ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំភ្លើង Wolf ផ្ទុះ​នៅ​លើ​ប្រជុំ​កោះ Galapagos អាច​គំរាមកំហែង​ដល់​ពូជ​សត្វ​កម្រ Iguanas

8 ឆ្នាំ មុន

AFP ផ្សាយ​ថា ភ្នំភ្លើង Wolf ស្ថិត​នៅ​លើ​ប្រជុំ​កោះ Galapagos បាន​ផ្ទុះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ ដោយ​បញ្ចេញ​កំ​អែរ​សន្ធឹកសន្ធាប់​កាលពី​ថ្ងៃ​ទី​២៥ ឧសភា ២០១៥​។ ការ​ផ្ទុះ​ភ្នំភ្លើង​នោះ​ធ្វើ​ឱ្យ​អ្នក

AFP ផ្សាយ​ថា ភ្នំភ្លើង Wolf ស្ថិត​នៅ​លើ​ប្រជុំ​កោះ Galapagos បាន​ផ្ទុះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ ដោយ​បញ្ចេញ​កំ​អែរ​សន្ធឹកសន្ធាប់​កាលពី​ថ្ងៃ​ទី​២៥ ឧសភា ២០១៥​។ ការ​ផ្ទុះ​ភ្នំភ្លើង​នោះ​ធ្វើ​ឱ្យ​អ្នកជំនាញ​បារម្ភ​ថា នឹង​គំរាមកំហែង​ដល់​សត្វ​ដ៏​កម្រ​មួយ​ប្រភេទ គឺ​សត្វ Iguanas ដែល​ប្រទះ​ឃើញ​តែ​នៅ​ប្រជុំ​កោះ Galapage   ។

ឧទ្យាន​ជាតិ​ក្នុង​ប្រជុំ​កោះ Galapagos បាន​ប្រកាស​អាសន្ន​តាម​ប្រព័ន្ធ​គេហទំព័រ​ថា កោះ​អី​ុ​សា​បេឡា (Isabela) គឺជា​ទីតាំង​របស់​ភ្នំភ្លើង Wolf ជាទី​ជម្រក​របស់​សត្វ Conolopus Marthae ជា​ពពួក​ល្មូ​ន​ពូជ​កម្រ ដែល​ប្រទះ​ឃើញ​មាន​តែ​មួយ​ហ្វូង​គត់​នៅ​លើ​ពិភពលោក និង​ត្រូវ​បាន​ស្គាល់​ថា​ជា​សត្វ «Iguanas» ពណ៌​ស៊ី​ជម្ពូ​នៅ​ប្រជុំ​កោះ Galapagos ។

សត្វ Iguanas ពណ៌​ស៊ី​ជម្ពូ​បាន​រស់នៅ​រួម​ជាមួយ Iguanas ពណ៌​លឿង និង​អណ្តើក​យក្ស​នៃ​កោះ Galapagos (Cholonoidis Becki) នៅ​បរិវេណ​ខាងលិច​ឆៀង​ខាងជើង​របស់​កោះ​ធ្វើ​ឱ្យ​មាន​ក្តី​សង្ឃឹមថា ពួក​វា​នឹង​មិន​រង​ការ​ប៉ះពាល់​ទេ ។

លោក​សាន​ដ្រូ វា​៉​ហ្គា មន្ត្រី​នាយកដ្ឋាន​ធរណីវិទ្យា​នៃ​ប្រទេស​អេក្វាទ័រ និយាយ​ថា «​ការ​ផ្ទុះ​បង្ក​ឱ្យ​កើតជា​ផ្សែង​ក្នុង​រយៈកម្ពស់​ជាង​១០​គីឡូម៉ែត្រ និង​អណ្តែត​ទៅ​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​របស់​ភ្នំភ្លើង ។ បច្ចុប្បន្ន​នៅ​មិន​ទាន់​មាន​របាយការណ៍​ពី​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​នៅ​លើ​កោះ ដែល​ភាគច្រើន​រស់នៅ​ក្នុងភូមិ​ព័រ​តូ វីឡា​មី​ល (Peurto Villamil) ទេ ។

លោក​វា​៉​ហ្គា បាន​ប្រកាស​អាសន្ន​ថា ការ​បញ្ចេញ​កំ​អែរ​របស់​ភ្នំភ្លើង​នៅ​បន្ត​ដំណើរការ​រយៈពេល​ជា​ច្រើន​ថ្ងៃ និង​អាច​មានកំ​អែរ​ច្រើន ។

មន្ត្រី​នៅ​ក្នុង​ឧទ្យាន​បញ្ជាក់​ថា ការ​ផ្ទុះ​នោះ​នៅ​មិន​ទាន់​បង្ក​គ្រោះថ្នាក់​ដល់​អ្នកទេសចរ​ទេ គឺ​អាច​ធ្វើ​ដំណើរ​ចូល​ទៅ​ទស្សនា​ភាព​ស្រស់​ស្អាត​របស់​ប្រជុំ​កោះ​បានជា​ប្រក្រតី ។

សត្វ Iguanas ពណ៌​ស៊ី​ជម្ពូ និង​លឿង​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​ឆ្នាំ​១៩៨៦ និង​អ្នក​វិទ្យាសាស្ត្រ​បាន​បែងចែក​ជា​ពពួកសត្វ​កម្រ​ប្រឈម​មុខ​នឹង​ការ​ជិត​ផុត​ពូជ ។

សម្រាប់​កោះ Isabela ជា​កោះ​ដ៏​ធំ​មួយ​ក្នុង​ប្រជុំ​កោះ Galapagos ត្រូវ​បាន​គេ​ស្គាល់​នៅ​ទូ​ទាំង​ពិភពលោក ក្រោយ​ពី​លោក​ឆាល ដា​វី​ន បាន​ទៅ​លេង​នៅ​ប្រជុំ​កោះ​នោះ នៅ​ក្នុង​ឆ្នាំ​១៨៣៥ និង​ស្រាវជ្រាវ​រហូត​ឈាន​ដល់​កា​រវិ​វ​ឌ្ឍ​ដល់​ពេល​បច្ចុប្បន្ន ៕