ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPad Pro ជំនាន់​ថ្មី​មាន​ប៊ិក «Stylus»

8 ឆ្នាំ មុន

ក្រុមហ៊ុន Apple កំពុង​ផលិត iPad ជំនាន់​ថ្មី​មានឈ្មោះ​ថា iPad Pro អេ​ក្រង់​ធំ​ទំហំ ១២៩ អី​ុ​ញ ព្រមទាំង​មាន «Stylus» ដែល​ជា​ប្រភេទ​ប៊ិក​ប្រើ​ជំនួស​ម្រាមដៃ​ក្នុង​ការ​ប៉ះ Touch លើ​ផ្ទៃ​អេ​ក្រង់ ។

ក្រុមហ៊ុន Apple កំពុង​ផលិត iPad ជំនាន់​ថ្មី​មានឈ្មោះ​ថា iPad Pro អេ​ក្រង់​ធំ​ទំហំ ១២៩ អីុ​ញ ព្រមទាំង​មាន «Stylus» ដែល​ជា​ប្រភេទ​ប៊ិក​ប្រើ​ជំនួស​ម្រាមដៃ​ក្នុង​ការ​ប៉ះ Touch លើ​ផ្ទៃ​អេ​ក្រង់ ។

យោង​តាម​គេហទំព័រ Appleinsider ឱ្យ​ដឹង​ថា ក្រៅពី​មាន​ប៊ិក Stylus iPad Pro ដ៏​ថ្មី​សន្លាង​នេះ​ក៏​រួម​មាន​បច្ចេកវិទ្យា ថ្មី​ៗ​ភ្ជាប់​មក​ជាមួយ​ផង​ដែរ ដូច​ជា NFC ជា​ប្រព័ន្ធ​ទាក់ទង​ងាយស្រួល មាន USB-C និង​លក្ខណៈ​ពិសេស​មួយ​ចំនួន​ទៀត ។

ចំណែក​គេហទំព័រ The Korea Times រាយការណ៍​ថា ផលិតផល​មួយ​ប្រភេទ​នេះ​នឹង​បង្ហាញ​វត្ត​មាននៅ​ដំណាច់ឆ្នាំ​២០១៥ ឬ​ដើមឆ្នាំ​២០១៦ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ពុំ​មាន​ព័ត៌មាន​ណា​បញ្ជាក់​ពី​តម្លៃ​របស់ iPad Pro ទេ តែ​ផលិតផល​សេ​៊​រី​មុន​ដូច​ជា iPad Air តម្លៃ​ប្រហែលជា​៣៦០​ដុល្លារ ៕