ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​ដើរ​ឆ្លងថ្នល់​ត្រូវ​រថយន្ត​យី​ឌុ​ប​ដឹកឈើ​បុក​ស្លា.ប់

8 ឆ្នាំ មុន

ខេត្តក្រចេះ ​៖ បុរស​ម្នាក់​ដែល​អ្នកស្រុក​ចាត់​ទុក​ថា ជា​មនុស្ស​ប្រមឹក​បាន​ស្លា.ប់​កាល​ពី​យប់​ថ្ងៃ​ទី​៣ ​មិថុនា នៅ​ពេល​ដែល​បុរស​រង​គ្រោះ​ស្រវឹងស្រា និង​បាន​ដើរ​ឆ្លងផ្លូវ​​ត្រូវ​រថ​យន្ត​យី​ឌុ​ប​ដឹកឈើ​​​​បុក​ស្លា.ប់​នៅ​នឹង​កន្លែង ​។

ខេត្តក្រចេះ​ ៖ បុរស​ម្នាក់​ដែល​អ្នកស្រុក​ចាត់​ទុក​ថា ជា​មនុស្ស​ប្រមឹក​បាន​ស្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​៣ ​មិថុនា នៅ​ពេល​ដែល​បុរស​រង​គ្រោះ​ស្រវឹងស្រា និង​បាន​ដើរ​ឆ្លងផ្លូវ​​ត្រូវ​រថ​យន្ត​យី​ឌុ​ប​ដឹកឈើ​​​​បុក​ស្លាប់​នៅ​នឹង​កន្លែង ​។

បុរស​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ ណែម អាយុ​៣៥​ឆ្នាំ ​​ជា​បុរស​ពោះម៉ាយ រស់នៅ​​ក្នុង​​ដី​សម្បទាន​កាំ​ពី ក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ​​ត្រូវ​​​រថយន្ត​យី​ឌុ​ប​បុក​ស្លាប់​នៅ​លើ​ផ្លូវជាតិ​លេខ​៧ នៅ​ពេល​ដែល​ជន​រង​គ្រោះ​ស្រវឹងស្រា​​ហើយ​ដើរ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ ។ ជន​រង​គ្រោះ​រូប​នេះ ត្រូវ​បាន​អ្នក​ភូមិ​និយាយ​ថា ជា​មនុស្ស​ស្រវឹង​ខួប​ ​ដើរ​ផឹកស្រាមិន​ស្គាល់​ផ្ទះសម្បែង​ ។

​ទោះបី​ជា​យ៉ាងណា​ក៏​ដោយ​ ​​រថយន្ត​បង្កហេតុបាន​បើក​គេច​បាត់​ បន្ទាប់​ពី​​​បុក​មនុស្ស​រួច ​។ រថយន្ត​បង្កហេតុ ​ត្រូវ​​​អ្នក​ឃើញ​ហេតុ​ការ​ណ៏​និយាយ​ថា ​ជា​រថយន្ត​យី​ឌុ​ប​ដឹកឈើ​ និង​បាន​បើក​ក្នុង​ល្បឿន​លឿន ​​បុក​បុរស​រង​គ្រោះ​ដែល​ស្រវឹង​ដើរ​ឆ្លងថ្នល់​វេលា​ជិត​ពាក់កណ្តាល​យប់បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​។

​មន្ត្រី​នគរបាល​ចរាចរ​​បាន​បញ្ជាក់​ថា ​​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់ទៅ​ឲ្យ​ក្រុម​គ្រួសារយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែកឯ​រថយន្ត​បង្កហេតុ សមត្ថកិច្ច​កំពុង​​ស្រាវជ្រាវ​តាម​រក​ ​៕