ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​លិច​នាវា​កម្សាន្ត​ក្នុង​ទន្លេ​យ៉ង់​សេ​ចិន មនុស្ស​14​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ

8 ឆ្នាំ មុន

លោក YANG CHUANTANG រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​ចិន គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២ មិថុនា ថា មនុស្ស​១៤​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ ហើយ​៥​នាក់​រក​ឃើញ​ស្លា.ប់​បន្ទាប់​ពី​នាវា​កម្សាន្ត​ធំ​មួយ​ដឹក

លោក YANG CHUANTANG រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​ចិន គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២ មិថុនា ថា មនុស្ស​១៤​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ ហើយ​៥​នាក់​រក​ឃើញ​ស្លាប់​បន្ទាប់​ពី​នាវា​កម្សាន្ត​ធំ​មួយ​ដឹក​មនុស្ស​ជាង​៤៥០​នាក់​លិច​ក្នុង​ទន្លេ​យ៉ង់​សេ​មក ។

នាវា​នេះ​ដឹក​មនុស្ស​៤៥៦​នាក់ ក្នុង​នោះ​មាន​អ្នកដំណើរ​៤០៥​នាក់ សមាជិក​ក្រុម​នាវិក​៤៦​នាក់ និង​មគ្គុទេសក៍​ទេសចរណ៍​៥​នាក់ បាន​ចាក​ចេញពី​ទីក្រុង​ណា​ន​ជិ​ញ​ភាគ​ខាងកើត​ប្រទេស​ទៅ​កាន់​ក្រុង​ចុង​គិញ ភាគ​និរតី ។ នាវា​នោះ​បាន​លិច​ពេល​រង​ការ​វាយប្រហារ​ដោយ​ព្យុះ​មួយ​កាលពី​ថ្ងៃ​ទី​១ មិថុនា វេលា​ម៉ោង​៩​និង​២៨​នាទី ម៉ោង​ក្នុងស្រុក​នៅ​តំបន់ JIANLI នៃ​ទន្លេ​យ៉ង់​សេ​ក្នុង​ខេត្ត​ហ៊ូ​បី ភាគ​កណ្តាល​ប្រទេស ។

អ្នក​មុជទឹក​៣​នាក់​បាន​មុជ​រក​ឃើញ​បុរស​អាយុ​២១​ឆ្នាំ​ម្នាក់​ក្នុង​បន្ទប់​តូច​មួយ​កាលពី​រសៀល​ថ្ងៃ​ទី​២ មិថុនា ហើយ​បុរស​នេះ​អាច​ហែល​ទឹក​ដោយ​ខ្លួនឯង​បាន ។ យោង​តាម​ពួក​អ្នក​មុជទឹក​ថា ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ជួប​ការ​លំបាក​ខ្លាំង​ព្រោះតែ​ប្រព័ន្ធ​ស្មុគស្មាញ​របស់​នាវា ព្រមទាំង​ដោយសារ​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​បោកបក់​ខ្លាំង ។

នាយក​រដ្ឋមន្ត្រី​ចិន​លោក LI KEQIANG អំពាវនាវ​ដល់​ពួក​អ្នក​ជួយ​សង្គ្រោះ​ឱ្យ​ខិតខំ​ប្រឹងប្រែង ទោះ​ជួប​លក្ខខណ្ឌ​លំបាក​បំផុត​ក្តី ។ លោក​ក៏​ស្នើ​ផង​ដែរ​ដល់​អាជ្ញាធរ​ឱ្យ​ផ្តល់​ព័ត៌មាន​ដល់​សារព័ត៌មាន​ពី​ការ​វិវត្តន៍​នៃ​សភាពការណ៍​រាល់​ម៉ោង ។

មជ្ឈមណ្ឌល​ជួយ​សង្គ្រោះ​ក្នុង​សមុទ្រ​នៅ YUEYAND បាន​ទទួល​ការ​ហៅ​ឱ្យ​ជួយ​របស់​នាវា​ឈ្មោះ TONGGONGHUA 666 ហើយ​បានឃើញ​មនុស្ស​២​នាក់​កំពុង​ហែល​ទឹក​ក្នុង​ទន្លេ​នា​ថ្ងៃ​ទី​១ មិថុនា វេលា​ម៉ោង​២២ ម៉ោង​ក្នុងស្រុក ។ មជ្ឈមណ្ឌល​នេះ​ភ្លាម​ៗ​បាន​បញ្ជូន​នាវា​ល្បាត​១​គ្រឿង​ដែល​ជួយ​ស្រង់​មនុស្ស​ទាំង​២​នាក់​នោះ​នា​វេលា​ម៉ោង​២៣​និង​៥១​នាទី ។

កា​ពី​តែ​ន​នាវា TONGGONGHUA-666 ដែល​លិច លោក LI YONGJUN ដែល​នៅ​រស់រាន​មានជីវិត​គូសបញ្ជាក់​ថា ភ្លៀង​ធ្លាក់​ខ្លាំង​ពេក​ធ្វើ​ឱ្យ​មើល​អ្វី​មិនឃើញ ទោះបីជា​រ៉ា​ដា​របស់​យើង​ក៏​មិន​ដំណើរការ​ដែរ ។ យើង​គ្មាន​សមត្ថភាព​ជួយ​មនុស្ស​ទាំងឡាយ​មក​ពី​ធាតុអាកាស​អាក្រក់ រួច​ខ្ញុំ​បាន​តែ​ស្រែក​ឱ្យ​នាំ​គ្នា​ហែល​ទឹក​ទៅ​មាត់ច្រាំង ។

នាវា​កម្សាន្ត​នេះ​មាន​បណ្តោយ​ដល់​ទៅ​៧៦,៥​ម៉ែត្រ អាច​ដឹក​មនុស្ស​ដល់​ទៅ​៥៣៤​នាក់​។ តម្លៃ​សំបុត្រ​មួយ​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​នាវា​នេះ គឺ​រវាង​ពី​១០៩៨​យន់ (១៧៧​ដុល្លារ​) ទៅ​២២៩៨​យន់ ៕