ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

3វិច្ឆិកា បង្ខំ​ឱ្យ​ក្រសួង​អប់រំ​ប្រកាស​លើក​​ពេល​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ​ឆ្នាំ​2020

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា លោក​បណ្ឌិត​សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន បាន​សម្រេច​លើក​ពេល​នៃ​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ​លើក​ទី​១ ទៅ​ខែធ្នូ​វិញ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា លោក​បណ្ឌិត​សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន បាន​សម្រេច​លើក​ពេល​នៃ​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ​លើក​ទី​១ ទៅ​ខែធ្នូ​វិញ បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៣ វិច្ឆិកា កើតឡើង​មក​នោះ​។

តាម​ការ​គ្រោងទុក ការ​ប្រកួត​កីឡា​សិស្សបឋម​សិក្សា​ថ្នាក់​ជាតិ​លើក​ទី​១ ឆ្នាំ​២០២០​នេះ នឹង​រៀបចំ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២៩​វិច្ឆិកា តែ​បន្ទាប់​ពី​ព្រឹត្តិការណ៍​ថ្ងៃ​៣ វិច្ឆិកា កើតឡើង រាល់​សកម្មភាព​ជួបជុំ​នានា ត្រូវធ្វើ​ដោយ​ប្រុង​ប្រយ័ត្ន និង​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​រក្សា​គម្លាត​សុវត្ថិភាព​រវាង​គ្នា​នឹង​គ្នា​ឲ្យ​បាន​ល្អ ។

នៅ​ថ្ងៃ​ទី​១៣​វិច្ឆិកា លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះហត្ថលេខា​លើ​សេចក្ដី​ប្រកាស​ផ្ញើ​ទៅ​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​គ្រប់​រាជធានី​ខេត្ត​ទូ​ទាំង​ប្រទេស​ថា ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ​ទូ​ទាំង​ប្រទេស នឹង​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២០​វិញ ។ នេះ​ជា​ការ​ពន្យារពេល​លើក​ទី​២​ហើយ​សម្រាប់​ព្រឹត្តិការណ៍​នេះ ដោយសារ​តែ​ការ​រំខាន​នៃ​មេរោគ​កូ​វី​ដ​-១៩ ដែល​តាម​កាលវិភាគ​ប្រកួត​គ្រោង​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៥ មីនា ដល់​ថ្ងៃ​ទី​៣​ខែមេសា ២០២០ ។

លោក ដួង មាស​ចំរើន ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​សិស្ស​-​និស្សិត បាន​ប្រាប់​ឲ្យ​ដឹង​ថា កីឡា​ចំនួន​៨​ប្រភេទ​នឹង​ដាក់​ឲ្យ​ប្រកួត​នោះ មាន​ប្រភេទ​កីឡាបាល់ទះ ប្រភេទ បាល់បោះ បាល់​ទាត់ អត្តពលកម្ម វាយ​សី វាយ​កូន​ឃ្លី​លើ​តុ តេ​ក្វា​ន់​ដូ​WT និង​តេ​ក្វា​ន់​ដូ​ITF​។ ទីលាន​ចំនួន​៤​ដែល​ត្រូវ​ទទួល​រៀបចំ​ព្រឹត្តិការណ៍​នោះ​មាន​ទីលាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា វិទ្យាល័យ​ច្បារ​អំពៅ និង​វិទ្យាល័យ​បឹង​កេងកង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ