ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​រដ្ឋាករទឹក​​ម្នាក់​បង្កគ្រោះ​រួច​បើក​គេច​ គ្រួសារភ័យយកឡាន​ឱ្យ​សមត្ថកិច្ច​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖​ មន្ត្រី​រដ្ឋាករទឹក​ខេត្ត​សៀម​រាបម្នាក់បាន​​បើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​បោះពួយ​ក្នុង​ល្បឿន​លឿន ហើយ​ឆ្លងផ្លូវ​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​​ឥណ្ឌាមួយគ្រឿង ​បណ្តាល​ឱ្យ​របួស​មនុស្ស​ចំនួន​២​នាក់ ដោយ​បន្សល់​ទុក​ស្លាក​លេខ​​រថយន្ត​​នៅ​នឹង​កន្លែង រួច​បើក​គេច​ខ្លួន តែ​សំណាងល្អ ប៉ូលិស​តាម​ចាប់​បាន​រថយន្ត​បង្ក​និង​មនុស្ស​មក​វិញ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៤​…

ខេត្តសៀមរាប​ ៖​ មន្ត្រី​រដ្ឋាករទឹក​ខេត្ត​សៀម​រាបម្នាក់បាន​​បើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​បោះពួយ​ក្នុង​ល្បឿន​លឿន ហើយ​ឆ្លងផ្លូវ​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​​ឥណ្ឌាមួយគ្រឿង ​បណ្តាល​ឱ្យ​របួស​មនុស្ស​ចំនួន​២​នាក់ ដោយ​បន្សល់​ទុក​ស្លាក​លេខ​​រថយន្ត​​នៅ​នឹង​កន្លែង រួច​បើក​គេច​ខ្លួន តែ​សំណាងល្អ ប៉ូលិស​តាម​ចាប់​បាន​រថយន្ត​បង្ក​និង​មនុស្ស​មក​វិញ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២០ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៦​ ស្ថិត​ក្នុងភូមិ​ទឹក​វិល សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ​ដោយ​មានការ​ភិតភ័យ ​គ្រួសារ​ជន​បង្ក​បាន​យក​រថយន្ត​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​ រួច​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

តាម​​ប្រភពព័ត៌មានបាន​​បន្ត​ថា ជន​បង្ក​ឈ្មោះ ដឿ​យ ស៊ី​ដេ​ត អាយុ​៣១​ឆ្នាំ ជា​មន្ត្រី​រដ្ឋាករទឹក​ខេត្តសៀមរាប មាន​ទីលំនៅ​ភូមិ​ទឹក​វិល សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​។​

តាម​​ប្រភព​ព័ត៌​មាន​បាន​បន្ថែម​ថា ​ភាគី​​ខាង​ជន​បង្ក​បាន​ព្យាយាម​សុំ​សម្របសម្រួល​ជា មួយជន​រង​គ្រោះ ដោយ​ព្រម​សងការ​ខូចខាត​ជួយ​ជុល​ម៉ូតូ និង​ជួយ​ការ​ព្យាបាល​ប្រេះ​ឆ្អឹង​ជើង​ក្នុង​តម្លៃ៥០០ដុល្លារ​ ។ ​គ្រានោះ​ជន​រង​គ្រោះ​មិន​យល់ព្រម​តាម​សំណូ​ម​ពរ​របស់​ជន​បង្ក​នោះ​ទេ ​ដោយ​បាន​ស្នើ​ឱ្យ​សមត្ថកិច្ច​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​។

បើ​តាម​ការ​បំភ្លឺ​ពី​លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ក្រុង​សៀមរាប បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦​ វិច្ឆិកា នេះ​ថា បន្ទាប់​ពី​លោក​ទទួល​បាន​ព័ត៌មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ជិត​សង្កាត់​ទឹក​វិល ហើយ​ជន​បង្ក​រត់គេច​ខ្លួន​ ។ ​គ្រានោះ​លោក​ក៏​បាន​បញ្ជា​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទឹក​វិល​និង​កម្លាំង​ប្រជា​ការពារ ដេញ​តាម​រក​។​ លោក​បន្ត​ថា ក្រោយមក​ជន​បង្ក​បាន​យក​រថយន្ត​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​រួច​ក៏​ត្រឡប់​ទៅ​ផ្ទះ​ទាំង​យប់​វិញ​ ។ ​លោក​បន្ថែម​ថា បន្ទាប់​ពី​ទទួល​បាន​រថយន្ត​បង្ក លោក​ក៏​ប្រគល់​ឱ្យ​នគរបាល​ចរាចរ​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ ​លោក​វរសេនីយ៍ឯក ជឹ​ម សុវណ្ណ នាយ​កា​រិ​យាល័យ​ចរាចរណ៍​​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប មិន​បាន​បំភ្លឺ​លម្អិត​ឱ្យ​ភ្នាក់ងារ​កោះសន្តិភាព​ដឹង​នៅឡើយ​ទេ នា​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ គ្រាន់​ប្រាប់​តាម​តេ​ឡេក្រាម​ថា កំពុង​ដោះស្រាយ ។ ដោយឡែកប្រជា​ពលរដ្ឋនៅ​ក្នុង​ក្រុង​សៀមរាប​ទន្ទឹង​រង់ចាំ​មើល​ថា ពេល​ដល់​ថ្ងៃ​​កំណត់​​នេះ តើ​ជន​បង្ក​អាច​ចូលខ្លួន​ដោះស្រាយ សង​សំណង​ដល់​ជន​រង​គ្រោះតាម​ផ្លូវ​ច្បាប់​ដែរ​ឬទេ ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ