី​ណូ​ឡា ជនជាតិ​បារាំង និង​ព្រះ​អង្គ​ម្ចាស់ អា​លី ប៊ី​ន អាល់​ហ៊ូ​សេន របស់​ប្រទេស​ហ្ស​ក​ដា​នី ដែល​ទើប​ចាញ់ឆ្នោត​កាលពី​ថ្ងៃ​ទី​២៩ ឧសភា កន្លង​មក ។

សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ជា​ប្រធាន FIFA ថ្មី​នេះ​រំពឹង​ថា នឹង​រៀបចំ​ឡើង​ក្នុង​រង្វង់​ពី​ខែធ្នូ ២០១៥ ដល់​ខែមីនា ២០១៦ ខាង​មុខ ៕