ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​បរទេស​4​រូប​ស្ថិត​ក្នុង​ក្រសែ​ភ្នែក មក​ជំនួស​តំណែង​លោក​ស៊ុំ វ​ណ្ណា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រូបង្វឹក​ក្លិប​ភ្នំពេញ​ក្រោ​ន​លោក ស៊ុំ វ​ណ្ណា កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ក្នុង​ចេតនា​បង្ហាញ​ពី​ការ​ចែកផ្លូវ​គ្នា​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន…

រាជធានី​ភ្នំពេញ ៖ គ្រូបង្វឹក​ក្លិប​ភ្នំពេញ​ក្រោ​ន​លោក ស៊ុំ វ​ណ្ណា កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ក្នុង​ចេតនា​បង្ហាញ​ពី​ការ​ចែកផ្លូវ​គ្នា​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន ។ ពាក់ព័ន្ធ​បញ្ហា​នេះ​លោក កែវ សុខ​ង​ន អ្នកចាត់ការ​ក្រុម​ភ្នំពេញ​ក្រោ​ន​ទទួល​ស្គាល់​ថា ក្លិប​ពិតជា​មាន​គម្រោង​ចែកផ្លូវ​ជាមួយ​គ្រូបង្វឹក​រូប​នេះ​ប្រាកដ​មែន ។

ទន្ទឹម​គ្នា​នេះ ក្លិប​ភ្នំពេញ​ក្រោ​ន​កំពុង​ពិ​ចារណា​លើ​សមាសភាព​គ្រូបង្វឹក​បរទេស​ចំនួន​៤​រូប​ដែល​ត្រូវ​មក​ជំនួស​តំណែង​លោក ស៊ុំ វ​ណ្ណា​។

គ្រូបង្វឹក​បរទេស​ទាំង​៤​រូប​នោះ​ភាគច្រើន​មក​ពី​ក្រៅប្រទេស​រួម​មាន កូរ៉េ​ខាងត្បូង អ៊ុយ​ក្រែ​ន និង​ថៃ​ជាដើម​។

ក្រោយ​ពី​មានការ​លើក​ឡើង​ថា គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន​លោក ស៊ុំ វ​ណ្ណា បាន​លាលែង​ចេញពី​តំណែង ស្រាប់តែ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​ប្រកាស​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​ថា ក្លិប​មាន​កិត្តិយស​សូម​ជម្រាប​ដល់​សាធារណជន​អ្នកគាំទ្រ​វិស័យ​បាល់ទាត់​កម្ពុជា​ឲ្យ​បាន​ជ្រាប​ថា​ក្លិប​បាន​សម្រេច​តែងតាំង​លោក ស៊ុំ វ​ណ្ណាដែល​ជា​គ្រូ​ក្រុម​ធំ​សព្វ​ថ្ងៃនេះ​ទៅ​ជា​នាយក​បច្ចេកទេស​របស់​ក្លិប ។ លោកគ្រូ ស៊ុំ វ​ណ្ណា​បាន​ចំណាយពេល​ជិត​២​រដូវ​កាល​ជាមួយ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ។

យើង​មើលឃើញ​ថា លោកគ្រូ​ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​អភិវឌ្ឍធនធាន​កីឡាករ​របស់​យើង ដូច្នេះ​ថ្នាក់ដឹកនាំ​ក្លិប​បាន​សម្រេច​តែងតាំង​លោកគ្រូ​ជា​នាយក​បច្ចេកទេស ដោយ​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍយុវជន​ថ្នាល​ទាំង​៣​កម្រិត (​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ និង​យុវជន​អាយុ​ក្រោម​២១​ឆ្នាំ​) និង​ក្រុម​នារី​ភ្នំពេញក្រោ​ន ។ យើង​សង្ឃឹមថា លោកគ្រូ​នឹង​ធ្វើការ​យ៉ាង​សកម្ម​ជាមួយ​ក្រុម​ថ្នាល​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ដើម្បី​បណ្តុះបណ្តាល​ពួក​គេ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ក្លិប និង​ក្រុម​ជម្រើសជាតិកម្ពុ​ជានា​ពេល​អនាគត​ខាង​មុខ​។

គួរ​រំលឹក​ថា លោក ស៊ុំ វ​ណ្ណា ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​គ្រូ​ជំនួយ​ក្លិប​ភ្នំពេញ​ក្រោ​ន ដែល​មាន​លោក Leonardo Vitorino ជា​គ្រូបង្វឹក​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

ក្រោយមក គ្រូបង្វឹក​កម្រិត A-License រូប​នេះ បាន​ឡើង​កាន់​តំណែង​ជា​គ្រូបង្វឹក​បណ្តោះ​អាសន្ន​ជំនួស​គ្រូបង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល​នៅ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩ ។

ក្រោយ​ដឹកនាំ​ភ្នំពេញ​ក្រោ​ន​ឲ្យ​បញ្ចប់​ចំណាត់ថ្នាក់​លេខ​៦​ក្នុង​ក្រប​ខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​នលី​គ​ឆ្នាំ​២០១៩ គ្រូបង្វឹក​រៀន​ចប់​បរិញ្ញាបត្រ​ផ្នែក​អប់រំ​កាយ និង​កីឡា​នៅ​សាធារណរដ្ឋ​គុយ​បា​ឆ្នាំ​២០១០​រូប​នេះ ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្លិប​ភ្នំពេញ​ក្រោ​ន​ពេញ​សិទ្ធិ​នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២០ ។ ក្រោម​ការ​ដឹកនាំ​របស់​លោក ភ្នំពេញ​ក្រោ​ន​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល និង​លេខ​៤​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន​។

មុន​មក​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន បុរស​រៀន​ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ធន​ធាន​​មនុស្ស​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​រូប​នេះ ធ្លាប់​ដឹកនាំ​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ
ធី​ត ស៊ី​ម៉ាក់​យូ​ណាយ​ធី​ត វេ​ស្ទើ​ន​ភ្នំពេញ និង​ក្រុម​ពាក់កណ្តាល​អាជីព​ធី​អិន​កណ្តាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ