ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​លួច​ម៉ូ​ទ័​រ​! ឈ្លោះប្រកែក​គ្នា​រវាង​ថៅកែ និង​អ្នក​ទទួល​បញ្ចាំ​ផ្អើល​ទាំង​យប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​កម្មករ​សំណង់​នៅ​ក្នុង​ឃ្លាំង​មួយ​កន្លែង បាន​បែកគំនិត​លួច​យក​ម៉ូ​ទ័​រ​ពី​ក្នុង​ឃ្លាំង​ទៅ​បញ្ចាំ​នឹង​បុរស​ម្នាក់​ទៀត​ដែល​មិន​ស្គាល់គ្នា​សោះ​ក្នុង​តំលៃ​20$​រហូត​ដល់​ម្ចាស់​ឃ្លាំង​ដឹង​រឿង​សួរនាំ​មក​ដល់​កន្លែង​ស្នាក់​នៅ​របស់​បុរស​ទទួល​បញ្ចាំ ក៏​បង្ក​ឲ្យ​មានការ​ឈ្លោះ​ប្រកែក​គ្នា​ផ្អើល​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ចុះ​មក​ណែនាំ​តែ​ម្តង កាលពី​ម៉ោង​8​និង​15​នាទី​យប់ ថ្ងៃ​ទី​18 ខែវិច្ឆិកា ឆ្នាំ​2020…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​កម្មករ​សំណង់​នៅ​ក្នុង​ឃ្លាំង​មួយ​កន្លែង បាន​បែកគំនិត​លួច​យក​ម៉ូ​ទ័​រ​ពី​ក្នុង​ឃ្លាំង​ទៅ​បញ្ចាំ​នឹង​បុរស​ម្នាក់​ទៀត​ដែល​មិន​ស្គាល់គ្នា​សោះ​ក្នុង​តំលៃ​20$​រហូត​ដល់​ម្ចាស់​ឃ្លាំង​ដឹង​រឿង​សួរនាំ​មក​ដល់​កន្លែង​ស្នាក់​នៅ​របស់​បុរស​ទទួល​បញ្ចាំ ក៏​បង្ក​ឲ្យ​មានការ​ឈ្លោះ​ប្រកែក​គ្នា​ផ្អើល​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ចុះ​មក​ណែនាំ​តែ​ម្តង កាលពី​ម៉ោង​8​និង​15​នាទី​យប់ ថ្ងៃ​ទី​18 ខែវិច្ឆិកា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​ម៉ុង​រិ​ទ្ធី នៅ​ចំណុច​បន្ទប់​ជួល​លេខ​៤ ស្ថិត​ក្នុងភូមិ​បា​យ៉ាប​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

បើ​តាម​សាក្សី​ដែល​ឃើញ​ការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​មាន​ជនសង្ស័យ​ម្នាក់​ដែល​ធ្វើការ​នៅ​ក្នុង​ឃ្លាំង​មួយ​កន្លែង ហើយ​មិនដឹង​យ៉ាង​មិច​នោះ​ទេ បានជា​ជនសង្ស័យ​រូប​នេះ​លួច​យក​ម៉ូ​ទ័​រ​ពី​ក្នុង​ឃ្លាំង​ទៅ​បញ្ចាំ​នៅ​ឯ​បន្ទប់​ជួល​លេខ​៤ ក្នុង​តំលៃ​ចំនួន​20$​តាំងពី​មួយ​ខែ​មុន​ម្ល៉េះ ។

សាក្សី​ខាងលើ​បន្ត​ថា លុះ​រហូត​មក​ដល់​ថ្ងៃ​កើតហេតុ​ខាងលើ​នេះ ក៏​ស្រាប់តែ​ថៅកែ​បានដឹង​រឿងរ៉ាវ​ថា កូនចៅ​ខ្លួន​បាន​លួច​យក​ទៅ​បញ្ចាំ​ក៏​ឱ្យ​ជូន​ទៅ​ដល់​កន្លែង​បញ្ចាំ ស្រាប់តែ​ប្រពន្ធ​របស់​បុរស​ដែល​ទទួល​បញ្ចាំ​នោះ​បាន​ប្រកែក​ថា មិន​ឱ្យ​ម៉ូ​ទ័​រ​នោះ​វិញ​ទេ បើ​ចង់បាន​យក​លុយ​10​ម៉ឺន​រៀល​មក​លួស​វិញ​ទើប​ឱ្យ ប៉ុន្តែ​ម្ចាស់​ឃ្លាំង​គាត់​មិនដឹង​ថា​បញ្ចាំ​ប៉ុន្មាន​នោះ​ទេ គ្រាន់តែ​ចង់បាន​របស់​គាត់​យក​មក​វិញ​តែ​ប៉ុណ្ណោះ​ធ្វើ​ឱ្យ​មានការ​ឈ្លោះប្រកែក​គ្នា​ឡើង​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ចុះ​មក​អន្តរាគមន៍​ទាំង​យប់ ។

សាក្សី​ខាងលើ​បន្ត​ទៀត​ថា ក្រោយមក​ខាង​បុរស​ដែល​ទទួល​បញ្ចាំ​ឈ្មោះ ដា​វី អាយុ​30​ឆ្នាំ មាន​មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​លេខ​4 សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​យល់ព្រម​ប្រគល់​ម៉ូ​ទ័​រ​ឲ្យ​វិញ ដោយ​មិន​មានការ​ប្រកែក​ទេ ។ ចំណែក​រឿង​លុយ​លួស​នោះ ថៅកែ​បាន​បញ្ជាក់​ថា​គិតគូរ​ជាមួយ​អ្នក​ដែល​យក​មក​បញ្ចាំ​ទៅ គាត់​យក​តែ​ម៉ូ​ទ័​រ​ត្រឡប់​ទៅ​វិញ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ភាគី​ខាង​ជន​រង​គ្រោះ​មិន​ចង់ឱ្យ​មានរឿង​រ៉ាវ​វែង​ឆ្ងាយ​នោះ​ទេ ទើប​មិន​ដាក់​ពាក្យបណ្តឹង ហើយ​យក​ម៉ូ​ទ័​រ​ត្រឡប់​ទៅ​វិញ ដើម្បី​បញ្ចប់រឿង​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ