ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោឈឺងាប់ តែត្រូវគេពន្លះយក​សាច់​​មក​លក់ពេញ​ទី​ផ្សារ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្ត​រ​មានជ័យ ៖ ក្រុម​អាជីវករ​លក់​សាច់​គោ​ក្នុង​ទីផ្សារ​សំរោង​ បាន​ផ្ទុះ​កំ​ហឹង​ប្រតិ​កម្ម​ចោទប្រកាន់​ទៅ​លើ​លោកតា​ញ់ ប៊ុ​ត្តា​ មន្ត្រី​ជំនាញ​បសុព្យាបាល​សត្វ​ និង​លោក​សូត្រ​ ស៊ី​សុ​ឃាង ​ប្រធាន​មន្ទីរ​កសិកម្ម និង​រុក្ខា​ប្រមាញ់…

ខេត្តឧត្ត​រ​មានជ័យ ៖ ក្រុម​អាជីវករ​លក់​សាច់​គោ​ក្នុង​ទីផ្សារ​សំរោង​ បាន​ផ្ទុះ​កំ​ហឹង​ប្រតិ​កម្ម​ចោទប្រកាន់​ទៅ​លើ​លោកតា​ញ់ ប៊ុ​ត្តា​ មន្ត្រី​ជំនាញ​បសុព្យាបាល​សត្វ​ និង​លោក​សូត្រ​ ស៊ី​សុ​ឃាង ​ប្រធាន​មន្ទីរ​កសិកម្ម និង​រុក្ខា​ប្រមាញ់ នេសាទ​ខេត្តឧត្តរមានជ័យ​ អ​សមត្ថភាព​ខ្វះ​ការ​ត្រួតពិនិត្យ​ និ​ង​គ្មាន​វិធានការ​ទប់ស្កាត់​សាច់​គោ​ងាប់​ នាំ​យក​មក​លក់​លើ​ទិ​ផ្សារ​។

ជាក់ស្តែង​ នៅ​​ព្រឹក​ថ្ងៃ​ទី​១៨ ​វិ​ចិ្ឆ​កា​ ​ត្រូវ​បាន​ក្រុម​អាជីវករ​អ្នកលក់​សាច់​គោ​ក្នុង​ទីផ្សារ​សំរោង​ បាន​បាន​អះ​ងាង​ថា ពួក​ក្រុម​ខិលខូច​បាន​ដើរ​រក​ទិញ​សត្វ​គោ​ដែល​ងាប់​ដោយ​កើត​ជំងឺក្នុង​តម្លៃ​ថោក​​ៗ លះ​សាច់​នាំ​យក​មក​លក់​នៅ​លើ​ទិ​ផ្សារ​សំរោង​​ដោយ​ខ្វះ​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​ ទោះជា​មាន​ក្រុម​អាជីវករ​ បាន​រាយការណ៍​និង​ផ្តល់​ព័ត​មាន​យ៉ាងណារ​នោះ​ ក៏​មិន​អើ​ពើ​ធ្វើ​ជា​មិន ដឹងមិនឮ​។

ក្រោយ​ពី​បាន​ក្រុម​អាជីវករ​ តែងតែ​ផ្តល់​នូវ​ព័ត​មាន​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ បាន​អញ្ជើញ​ក្រុម​អាជីវករ​ទៅ​ប្រជុំ​ ក្នុង​ខណៈ​នោះ ​លោក​ប្រធាន​មន្ទីរ​រួម​ទាំង​មន្ត្រី​ជំនាញ​បសុព្យាបាល​ពេទ្យសត្វ​ឱ្យ​ក្រុម​អាជីវករ​ជួយ​សហ​ការ​​រាយការណ៍​ទប់ស្កាត់​សត្វ​គោ​ងាប់​ដោយជំងឺមិន​ឱ្យ​កាប់​យក​សាច់​លក់​ ។​

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី១៨​ វិច្ឆិកា ​ក្រុម​អាជីវករ​បាន​ផ្តល់​ព័ត​មា​នរាយណ៍​ដល់​មន្ត្រី​ជំនាញ​បសុពេទ្យ​មក​សហ​ការ​​នាំ​គ្នា​ដេញចាប់​រថយន្ត​ ដែល​ដឹក​សត្វ​គោ​ងាប់​បំរុងពន្លះ​​សាច់​យក​មក​លក់​លើ​ទីផ្សារ​សំរោង​​ពេល​ចាប់​បាន​ ស្រាប់តែ​មិន​ចាត់ការ​តាម​និ​តិ​វិធិ​ច្បាប់​នោះ​ទេ​ ។

បែរ​ជា​ឱ្យ​ម្ចាស់​រថយន្ត​ដឹក​ទៅ​ទម្លាក់​ចោល​នឹង​ផ្ទះ​ម្ចាស់​គោ​ទៅ​វិញ​ បន្ទាប់​មក​សត្វ​គោ​ដែល​ងាប់​ត្រូវ​បាន​គេ​ប្រ​លះ​យក​សាច់​ចែក​គ្នា​ហូប​ដដែល​ទ​ង្វើ​បែប​នេះ​តើ​ធ្វើ​ឱ្យ​ផល​ប៉ះពាល​ដល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង​។

ទាក់ទិន​ព័ត​៌មាន​នេះ​ កោះសន្តិភាព​បាន​ទូរ​ស័​ទ្ទ​ទៅ​លោកតា​ញ់ ប៊ុ​ត្តា ​ប្រធាន​ការិ​យា​ល័យ​បសុព្យាបាល​​ចូល​ជា​ច្រើន​ដង​ តែ​ពុំ​មាន​អ្នក​លើក ។ ដោយឡែ ក​លោក​សូត្រ​ស៊ី​
សុ​ឃាង ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ លោក​បាន​ឆ្លើយ​បំភ្លឺ​យ៉ាង​ខ្លី​ថា​ លោក​នឹង​មាន​វិធាន​ការ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ​វិច្ឆិកា ។

អត្ថបទសរសេរ ដោយ