ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​ដណ្ដើម​ប្រាក់​លាន​នៅ​សង្វៀន​​សប្ដាហ៍​នេះ​សុទ្ធតែ​ជា​ជើង​ខ្លាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ផ្អាក​ការ​ប្រកួត​អស់​មួ​យស​ប្ដា​ហ៍ ដើម្បី​ត្រៀម​ប្រកួត​ជើងឯក​ទូ​ទាំង​ប្រទេស នៅ​ថ្ងៃ​សៅរ៍ ទី​២១ វិច្ឆិកា សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ីនឹង​រៀបចំ​ឱ្យ​មានកម្ម​វិធី​ប្រកួត​​ប្រដាល់​ឡើង​វិញ​ក្នុង​លក្ខណៈ​បិទទ្វារដដែល ។ គណៈកម្មការ​រៀបចំ​ការ​ប្រកួតបាន​ដាក់​គូ​ដណ្ដើម​ប្រាក់​លាន​ចំនួន​២​គូ​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់​។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ផ្អាក​ការ​ប្រកួត​អស់​មួ​យស​ប្ដា​ហ៍ ដើម្បី​ត្រៀម​ប្រកួត​ជើងឯក​ទូ​ទាំង​ប្រទេស នៅ​ថ្ងៃ​សៅរ៍ ទី​២១ វិច្ឆិកា សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ីនឹង​រៀបចំ​ឱ្យ​មានកម្ម​វិធី​ប្រកួត​​ប្រដាល់​ឡើង​វិញ​ក្នុង​លក្ខណៈ​បិទទ្វារដដែល ។ គណៈកម្មការ​រៀបចំ​ការ​ប្រកួតបាន​ដាក់​គូ​ដណ្ដើម​ប្រាក់​លាន​ចំនួន​២​គូ​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់​។

លោក ម៉ា ស៊ី​ថេ​ត អ្នកគ្រប់គ្រង​កម្មវិធីប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ឱ្យ​ដឹង​ថា សម្រាប់​គូ​ដណ្ដើម​ប្រាក់​លាន​លើក​នេះ​មាន​កីឡាករ សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​ប្រកួត​ជាមួយ​កីឡាករ យ៉េន ឌី​ណា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម និង​កីឡាករ វេ​ង​ សុ​ភ័ក្ត្រ មក​ពី​ក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ប្រកួត​ជាមួយ​កីឡាករ សុខ សុវណ្ណ មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពល​ខេរ​ភូមិន្ទ​។

រវាង​សួន ចាន់​នី និង​យ៉េន ឌី​ណា ធ្លាប់​ប៉ះ​គ្នា​ជា​ច្រើន​លើក​រួច​មក​ហើយ ប៉ុន្តែ​សួន ចាន់​នី ភាគតិច​ណាស់​ដែល​អាច​យកឈ្នះ​លើ​យ៉េន ឌី​ណា​បាន​នោះ ។ ទោះជា​យ៉ាងណា សម្រាប់​ការ​ប្រកួត​លើក​នេះ​គឺជា​រឿង​សំខាន់​មួយ ព្រោះ​ម្នាក់​ៗ​សុទ្ធ​តែ​ចង់​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ដូច​គ្នា មិន​អាច​ប្រហែស​បាន​ឡើយ ។

សួន ចាន់​នី ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​មិន​អន់​ទេ ជា​ពិសេស​ស្នៀត​កែង​និង​ជង្គង់​របស់​គេ​តែ​ម្ដង ដែល​ធ្លាប់​ធ្វើ​ឱ្យ​គូប្រកួត​ញាក់សាច់​គ្រប់​គ្នា គ្រាន់តែ​ការ​វាយ​ចេញ​របស់​គេ​មិនសូវ​មាន​ភាព​រហ័សរហួន ឯ​កម្លាំង​សុ​៊​ហ្វ​ក៏​មិនសូវ​ល្អ​ប៉ុន្មាន​ដែរ ។ ចំណែក យ៉េន ឌី​ណា​វិញ ជា​អ្នក​ប្រដាល់​គ្រោះថ្នាក់​បំផុត ជាក់ស្ដែង​មួយ​រយៈ​មកនេះ​អត់​មាន​អ្នក​ណា​អាច​បំបាក់​គេ​បាន​ឡើយ ។ យ៉េន ឌី​ណា មាន​ក្បាច់​ប្រយុទ្ធ​ល្អ​គ្រប់​ស្នៀត​តែ​ម្ដង ទាំង​ស្នៀត​កែង និង​ជង្គង់​សុទ្ធតែ​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ​បំផុត​។

ប៉ុន្តែ​គេ​ក៏​ហ៊ាន​មើល​ស្រាល​លើ​សួន ចាន់​នី នោះ​ដែរ​ព្រោះ​អី​មាន​ពេល​ខ្លះ​រូបគេ​ក៏​ភ្លាត់ស្នៀត​ចាញ់​សួន ចាន់​នី ។

ចំណែក វេ​ង សុ​ភ័ក្ត្រ និង​សុខ សុវណ្ណ មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​មែន តែ​ពួក​គេ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​​ចាស់វស្សា​ដូច​គ្នា មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យូរ​ឆ្នាំ​មក​ហើយ ។ សម្រាប់
ការ​ជួប​គ្នា​លើក​នេះ គឺជា​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន ដូច្នេះ​ម្នាក់​ៗ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច
ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន ។ ចាំ​មើល​តំណែង​ជា​ម្ចាស់​ប្រាក់​លាន​លើក​នេះ​ធ្លាក់​ទៅ​លើ​កណ្ដាប់ដៃ​កីឡាករ​រូប​ណា? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ