ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​កំពុង​ចាំ​មើល​វត្តមាន​កីឡាករ ធា​រី ច​ន្ថា​ប៊ី​ន ក្រោយ​បញ្ចប់​កុងត្រា​​​នៅ​ម៉ា​ឡេ​​សុ​ី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ចាប់អារម្មណ៍​មិន​តិច​ទេ បន្ទាប់​ពី​ក្លិប​បាល់ទាត់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​មួយ​ចំនួន​ត្រូវ​បាន​រំសាយ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​ស្រប​ពេល​ដែល​កីឡាករ​​កម្ពុជា ធា​រី ច​ន្ថា​ប៊ី​ន ដែល​កំពុង​ប្រកប​អាជីព​បាល់ទាត់​នៅ​ទីនោះ​ក៏​ដល់​ពេលវេលា​ត្រូវ​បញ្ចប់​កុងត្រា​ជាមួយ​ក្លិប​របស់​ខ្លួន​ផង​ដែរ ។ អ្នកគាំទ្រ​កំពុង​ចាំ​មើល ថា​តើ​កីឡាករ​កូនកាត់​បារាំង​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ មានការ​ចាប់អារម្មណ៍​មិន​តិច​ទេ បន្ទាប់​ពី​ក្លិប​បាល់ទាត់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​មួយ​ចំនួន​ត្រូវ​បាន​រំសាយ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​ស្រប​ពេល​ដែល​កីឡាករ​​កម្ពុជា ធា​រី ច​ន្ថា​ប៊ី​ន ដែល​កំពុង​ប្រកប​អាជីព​បាល់ទាត់​នៅ​ទីនោះ​ក៏​ដល់​ពេលវេលា​ត្រូវ​បញ្ចប់​កុងត្រា​ជាមួយ​ក្លិប​របស់​ខ្លួន​ផង​ដែរ ។ អ្នកគាំទ្រ​កំពុង​ចាំ​មើល ថា​តើ​កីឡាករ​កូនកាត់​បារាំង​រូប​នេះ នឹង​បង្ហាញខ្លួន​លេង​ឱ្យ​ក្លិប​បាល់​ទាត់​នៅ​ក្នុងស្រុក ឬ​នឹង​រក​ឱកាស​លេង​នៅ​ក្រៅ​ប្រទេស​បន្ត​ទៀត ។

យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​ស្ថានភាព​វិបត្តិ​សាកល​ដែល​បណ្ដាល​មក​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​បែប​នេះ គឺ​លោក​អាច​នឹង​នៅ​ស្ងៀម​សិន​ក៏​ថា​បាន​។

យោង​តាម​ការ​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​នឹង បាយ​ៗ​ពី​ហ្វេ​ន​ដែល​ធ្លាប់​គាំទ្រ​លោក​ក្នុង​ក្លិប​ប្រទេស​ម៉ា​ឡេ​ស៊ី​នោះ ។ នេះ​គឺជា​ការ​បញ្ចប់​បេសកកម្ម របស់​លោក​ជាមួយ​ក្លិប Perak FA ដែល​ស្ថិត​ក្នុង​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី​(Malaysia Super League) ។ អ្នកគាំទ្រ​ធ្លាប់​រំពឹង​ថា លោក​នឹង​បន្តការងារ​ទៅ​មុខ​ទៀត បើ​ទោះជា​មាន​ការ​រំខាន​ដោយ​កូ​វី​ដ​-១៩​ក្ដី ។ លោក​បាន​បង្ហោះ​ជា​សាធារណៈ​ថា «​លា​ហើយ​អ្នកគាំទ្រ​!

សូម​អរគុណ​ដល់​មិត្ត​រួម​ក្រុម​ទាំងអស់ ក្រុមការងារ គ្រូបង្វឹក និង​អ្នកគាំទ្រ​ដែល​បាន​ជួយ​ខ្ញុំ គ្រប់​យ៉ាង ។ សង្ឃឹមថា គ្រប់​គ្នា​នឹង​ជួប​តែ សំណាងល្អ និង​ជោគជ័យ​នៅ​ថ្ងៃ​ខាង​មុខ​»​។ នេះ​ជា​សំ​ណេ​រ​របស់​កីឡាករ​កូនកាត់​ខ្មែរ -​បារាំង ធា​រី ច​ន្ថា​ប៊ី​ន ទៅ​កាន់​ក្លិប​បាល់ទាត់ Perak FA ក្រោយ​រូប​លោក​បាន​ចប់​កិច្ចសន្យា​ត្រឹម​១​រដូវ កាល​ជាមួយ​ក្លិប ខណៈ​ខ្លួន​ជា​កីឡាករ​កូតា អាស៊ាន​របស់​ក្លិប​ប្រចាំ​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី មួយ​នេះ ដែល​ជួយ​ឱ្យ​មហាជន​ស្គាល់​ច្បាស់​ពី​សម​ត្ថភាព​របស់​កីឡាករ​កម្ពុជា​នៅ​លើ​តារាង​បាល់ទាត់​បរទេស ។ កីឡាករ​សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូប​នេះ​បាន​បន្ត​សំ​ណេ​រ​ទៀត​ថា ៖«2020 ជា​ឆ្នាំ​មួយ​មិន​ងាយស្រួល​ឡើយ​។

សង្ឃឹមថា អ្វី​ៗ​នឹង​ប្រសើរ​ឡើង​ឆាប់​ៗ ។ អរគុណ​អ្នក​ទាំងអស់​គ្នា​ដែល​បាន​ផ្ញើ​សារ និង​គាំទ្រ ។ ខ្ញុំ​កំពុង​តែ​សម្លឹង​មើល​ទំព័រ​ថ្មី នៃ​អាជីព បាល់ទាត់​របស់ខ្ញុំ ។ ខ្ញុំ​នឹង​ប្រាប់​ដល់​គ្រប់​គ្នា ឆាប់​ៗ ។ សូម​ថែរក្សា​ខ្លួន » ។

គួរ​បញ្ជាក់​ថា ពេញ​១​រដូវ​កាល​ឆ្នាំ ២០២០ ជាមួយ​ក្លិប Perak FA កីឡាករ ធា​រី ច​ន្ថា​ប៊ី​ន បាន​​ជួយ​ក្លិប​មួយ​នេះ ឈ្នះ​ជើងឯក​ពាន​បើក រដូវ​កាល Unity Shield និង​បាន​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ ៤ ក្នុង​ចំណោម​ក្លិប​ទាំង​១២ ប្រចាំ​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី ខណៈ​ដែល​កីឡាករ​រូប​នេះ បាន​ក្លាយជា​អ្នក​រកបាន​១​គ្រាប់​ក្នុង​នាម​ជា​ខ្សែបម្រើ​នៅ​ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​មួយ​។

ហេតុផល​នៃ​ការ​បញ្ចប់​កុងត្រា​នេះ គឺ​ដោយ​សារ​តែ​ពានរង្វាន់ 2020 Malaysia Cup និង ពាន​រង្វាន់ 2020 Malaysia FA Cup ដែល​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ត្រូវ​បាន​សហ​ព័ន្ធ​កីឡាបាល់ទាត់​ម៉ា​ឡេ​ស៊ី​សម្រេច​រំសាយ​ចោល វិញ​ដោយសារ​បញ្ហា​កូ​វី​ដ​-១៩​នៅ​តែ​បន្ត ។

ធា​រី ច​ន្ថា​ប៊ី​ន ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា គឺជា​កីឡាករ​ដែល​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង​មក​កម្ពុ​ជា​ដំបូង​បំផុត​តាម​រយៈ​កិច្ចសន្យា​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​កាលពី​ខែតុលា ឆ្នាំ​២០១២ កន្លង​ទៅ ដំណាលគ្នា​នឹង​មិត្តភក្ដិ​មក​ពី​បារាំង​ជាមួយ​គ្នា កុក បូ​រី​ស និង​គួ​ច ដា​នី បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​ដំណើរ​ជាមួយ​ក្រុមបាល់ទាត់​កូន​ខ្មែរ​-​អឺរ៉ុប​ដែល​ដឹកនាំ​ដោយ​អតីត​វីរបុរស​បាល់ទាត់​ខ្មែរ​ប៉ែន ផាត មក​ប្រកួត​នៅ​កម្ពុជា​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ​២០១២ ។

លោក​ល្បីឈ្មោះ​ក្រោយ​ពី​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​កាលពី​ឆ្នាំ​២០១៤​រហូត​ដល់​ខែតុលា ឆ្នាំ​២០១៧ ។ នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៧ លោក​បាន​ចេញ​ទៅ​ចូលរួម​ជាមួយ​ក្លិប Krabi FC សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​២ នៅ​ប្រទេស​ថៃ ខណៈ​នៅ​ពាក់កណ្ដាល​រដូវ​កាល​រូបគេ​បាន​ផ្លាស់​មក​លេង​នៅ​កម្ពុជា​វិញ​ជាមួយ​ក្លិប​អគ្គិសនី​កម្ពុជា ។ នៅ​ឆ្នាំ​២០១៨ និង​២០១៩ រូបគេ​បាន​ចូលរួម​ជាមួយ​ក្លិប​Terengganu FA នៅ​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី ខណៈ​ដើមរដូវ​កាល​ឆ្នាំ ២០២០ សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូប​នេះ​ចូលរួម​ជាមួយ​ក្រុម Sukhothai នៅ​លី​គ​កំពូល​ថៃ មុន​បន្ត​ទៅ​ដល់​ក្លិប​Perak FA របស់​ម៉ា​ឡេ​ស៊ី នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ