ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ដែល​អាច​ដោះស្រាយ​បាន វា​ក្លាយ​ជា​អំពើ​ហិ.ង្សា​ផ្លោង​រហូត​ដល់​តុលា​ការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ខណ្ឌទួលគោក ឃាត់ខ្លួន បន្ទាប់​ពី​យក​រថយន្ត​ទៅ​ចត​រារាំង​ការដ្ឋាន​សាងសង់​ខុន​ដូ​មួយ​កន្លែង ដើម្បី​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ប្រពន្ធ​លូ និង​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ខណ្ឌទួលគោក ឃាត់ខ្លួន បន្ទាប់​ពី​យក​រថយន្ត​ទៅ​ចត​រារាំង​ការដ្ឋាន​សាងសង់​ខុន​ដូ​មួយ​កន្លែង ដើម្បី​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ប្រពន្ធ​លូ និង​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។

ជនសង្ស័យ​រូប​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌទួលគោក ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២០៣ ផ្លូវ​លេខ​១៣២ ក្រុម​ទី​២៣ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជុំវិញ​ការ​ឃាត់ខ្លួន​ប៉ុន្មាន​ថ្ងៃនេះ នៅ​ក្នុង​បណ្តាញ​សង្គម ក៏​មានការ​ស៊ែ​រត​ៗ​គ្នា​នូវ​ឃ្លឹ​ប​វី​ដេ​អូ​មួយ​ពី​សកម្មភាព​ដែល​សមត្ថកិច្ច​ប្រើ​កម្លាំង​យ៉ាងច្រើន ដើម្បី​ឃាត់ខ្លួន​ក្រោម​ការ​ទ្រហោយំ​របស់​ក្រុម​គ្រួសារ និង​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន​មួយ​ចំនួន​ផង​ដែរ ។

រឿង​រ៉ាង​នេះ ត្រូវ​បាន​គេ​ដឹង​ថា ផ្តើម​ចេញពី​ការ​សាងសង់ ខុន​ដូ បង្ក​ឱ្យ​មានការ​ប៉ះពាល់​អ្នក​ជិតខាង ហើយ​ម្ចាស់​មិន​បាន​យក​ការ​សម្របសម្រួល​ដោះស្រាយ​ជា​ធំ​ជា​ហេតុ ធ្វើ​ឱ្យ​អ្នក​ក្បែរ​ខាង​យក​រថយន្ត​ទៅ​ចត​រារាំង​ការដ្ឋាន ជា​ហេតុ​ធ្វើ​ឱ្យ​មានការ​ប៉ះទង្គិច​គ្នា នៅ​ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ស្ទួ​ច​យក​រថយន្ត​នោះ​តែ​ម្តង​។

បើ​តាម​ជន​បង្ក​ដែល​ជាប់ចោទ​ពី​បទ​ប្រឆាំង​នឹង​អ្នករាជការ​សារ​ធារ​ណៈ​ត្រូវ​បាន​នគរបាល​ឱ្យ​ដឹង​ថា ឈ្មោះ ជា លាង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មើល​ការ​ខុស​ត្រូវ​ផ្ទះ​ជួល ស្នាក់​នៅផ្ទះ​លេខ​២០៣ ផ្លូវ​លេខ​១៣២ ក្រុម​ទី​២៣ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​ជា​កន្លែង​កើតហេតុ ។

តាម​អាជ្ញាធរ​មូលដ្ឋាន បានឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​នេះ ផ្តើម​ចេញពី​ទំនាស់​ការ​សាងសង់​របស់​ឈ្មោះ វ៉ា គាវ ភេទ​ស្រី និង​ឈ្មោះ វ៉ា អ៊ឹ​ង ភេទ​ស្រី ស្ថិត​នៅ​ក្នុង​ដី​ឡូ​តិ៍ លេខ​៩៨៦ ផ្លូវ​កម្ពុជា​ក្រោម និង​ផ្លូវ​ក្រោយ​លេខ​១៣២ ដែល​បាន​សាងសង់​ប៉ះពាល់​បង្ក​ឱ្យ​ស្ទះលូ​អ្នក​ជិតខាង​ដោះស្រាយ​មិន​ទាន់​ចប់ ។

គួរ​រំលឹក​ថា ៖ (​វី​ដេ​អូ​)​សកម្មភាព​របស់​ជនសង្ស័យ​ម្នាក់ មុន​អាជ្ញាធរ​ខណ្ឌទួលគោក ឃាត់ខ្លួន​ពី​បទ​ប្រឆាំង​នឹង​អ្នករាជការ​សារ​ធារ​ណៈ

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ