ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ពិត​ជា​សំណាង ព្រោះ​បាន​ដី​ភ្នំ​របស់​រដ្ឋ​

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ ​គេ​សង្កេត​ឃើញដី​ភ្នំ​មួយ​កន្លែង ត្រូវ​បាន​គ្រឿងចក្រ​ក្រុមហ៊ុន​ម៉ៅ​ការ​ ធ្វើ​ផ្លូវជីក​កកាយ​ដឹក​យក​ទៅ​ចាក់​ស្ថាបនា​ផ្លូវ​ នៅ​ក្បែរ​ក្រ​វ៉ា​ត់​ព្រំដែន ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ដែល​ការ​ជីក​កកាយ​ដី​ភ្នំ​នេះ ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ​វិច្ឆិកា…

ខេត្តប៉ៃលិន ៖ ​គេ​សង្កេត​ឃើញដី​ភ្នំ​មួយ​កន្លែង ត្រូវ​បាន​គ្រឿងចក្រ​ក្រុមហ៊ុន​ម៉ៅ​ការ​ ធ្វើ​ផ្លូវជីក​កកាយ​ដឹក​យក​ទៅ​ចាក់​ស្ថាបនា​ផ្លូវ​ នៅ​ក្បែរ​ក្រ​វ៉ា​ត់​ព្រំដែន ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ដែល​ការ​ជីក​កកាយ​ដី​ភ្នំ​នេះ ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ​វិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃ
លិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ដោយសារ​តែ​តម្រូវការ​ចាំបាច់ក្នុង​ការ​ប្រើប្រាស់​ភ្នំ​មួយ​ចំនួននៅ​ភូមិ​អូរ​ឈើ​ក្រំ និង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ទើប​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ បាន​ស្នើ​សុំ​ទៅ​ខាង​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដើម្បី​សម្របសម្រួល​ឱ្យ​យក​គ្រឿង​ចក្រ​ទៅ​ជីក​កកាយ​ដី​ភ្នំ យក​ទៅ​ក្រាល​ធ្វើ​ផ្លូវ នៅ​ជាប់​នឹង​ក្រ​វ៉ា​ត់​ព្រំដែន ។

ប្រភព​បន្ត​ទៀត​ថា ការ​ជីក​កកាយ​ដី​ភ្នំ​ធ្វើ​ផ្លូវ​នេះ គេ​មិន​កំណត់​ថា ត្រូវការ​ប៉ុន្មាន​កន្លែង​នោះ​ទេ ពោល​គឺ​ប្រើប្រាស់​ដី​ភ្នំ​រហូត​ដល់ធ្វើ​ផ្លូវ​រួចរាល់​តែ​ម្តង ។ ចំណែក​ប្រជាពលរដ្ឋ រស់នៅ​ក្នុងភូមិ​ខាងលើ​មានការ​សប្បាយ​រីករាយ ដោយ​ឃើញ​អាជ្ញាធរ​ខេត្ត​យក​ភ្នំ​ខាង​លើ​ជា​សម្បត្តិ​រដ្ឋ បម្រើ​ឱ្យ​ប្រយោជន៍​សាធារណ​: ទោះបីជា​ជីក​កកាយ​ទំហំ​ធំ​ប៉ុណ្ណា​ក៏​ពួក​គាត់​នៅ​តែ​មិន​ទាស់​ទាល់​អ្វី​នោះ​ទេ ពោល​គឺ​គាំទ្រ​តែ​ម្តង កុំឱ្យ​តែ​ជីក​យក​ទៅ​លក់ដូរ​បម្រើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ មេការ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ម្នាក់ មិន​បញ្ចេញ​ឈ្មោះ បានឱ្យ​ដឹង​ថា ពួក​គេ​ហ៊ាន​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ភ្នំ​នៅ​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បែប​នេះ​យក​មក​ក្រាល​ធ្វើ​ផ្លូវ គឺ​ដោយសារ​មាន​លិខិត​អនុញ្ញាតិ ចេញពី​រដ្ឋបាល​ខេត្ត​ប៉ៃលិន ។ បើ​តាម​ប្រភព​ព័ត៌មាន​លោក ធូ ភា អភិបាលរង​ខេត្ត​ប៉ៃលិន និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ខាង​លោក​អត់​សូវ​ដឹង​រឿង​នេះ​ច្បាស់​ដែរ ចំពោះ​ការ​ជីក​កកាយ​ដី​ភ្នំ បើ​ចង់​ដឹង​ច្បាស់​ឱ្យ​សួរនាំ​ទៅ​ខាង​មន្ត្រី​នៃ​មន្ទីរ​ជំនាញ រ៉ែ និង​ថាមពល​ខេត្ត ទើប​ច្បាស់​ជាង ។

ក្រោយមក​ ភ្នា​ក់ងារ​យើង​ក៏​បាន​ទាក់ទង​ទៅ​លោក សុខ សួន ប្រធាន​មន្ទីរ​រ៉ែ និង​ថាម​ពល​ខេត្ត​ប៉ៃលិនបានឱ្យ​ដឹង​ថា ខាង​លោក បាន​ធ្លាប់​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​ដែរ ដោយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន ធ្វើ​ផ្លូវ​ខាងលើ​ជីក​កកាយ​ជា​របៀប​លក្ខណ​:​បច្ចេកទេស ដោយ​មិន​ឱ្យ​ប្រើប្រាស់​ជា​របៀប​អនាធិបតេយ្យ​នោះ​ឡើយ ។ លោក​បន្ត​ទៀត​ថា ខាង​លោក​មិនដឹង​ច្បាស់​ថា តើ​ក្រុមហ៊ុន​ត្រូវការ​យកភ្នំ​ប៉ុន្មាន ដើម្បី​ជីក​កកាយ​យក​ទៅ​ចាក់​ធ្វើ​ផ្លូវ​នោះ​ទេ ពោល​គឺ​គិត​តាម​សភាព​ជាក់ស្តែង ៕

អត្ថបទសរសេរ ដោយ