ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុន្មាន​ម៉ាត់​នេះ​! អាច​ដឹង​ថា Messi កំពុង​ធុញទ្រាន់​ខ្លាំង​ពី​ជីវិត​បច្ចុ​ប្បន្ន​​នៅ Barca

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ កីឡាករ Lionel Messi កាន់តែ​មិន​សប្បាយចិត្ត​ខ្លាំង ក្រោយ​ពី​បាន​និយាយ​ថា គេ​ធុញទ្រាន់​នឹង​ការ​ស្តីបន្ទោស​ចំពោះ​បញ្ហា​នៅ​ឯ​ក្លិប Barcelona បន្ទាប់​ពី​ត្រូវ​បាន​ចោទប្រកាន់​ដោយ​អតីត​អ្នកតំណាង​របស់​មិត្ត​រួម​ក្រុម…

អេ​ស្ប៉ា​ញ ៖ កីឡាករ Lionel Messi កាន់តែ​មិន​សប្បាយចិត្ត​ខ្លាំង ក្រោយ​ពី​បាន​និយាយ​ថា គេ​ធុញទ្រាន់​នឹង​ការ​ស្តីបន្ទោស​ចំពោះ​បញ្ហា​នៅ​ឯ​ក្លិប Barcelona បន្ទាប់​ពី​ត្រូវ​បាន​ចោទប្រកាន់​ដោយ​អតីត​អ្នកតំណាង​របស់​មិត្ត​រួម​ក្រុម គឺ​កីឡាករ Antoine Griezmann ដោយ​ចោទ​ថា Messi បាន​ធ្វើ​ឱ្យ​អាជីព​របស់​ខ្សែប្រយុទ្ធ​បារាំង​រូប​នេះ នៅ​ក្នុង​ក្រុម​ជួប​ការ​លំបាក​។

សូម​រំលឹក​ថា លោក Eric Olhats បាន​ចោទប្រកាន់ Messi ថា​ដោយសារ​តែ​ឥទ្ធិពល​ខ្លាំង​ពេក​របស់​រូបគេ​នៅ​ក្លិប Barcelona បាន​នាំ​ឱ្យ​កីឡាករ Antoine Griezmann កំពុង​តែ​ពិបាក​ខ្លាំង​ក្នុង​ការ​សម្រប​ខ្លួន​ជាមួយនឹង​ការ​លេង ចាប់តាំងពី​រូបគេ​ផ្លាស់​មក​ចូលរួម​កាលពី​ឆ្នាំ​មុន​។

Lionel Messi បាន​វិល​ត្រឡប់​មក​ទីក្រុង​បា​សេ​ឡូ​ណា​វិញ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បន្ទាប់​ពី​បញ្ចប់​កាតព្វកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​។ ហើយ​ការ​មក​ដល់​របស់​ម្ចាស់​ពានរង្វាន់ Ballon d’Or ៦​លើក​រូប​នេះ ត្រូវ​បាន​ចោទសួរ​ពី​សំណាក់​ក្រុម​អ្នកកាសែត​នៅ​ឯ​ព្រ​លាន​យន្តហោះ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អេ​ស្ប៉ា​ញ បាន​ធ្វើការ​ស្រង់​សម្តី​របស់ Messi ដោយ​បាន​និយាយ​ថា «​ជា​ការ​ពិត​ណាស់ ខ្ញុំ​ធុញទ្រាន់​ដែល​តែងតែ​ទទួល​បានការ​ស្តីបន្ទោស រាល់​បញ្ហា​គ្រប់យ៉ាង​នៅ​ឯ​ក្លិប​»​។ ពាក្យ​សម្តី​គឺ​អាច​ឱ្យ​យើង​យល់​បាន​ថា រូបគេ​កំពុង​មិន​សប្បាយចិត្ត​កាន់​ខ្លាំង ពី​ជីវិត​បច្ចុប្បន្ន​ក្នុង​ក្លិប Barcelona៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ