ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​នឹង​សាងសង់​សណ្ឋាគារ​លំហ​អាកាស​ឆ្នាំ​2016

8 ឆ្នាំ មុន

ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​លំហ​អាកាស​ឬ​ក៏ «​សម័យ​ទេសចរណ៍​លំហ​អាកាស​» នឹង​ក្លាយជា​ការណ៍​ពិត​សម្រាប់​មនុស្សជាតិ​លើ​ផែនដី ។ មាន​ប្រាក់​ច្រើន​ជាង​១​លាន​ដុល្លារ នឹង​មានឱកាស​ចាក

ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​លំហ​អាកាស​ឬ​ក៏ «​សម័យ​ទេសចរណ៍​លំហ​អាកាស​» នឹង​ក្លាយជា​ការណ៍​ពិត​សម្រាប់​មនុស្សជាតិ​លើ​ផែនដី ។ មាន​ប្រាក់​ច្រើន​ជាង​១​លាន​ដុល្លារ នឹង​មានឱកាស​ចាកចេញ​ពី​ភព​ផែនដី ដោយ​ស្ថិត​ក្នុង​សណ្ឋាគារ​ដែល​អណ្តែត​ខ្លួន​លើ​លំហ​អាកាស ។

ក្រុមហ៊ុន​រុ​ស្ស៊ី​ដែល​បម្រើ​ការ​កម្សាន្ត​នោះ​មានឈ្មោះ​ថា Energiya សហការ​ជាមួយ​ក្រុមហ៊ុន​អា​មេ​រិ​ក Orbital Technologies ។ អ្នកទេសចរ​នឹង​ទៅ​កាន់​លំហ​អាកាស​តាម​រយៈ​រ៉ុក្កែត​រុ​ស្ស៊ី (Russian Soyuz Rocket) ធ្វើ​ដំណើរ​ប្រហែល​១​ថ្ងៃ​ដើម្បី​ទៅ​ដល់​ស្ថានីយ​យានអវកាស​ចម្ងាយ​ជាង​៣៤៩​គីឡូម៉ែត្រ​ពី​ផែនដី ។

សណ្ឋាគារ​លំហ​អាកាស​ដំបូង​គេ​បង្អស់​របស់​ពិភពលោក​នេះ មាន​សណ្ឋាន​ជា​បំពង់​ទឹកធំ​មួយ​ដូច​បង្ហាញ​ក្នុង​រូប ហើយ​អាច​ផ្ទុក​អ្នកដំណើរ​ចំនួន​៧​នាក់ ស្នាក់​នៅ​ទីនោះ​រយៈពេល​៥​ថ្ងៃ​ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ខ្យល់​អុក​ស៊ី​សែន កាប៊ី​ន​សម្រាប់​បញ្ជា​យាន ឧបករណ៍​ពិនិត្យ​សុខភាព កន្លែង​ទស្សនា​រូបភាព​លំហ​អាកាស កន្លែង​សម្រាក និង​អាហារ ។

ទោះ​ជាយ៉ា​ង​ណា​ក៏​ដោយ តម្លៃ​សម្រាប់​ការ​កម្សាន្ត​នោះ គឺជា​តម្លៃ​មួយ​ខ្ពស់កប់ពពក មាន​តែ​មហាសេដ្ឋី​ប៉ុណ្ណោះ​ទើប​មាន​លទ្ធភាព​ទៅ​លេង​លំហ​អាកាស​បាន ៕