ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​កោ​ក​ៗ​សឹក​តែ​មាត់​ត្រដោក វា​ទៅ​ឆ្អែត​ពោះ​ក្របី​»

8 ឆ្នាំ មុន

ប៉ុន្មាន​ខែ​កន្លង​មករ​ហូត​ដល់​ថ្ងៃនេះ មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន បាន​ហែក​កកាយ​បកអាក្រាត​ឧក​ញ៉ា​ច្រើន​នាក់​ជា​ឈ្មួញ​ឈើ​រកស៊ី​អត់​ច្បាប់ ដូច​ជា​ឈ្មោះ​ឧកញ៉ា ជ្រាយ ឧកញ៉ា តឹក ឧក​ញ៉ា ខ្នា ឧក​ញ៉ា កុសល ។​ល​។

តាម​ការ​កត់សម្គាល់ ទោះបី​ខំ​ស្រែក​ប្រកាស​ពី​វិនាសកម្ម​ព្រៃឈើ យ៉ាង​ណា​ក៏​ដោយ ក៏​វា​អត់​មាន​តម្លាភាព​ដែរ ឈើ​ខ្មែរ​នៅ​តែ​ហូរ​ចូល​ទៅ​ស្រុក​យួន យ៉ា​ង​អនាធិបតេយ្យ​ដដែល ។ ខំ​ស្រែក​ប្រកាស​ទប់ទល់​ធ្វើ​អី​…​មាន​ឈើ​បុគ្គល​យើង​ឯណា ? គឺជា​សម្បត្តិ​រួម​របស់​ប្រជាជាតិ​ខ្មែរ​ទាំងអស់​គ្នា​តើ !

និយាយ​ឱ្យ​ចំ​ទៅ ដោយសារ​មាន​ព្រៃឈើ ទើប​ជាតិ​យើង​បង្កើត​ឱ្យ​មាន​សមត្ថកិច្ច​មេព្រៃ​…​ដល់​មាន​មេព្រៃ វា​មាន​ទៅ​បាត់​មេព្រៃ​ឯណា​…​វា​បាត់​តែ​ឈើ​នៅ​ក្នុង​ព្រៃ​តើ !!

ដូច្នេះ​ការ​ស្រែក​ប្រកាស​ដើម្បី​ទប់​ដំណើរ​ឈ្មួញ​ទុច្ចរិត​កាប់​ឈើ វា​ប្រៀប​ដូច «​កោ​ក​ៗ​សឹក​តែ​មាត់​ត្រដោក វា​ទៅ​ឆ្អែត​ពោះ​ក្របី​» ឯណោះ​ទេ​…​កុំ​ឆ្ងល់​!
    ​    ​    ​    ​