ខេត្តបន្ទាយមានជ័យ ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន២គ្រាប់ដែលនៅសែសសល់ពីសម័យសង្គ្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅនឹងដីស្រែរបស់គាត់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្លក្រាម ស្រុកស្វាយចេក ដើម្បីមានវិធានការណ៍។
បើតាមលោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ប្រជាពលរដ្ឋដែល បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមានឈ្មោះ ប៉ុក គា ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិគោកតាឯក ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកអធិការនគរបាលស្រុកស្វាយចេក បន្តថា នៅវេលាម៉ោង៨និង១០នាទីព្រឹក ប្រជាពលរដ្ឋរូបនេះ បានទៅស្រែ ក៏ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន២គ្រាប់ ប្រភេទ៨២មីលីម៉ែត្រ នៅនឹងដីស្រែរបស់គាត់តែម្តង ស្ថិតនៅខាងត្បូងភូមិដីឡូត៍ស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក បន្ទាប់មកគាត់ក៏បានរាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្លក្រាមតែម្តង ។
លោកអធិការបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ឃុំស្លក្រាម បានចុះទៅពិនិត្យនៅកន្លែងឃើញគ្រាប់នោះ មានសភាពច្រែះ១ ក្នុងនោះមាន១គ្រាប់នៅកប់ក្នុងភក់មានទឹក ក្រោយមកកម្លាំងនគរបាលក៏បានរាយការណ៍បន្តទៅអង្គភាពហេឡូត្រាសដ៍ ដើម្បីមានវិធានការណ៍។ ជ
ាមួយគ្នានោះដែរ អង្គភាពហេឡូត្រាសដ៍ បានធ្វើការបំផ្លាញចោល១គ្រាប់នៅនឹងកន្លែង និងនៅសល់១គ្រាប់ដែលនៅកប់ក្នុងភក់មានទឹកនោះមិនអាចធ្វើការកម្ទេចចោលបានទេ គឺរង់ចាំទឹករីងអស់សិន ទើបមានវិធានការណ៍កម្ទេចចោល តែយ៉ាងណាក៏ដោយ អង្គភាពហេឡូត្រាសដ៍ ក៏បានដាក់ដោតបង្គោលដាក់ផ្លាកសញ្ញានិងគម្របសុវត្ថិភាពមិនឲ្យមានមនុស្សទៅប៉ះពាល់ផងដែរ ៕
ចែករំលែកព័តមាននេះ