ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ !​កម្ពុជា​ព្រឹក​នេះ​ជា​សះស្បើយ​៣​នាក់​ពី​ជំងឺ​កូ​វី​ដ​១៩ ខណៈ​គ្មាន​អ្នក​ឆ្លង​ថ្មី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក ថ្ងៃ​ទី​២០ វិច្ឆិកា​ថា បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជា​សះស្បើយ​ចំនួន​៣​នាក់ និង​គ្មាន​ឆ្លង​ថ្មី​នោះ​ទេ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក ថ្ងៃ​ទី​២០ វិច្ឆិកា​ថា បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជា​សះស្បើយ​ចំនួន​៣​នាក់ និង​គ្មាន​ឆ្លង​ថ្មី​នោះ​ទេ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ​២០២០ បាន​លើក​ឡើង​ថា ករណី​ជា​សះស្បើយ​ចំនួន ០៣​នាក់ ក្នុង​នោះ​ម្នាក់​ជា​បុរស​ជនជាតិ​ប៉ា​គី​ស្ថាន អាយុ​៣៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក​ភ្នំពេញ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា ដោយ​ឆ្លងកាត់​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត និង​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ។


ម្នាក់​ទៀត ជា​បុរស​ជនជាតិ​ខ្មែរ អាយុ​២៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ និង​ម្នាក់​ទៀត ជា​បុរស​ជនជាតិ​ខ្មែរ អាយុ​៣៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​ទំនប់ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ជប៉ុន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ ។

ក្រសួង​បញ្ជាក់​ថា​«​បុគ្គល​ទាំង​បី​នាក់​ខាងលើ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន​០២​ដង និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ ហើយ​មិន​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​ថ្មី នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នោះ​ទេ​» ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន​០៩​នាក់ (​ស្រី ០១​នាក់ និង​បុរស​០៨​នាក់ ) ។ អ្នក​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ចំនួន​១​នាក់ (​ស្រី​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ