ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រដាសប្រាក់ 10.000 Kyarts ថ្មី​របស់​មី​យ៉ា​ន់​ម៉ា​គុណភាព​ក្រដាស​ស្វិត​និង​ផ្លាស់​ប្តូរ​ពណ៌​តាម​ពន្លឺ

8 ឆ្នាំ មុន

ធនាគារកណ្តាល​មី​យ៉ា​ន់​ម៉ា បាន​បង្ហាញ​ក្រដាសប្រាក់​ថ្មី​តម្លៃ​១០.០០០ Kyarts នឹង ចាប់ផ្តើម​ចរាចរ​នៅ​លើ​ទីផ្សារ​ចាប់ពី​ថ្ងៃ​ទី​១ កក្កដា ២០១៥​តទៅ ។ ក្រដាសប្រាក់​ថ្មី​តម្លៃ​ប្រហែល​១០​ដុល្លារ​នេះ

ធនាគារកណ្តាល​មី​យ៉ា​ន់​ម៉ា បាន​បង្ហាញ​ក្រដាសប្រាក់​ថ្មី​តម្លៃ​១០.០០០ Kyarts នឹង ចាប់ផ្តើម​ចរាចរ​នៅ​លើ​ទីផ្សារ​ចាប់ពី​ថ្ងៃ​ទី​១ កក្កដា ២០១៥​តទៅ ។ ក្រដាសប្រាក់​ថ្មី​តម្លៃ​ប្រហែល​១០​ដុល្លារ​នេះ គុណភាព​ក្រដាស​ស្វិត  ផ្លាស់​ប្តូរ​ពណ៌​តាម​ពន្លឺ​និង​ការពារ​ការ​ក្លែងក្លាយ ។

ចំណុច​នៃ​ការ​កែ​លម្អ​ថ្មី និង​លេចធ្លោ​រួម​មាន​តួលេខ​១០.០០០ មាន​ពណ៌​បៃតង​ដោយ​ជ្រុង​ក្រោម​ខាងស្តាំ​ផ្នែក​ខាងក្រោយ​បោះពុម្ព​រលោង​ចាំង ផ្លេក​ៗ និង​ប្តូរ​ជា​ពណ៌​ខៀវចាស់​នៅ​ពេល​ចាំង​ពន្លឺ ។ ក្រដាសប្រាក់​ដែល​មាន​លាយ​សារធាតុ​ពិសេស​ទាំង​២​ផ្នែក​អាច​ការពារ​ស្នាម​កោស​ឆូត ការពារ​សំណើម​ពី​វត្ថុ​រាវ កម្ទេច​ដី ការពារ​ក្បូរក្បាច់​លើ​ក្រដាសប្រាក់ និង​ពណ៌​នៅ​មាន​លក្ខណៈ​ប្រណីត ។ ចំណែក​នៅ​ខាងឆ្វេង​ដៃ​ផ្នែក​ខាង​មុខ​មាន​បោះពុម្ព​ជា​រូប​ផ្កាឈូក​ពីលើ​សាច់​ក្រដាសប្រាក់​អាច​សម្លឹង​ឃើញ​បាន​ទាំង​សងខាង នៅ​ពេល​បង្វែរ​ទៅ​តាម​ទិស​។

នៅ​លើ​ផ្ទៃ​ក្រដាសប្រាក់​ត្រង់​ផ្នែក​ពណ៌​ស្វាយ​ក្រហម អាច​ប្តូរ​ជា​ពណ៌​បៃតង​បាន​នៅ​ពេល​សម្លឹង​ក្នុង​ទិស​ផ្សេង​ពី​គ្នា ។

ការ​ចេញ​ក្រដាសប្រាក់​ថ្មី​នេះ​មិន​ប៉ះពាល់​ដល់​ក្រដាសប្រាក់​១០.០០០ Kyarts ចាស់​ដែល​បោះពុម្ព​កាលពី​ថ្ងៃ​ទី​១៥ មិថុនា ២០១២​ទេ ដោយនៅ​អាច​ចាយវាយ​បានជា​ប្រក្រតី ៕