ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​​ឆ្នាំ​2021

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដំណើរការ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នៅ​តែ​បន្តសកម្មភាព​ជា​ធម្មតា ដែល​មក​ដល់​ពេល​នេះ​សម្រេច​បាន​ប្រមាណ​៨៥​ភាគរយ​ហើយ ទោះបី​ប្រទេស​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ ។ ការ​បញ្ចប់​ការ​សាងសង់​ពហុ​កីឡ​ដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ នឹង​អូស​បន្លាយ​រហូត​ដល់​ខែឧសភា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ ដំណើរការ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នៅ​តែ​បន្តសកម្មភាព​ជា​ធម្មតា ដែល​មក​ដល់​ពេល​នេះ​សម្រេច​បាន​ប្រមាណ​៨៥​ភាគរយ​ហើយ ទោះបី​ប្រទេស​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ ។ ការ​បញ្ចប់​ការ​សាងសង់​ពហុ​កីឡ​ដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ នឹង​អូស​បន្លាយ​រហូត​ដល់​ខែឧសភា ឆ្នាំ​២០២១ ខណៈ​ដំបូង​ឡើយ​ពហុ​កីឡដ្ឋាន​នេះ គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២០ ហើយ​ត្រូវ​បាន​វាយតម្លៃ​លើក​ទី​ពីរ​ថា នឹង​បញ្ចប់​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០២១​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក វ៉ា​ត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​។

លោក វ៉ា​ត់ ចំរើន ធ្លាប់​អះអាង​កន្លង​មក​ថា ការ​ពន្យារពេល​ក្នុង​ការ​បញ្ចប់​ការ​សាងសង់​ជា​បន្ត​បន្ទាប់​នេះ ដោយសារ​មានការ​រាំងស្ទះ​ក្នុង​ការ​ដឹក​ឧបករណ៍ និង​សម្ភារ​ផ្គត់ផ្គង់​ឲ្យ​ការ​សាង​សង់​ពី​ក្រៅប្រទេស បន្ទាប់​ពី​ប្រទេស​មួយ​ចំនួន​បាន​បិទ​ព្រំ​ដែនទឹក និង​ជើងហោះហើរ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

បច្ចុប្បន្ន​ពហុ​កី​ឡដ្ឋា​ន​នេះ បាន​បញ្ចប់​ការ​សាងសង់​គ្រោង​១០០​ភាគរយ​ហើយ នៅឡើយ​តែ​បំពាក់​គ្រឿង​បរិក្ខារមួយ​ចំនួន​រួម​មាន​កៅអី អំ​ពូ​ល​ភ្លើង ដំបូល អគារ​ក្នុង​កីឡដ្ឋាន និង​ការ​ធ្វើ​ទីលាន​ខាងក្នុង​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ថា ពហុ​កីឡដ្ឋាន​លំដាប់​អន្តរ​ជាតិ​មួយ​នេះ សាងសង់​លើ​ផ្ទៃដី​ទំហំ​ជាង​១៦​ហិ​កតា ដោយ​គ្រោង​ចំណាយ​ថវិកា​១៥៨​លាន​ដុល្លារ ជា​ជំនួយ​ឥត​សំណង​របស់រ​ដ្ឋាភិ​បាល​ចិន ។

កីឡដ្ឋាន​នេះ អាច​ផ្ទុក​អ្នក​ទស្សនាបាន​ប្រមាណ​៦​ម៉ឺន​នាក់ និង​អាច​ជម្លៀស​ទស្ស​និក​ជន​ត្រឹម​រយៈពេល​៧​នាទី​ក្នុង​ករណី​មាន​ហេតុ​ការណ៍​មិន​ប្រក្រតី​ណាមួយ​កើតឡើង ។

សមិទ្ធផល​ទី​ពីរ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​៤ មេ​សា ឆ្នាំ​២០១៧ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​ដំណាក់កាល​ទី​១ មាន​ដូច​ជា​មជ្ឈមណ្ឌល​អាង​ហែល​ទឹក មជ្ឈមណ្ឌល​កីឡា​ក្នុង​សាល​, ទីលាន​បាល់បោះ​និង​អគារ​ស្នាក់​នៅ​របស់​អត្ត​ព​លិ​ក ។ ពហុ​កីឡ​ដ្ឋាន​នេះ​សាងសង់​ឡើង​ដើម្បី​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ