ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ចិន​ប្រកាស​រក​គូស្នេហ៍​នៅ​មហាវិទ្យាល័យ

8 ឆ្នាំ មុន

សារព័ត៌មាន Shanghiist កាលពី​ពេល ថ្មី​ៗ​នេះ ផ្សាយ​ថា បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ក្លាយជា​ចំណុច​គួរ​ឱ្យ​ចាប់អារម្មណ៍​តាម​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត ក្រោយ​ពី​បិទ​ស្លាក​ប្រកាស​រក​គូស្នេហ៍​

សារព័ត៌មាន Shanghiist កាលពី​ពេល ថ្មី​ៗ​នេះ ផ្សាយ​ថា បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ក្លាយជា​ចំណុច​គួរ​ឱ្យ​ចាប់អារម្មណ៍​តាម​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត ក្រោយ​ពី​បិទ​ស្លាក​ប្រកាស​រក​គូស្នេហ៍​នៅ​ក្នុង​មហាវិទ្យាល័យ​បច្ចេកវិទ្យា យី​ហួ​ជុង នៅ​ស្រុក​វូ​ហាន់ ខេត្ត​ហ៊ូ​ប៉ើយ កាលពី​ថ្ងៃ​ទី​៣១ ឧសភា ២០១៥ ។

បុរស​នោះ​ឈ្មោះ​ជី បង្ហាញ​រូបថត​តាម​ហ្វេ​ស​ប៊ុ​ក មើលទៅ​សុភាព​រម្យទម រូបរាង​សង្ហា ឈរ​ក្បែរ​ស្លាក​បដា​ប្រកាស​រក​គូស្នេហ៍​ដែល​ស្ថិត​ក្នុង​ក្តី​ស្រមៃ​របស់​គេ ។

លោក​ជី​ត្រូវការ​នារី​ម្នាក់​ធ្វើ​ជា​សង្សារ ប៉ុន្តែ​កំណត់​លក្ខខណ្ឌ​តឹងរ៉ឹង​ទាំង​អាយុ កម្ពស់ និង​ទម្ងន់ ។

បុរស​រូប​នោះ កំណត់​រយៈពេល​ពិសោធន៍​សម្រាប់​នារី​ដែល​ជ្រើសរើស​ធ្វើ​ជា​សង្សារ​រយៈពេល​១​ខែ​ដើម្បី​ពិចារណា​ពី​សម្ព័ន្ធភាព​រវាង​គេ និង​នាង​ថា តើ​អាច​រួមរស់​ជាមួយ​គ្នា​រហូត​អស់​មួយ​ជីវិត​បាន​ឬ​អត់0x017d7 លោក​ជី​បញ្ជាក់​ថា ចំពោះ​នារី​ដែល​លោភលន់​តែ​លើ «​វត្ថុ​ប្រើប្រាស់​» ចាត់​ទុក​ថា​ខ្វះ​គុណសម្បត្តិ​ក្លាយជា​គូស្នេហ៍​របស់​លោក ។ 

លោក​ជី មានឱកាស​បាន​ជួប​នារី​ជា​ច្រើន​នាក់​នៅ​ក្នុង​មហាវិទ្យាល័យ​នោះ ហើយ​និយាយ​ថា រូបគេ​មមាញឹក​បំពេញការងារ និង​មិន​ទាន់​ដឹង​ថា មាន​នារី​ប៉ុន្មាន​នាក់​ដាក់​ពាក្យសុំ​ធ្វើ​ជា​សង្សារ​របស់​គេ​ទេ ៕