ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​អា​មេ​រិ​ក​អនុម័ត​ការ​កែទម្រង់​ដែល​កាត់​បន្ថយអំណាច​របស់ NSA

8 ឆ្នាំ មុន

ព្រឹទ្ធសភា​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​២ មិថុនា បាន​អនុម័ត​ការ​កែទម្រង់​មួយ​ដែល​កាត់​បន្ថយអំណាច​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អា​មេ​រិ​ក NSA ពិសេស​ការ​ប្រមូល​បណ្តា​ទិន្នន័យ​ទូរស័ព្ទ

ព្រឹទ្ធសភា​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​២ មិថុនា បាន​អនុម័ត​ការ​កែទម្រង់​មួយ​ដែល​កាត់​បន្ថយអំណាច​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អា​មេ​រិ​ក NSA ពិសេស​ការ​ប្រមូល​បណ្តា​ទិន្នន័យ​ទូរស័ព្ទ ដែល​អនុញ្ញាត​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១ កញ្ញា​មក ។

ការ​កែទម្រង់​នោះ​មានឈ្មោះ​ថា « USA FREEDOM ACT »​មាន​ទិស​ដៅ​កម្រិត​កម្មវិធី​របស់ NSA ប្រមូល​ការ​លួច​ស្តាប់​ការ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ ។ អនុម័ត​រួច​ហើយដោយ​សភា​ច្បាប់​នោះ​ត្រូវ​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ក៏​គាំទ្រ​ច្បាប់​នោះ​ដែរ ។

ច្បាប់​ថ្មី​នោះ​គ្រោង​ផ្ទេរ​ការ​ស្តុក​ទិន្នន័យ​ទាក់ទង​តាម​ទូរស័ព្ទ​ឱ្យ​ដល់​បណ្តា​ក្រុមហ៊ុន​ទូរគមនាគមន៍ ដើម្បី​សម្រាល​ការ​ភ័យ​ខ្លាច លើ​ការ​ត្រួតពិនិត្យ​ការ​ទាក់ទង​ទូរស័ព្ទ​របស់​ពលរដ្ឋ​អា​មេ​រិ​ក ដោយ​រដ្ឋាភិបាល ។ ក្រោយ​ច្បាប់​នោះ​ចូល​ជា​ធរមាន​អាជ្ញាធរ​អាច​ពិនិត្យ​ទិន្នន័យ​ទូរស័ព្ទ​ដែល​ស្តុក​ទុក​ដោយ​បណ្តា​ក្រុមហ៊ុន​ទាល់តែ​មាននៅ​សម្រេច​របស់​តុលាការ ។

ច្បាប់​នោះ​គ្រោង​ម្យ៉ាងទៀត​អនុញ្ញាត​ឱ្យ NSA តាម​ប្រមាញ់​ជនសង្ស័យ​ដែល​ចាត់​ទុក​ថា «​ចចក​ដាច់​សង្វែង​» ហើយ​ឱ្យ​តាមដាន​ការ​ទាក់ទង​ទូរស័ព្ទ​របស់​ជន​ទាំងនោះ ។

ការ​លាតត្រដាង​ពី​ការ​លួច​ស្តាប់​ទូរស័ព្ទ​ពលរដ្ឋ​អា​មេ​រិ​ក​របស់​NSA ត្រូវ​បាន​ធ្វើ​ដោយ​អតីត​អ្នក​ពិគ្រោះ​យោបល់​របស់​ទីភ្នាក់ងារ​នោះ​លោក EDWAR SNOWDEN កាលពី​ខែមិថុនា ឆ្នាំ​២០១៣ ។

NSA បាន​ផ្អាក​ទាំងស្រុង​ការ​លួច​ស្តាប់​ទូរស័ព្ទ​ចាប់តាំងពី​ថ្ងៃ​ទី​១ មិថុនា​ម៉ោង​០​និង​១០​នាទី​មក ៕