ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រមូល​ផ្តុំនៅ​មុខ​សាលា​​​ខេត្ត​ ចាប់​ទូក​ទារ​ប្រាក់៣​លាន​រៀល !​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ប្រជា​នេសាទ​សមុទ្រ​ចំនួន​​ជាង​៥០​គ្រួសារមកប្រមូលផ្តុំ​គ្នានៅ​មុខ​សាលាខេត្ត ស្វែងរក​ការ​ជួយ​អន្តរាគមន៍ ពី​លោក គួ​ច ចម្រើន អភិបាលខេត្ត​ព្រះ​សីហ​នុ ខណៈ​ពេល​អធិការដ្ឋាន​រដ្ឋបាល​ជលផល​សមុទ្រចាប់​ឃាត់​ទូក​ជំរិត​ទារប្រាក់​ចំនួន​៣​លាន​រៀល ក្រោម​លេស​មិន​បង់ពន្ធ​ប្រចាំឆ្នាំ​…

ខេត្តព្រះសីហនុ ៖ ប្រជា​នេសាទ​សមុទ្រ​ចំនួន​​ជាង​៥០​គ្រួសារមកប្រមូលផ្តុំ​គ្នានៅ​មុខ​សាលាខេត្ត ស្វែងរក​ការ​ជួយ​អន្តរាគមន៍ ពី​លោក គួ​ច ចម្រើន អភិបាលខេត្ត​ព្រះ​សីហ​នុ ខណៈ​ពេល​អធិការដ្ឋាន​រដ្ឋបាល​ជលផល​សមុទ្រចាប់​ឃាត់​ទូក​ជំរិត​ទារប្រាក់​ចំនួន​៣​លាន​រៀល ក្រោម​លេស​មិន​បង់ពន្ធ​ប្រចាំឆ្នាំ​ ..!

ប្រជា​នេសាទ​មាន​ប្រុស-ស្រី​ជាង​៥០​គ្រួសារ ​មក​ពី​ចំណុច​កំពង់​ផែ ​ចំណតទូក​នេសាទ (ទំនប់​រលក​ចាស់ ) ស្ថិត​ក្នុងភូមិ​០២ សង្កាត់​លេខ​០១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ​បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​សាលាខេត្ត ដើម្បី​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ពីលោក គួ​ច ចម្រើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បន្ទាប់​ពី​ក្រុមការងារ​មន្ត្រី​អធិការ​រ​ដ្ឋា​ន​រដ្ឋបាល​ជលផល​សមុទ្រ បាន​ចាប់​បង្ខាំង​ម្ចាស់​ទូក​និង​កម្មករ​ទូក​របស់​ពួក​គាត់​ដែល​កំពុង​នេសាទ​ផល​សមុទ្រ បង្ខំ​ឲ្យ​បង់ប្រាក់​ពិន័យ​ចំនួន​០៣​លាន​រៀល​ហើយ​វេ​តាម​វ៉ី​ង ក្រោម​បទចោទប្រកាន់​ថា​ម្ចាស់​ទូក​នេសាទ​មិន​បាន​បង់ពន្ធ​ប្រចាំឆ្នាំ​លើ​អាជីវកម្ម​របស់​ខ្លួន​។

អ្នកស្រី តាំ សេង​អាយ អាយុ​៣៣​ឆ្នាំ ជា​ប្រពន្ធ​ពូ តេ​ង ឈុ​ន​អ៊ី ត្រូវជា​ម្ចាស់​ទូក​នេសាទ ដែល​ត្រូវ​កម្លាំង​មន្ត្រី​អធិការដ្ឋាន​រដ្ឋបាល​ជលផល​សមុទ្រ បាន​ចាប់​បង្ខាំង​ទូក​និង​កម្មករ​ទូក​ចំនួន​០២​នាក់​ផ្សេង​ទៀត បាន​រៀបរាប់​ទាំង​ក្តុកក្តួល​ថា បន្ទាប់​ពី​ចេញ​នេសាទ​ផល​សមុទ្រ​នៅ​ខាងក្រៅ ហើយ​វិល​ត្រឡប់​យក​ផល​សមុទ្រ​យក​មក​លក់​នៅ​ចំណត​ផែ​ទូក ពេល​បើកបរ​ទូក​មក​ដល់​ចំណុច​ក្បែរ​កោះដែកគោល​ក៍​ត្រូវ​បាន​កប៉ាល់​កម្លាំង​អធិការ​ដ្ឋាន រដ្ឋបាល​ជលផល​សមុទ្រ ស្ទាក់​ចាប់បង្ខំ​ឲ្យ​បង់ប្រាក់​ចំនួន​០៣​លាន​រៀល ក្រោម​បទចោទប្រកាន់​ថា​ម្ចាស់​ទូក​មិន​បាន​បង់ពន្ធ​លើ​ម​ធ្យា​បាយ​នេសាទ​ប្រចាំឆ្នាំ​។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បើ​ទោះបីជា​គាត់​ខំ​ពន្យល់​ពី​បញ្ហា​ប្រឈម​លើ​មុខ​របរ​នេសាទ​ជួប​ប្រទះ​ការ​លំបាក ផល​នេសាទ​ធ្លាក់​ចុះ​យ៉ាងណា​ក៍ដោយ​ក៍​មន្ត្រី​អធិការដ្ឋាន ជលផល​សមុទ្រ​មិន​អត់ឱន​ឲ្យ​និង​បាន​បង្ខំ​ឲ្យ​បង់ប្រាក់​វេ​តាម​វ៉ី​ង ថែម​ទាំង​បាន​សំឡុត​គម្រាម​ថាបើ​នៅ​តែ​រឹងទទឹង​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាតំបូង​ខេត្ត​ថែម​ទៀត​ផង​។

ប្រជា​នេសាទ​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​សាលាខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ដូច​ៗ​គ្នា​ថា ជា​រៀង​រាល់​ខែ ដើម្បី​ចេញ​ទៅ​នេសាទ​បាន​លុះត្រាតែ​ម្ចាស់​ទូក​បង់ប្រាក់​វេ​(​តាម​វ៉ី​ង​)​ចាប់ពី​១៥០ រហូត​ដល់​៣០០ ដុល្លា ជា​រៀង​រាល់​ខែ​ឲ្យ​ទៅ​មន្ត្រី​អធិការដ្ឋាន​ជលផល​សមុទ្រ ទើប​នេសាទ​មិន​មានការ​រំខាន​ដោយ​មន្ត្រី​ខាងលើ​នេះ​។

ជាក់ស្តែង​ដូច​ហេតុ​ការ​ចាប់​ឃាត់​បង្ខាំង​ទូក​ជន​រង​គ្រោះ​ខាងលើ​នេះ មន្ត្រី​អធិការដ្ឋាន​ជលផល​សមុទ្រ​បាន​បង្ខំ​ឲ្យ​បង់ប្រាក់​វេ​រតាម​វីង​ តាំងពី​០៣​លាន​រៀល​ ចុះ​មក​​១​លាន​រៀល ​រហូត​មក​នៅ​សល់​ត្រឹម​៣០​ម៉ឺន​រៀល ។ ក្រោយ​ពេល​បែកធ្លាយ​ថា ​ប្រជា​នេសាទ​បាន​នាំ​គ្នា​មក​ប្រមូលផ្តុំ​ខាង​មុខ​សាលាខេត្ត​ ស្វែងរក​ការ​អន្តរាគមន៍​ពី​លោក​អភិបាល​ខេត្ត​និង​បន្តដំណើរ​ទៅ​ប្រមូលផ្តុំ​នៅ​ខាង​មុខ​ស្នាក់​ការ​អធិការដ្ឋាន​រដ្ឋបាល​ជលផល​សមុទ្រ​នៅ​ក្នុង​ទីតាំង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍ​វ៉ា​រី​វប្បកម្ម​សមុទ្រ នៅ​ចំណុច​( ទំនប់​រលក​) ចាស់ ក្នុង​គោលបំណង​របស់​ពួក​គាត់​ដើម្បី​ស្នើរ​សុំ​ឲ្យ​បាន​ដោះ​លែង​ម្ចាស់​ទូក​និង​កម្មករ​ដែល​ត្រូវ​បាន​ឃាត់​និង​បង្ខាំង​ទុក​នៅ​លើ​ទូក​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​។

​ប្រភព​ពី​ប្រជា​នេសាទ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ការ​ប្រមូលផ្តុំ​និង​បែកធ្លាយ​ហេតុ​ការ​ខាងលើ​នេះ​មន្ត្រី​អធិការដ្ឋាន​រដ្ឋបាល​ជលផល​នៅ​លើ​កប៉ាល់​ដែល​បាន​ធ្វើការ​ឃាត់​ទូក​និង​បង្ខាំង​ម្ចាស់​ទូក​រួម​ទាំង​កម្មករ​ក៍បាន​ដោះ​លែង​ទូក​នេសាទ​ខាងលើ​ឲ្យ​យក​ផល​នេសាទ​យក​មក​លក់​ដោយ​គ្រាន់តែ​ធ្វើ​កំណត់ហេតុ ដើម្បី​ឲ្យ​ម្ចាស់​ទូក​ចូលខ្លួន​ទៅ​បង់​ពន្ធ​ប្រចាំឆ្នាំ​លើ​មធ្យោបាយ​នេសាទ​តែ​ប៉ុណ្ណោះ​។ ប្រជា​នេសាទ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច​ៗ​គ្នា​ថា ពួក​គាត់​សំណូមពរ បើ​ឲ្យ​ប្រជា​នេសាទ​ចូល​ទៅ​បង់ពន្ធ​ប្រចាំឆ្នាំ​សុំ​ឲ្យ​មានការ​ផ្សព្វផ្សាយ​ដល់​ប្រជា​នេសាទ​ឲ្យ​បាន​ទូរ​លំ​ទូលាយ ដូច​ជា​ការ​បិត​ខិត​ប​ណ្ណ័​នៅ​តា​មក​ពង់​ផែ​ចំណតទូក​ជាដើម​។​ល​។

ដើម្បី​ម្ចាស់​ទូក​បាន​ចូល​ទៅ​បង់ពន្ធ​ជូន​រដ្ឋ​បាន​ត្រឹមត្រូវ មាន​វិក្កប​ត្រ ​និង​គលបញ្ជី​ត្រឹម​ត្រូវ​មិនមែន​ចុះ​ទៅ​ចាប់​ទូក​កំពុង​តែ​នេសាទ ​ហើយ​ឲ្យ​វេ​ប្រាក់​តាម​វ៉ី​ង​ដោយ​មិន​មាន​វិក​យ័យ​ប​ត្រ​ពី​មន្ត្រី​ជំនាញ​និង​ថ្នាក់ដឹកនាំ ដែល​ពួក​គាត់​បាន​ចាត់​ទុក​សកម្មភាព​ខាងលើ គឺជា​សកម្មភាព​( កន្ទេល​ធំ បន្លំ​ដេក របស់​មន្ត្រី​ខិលខូច​តែ​ប៉ុណ្ណោះ ) ។ប្រជា​នេសាទ​ខាងលើ​បាន​សំណូមពរ លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ ក៍​ដូច​ជា​ការ​សំណូមពរ​យ៉ាង​ទទូច​ដល់​រដ្ឋមន្ត្រី ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ មេត្តា​ជួយ​អន្តរាគមន៍​និង​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ លោក ពុំ ស៊ី​ថា ប្រធាន​អធិការដ្ឋាន​រដ្ឋបាល​សមុទ្រ ដែល​កន្លង​មក​តែងតែ​បណ្តែតបណ្តោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ចុះ​ធ្វើ​សកម្មភាព​ដូច​ពួក​គាត់​បាន​រៀបរាប់​ខាងលើ​នេះ​។

ដោយឡែក លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ​ថា ជុំវិញ​បញ្ហា​ខាងលើ ​លោក​មិន​ទាន់​ទទួល​បាន​របាយការណ៍​ពី មន្ត្រី​ជំនាញ​នៅឡើយ​ទេ លោក​និង​ទុក​ពេល​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​សិន​រួច​ធ្វើ​របាយការណ៍​មក​សាលាខេត្ត​លោក​និង​ផ្តល់​ព័​ត៏​មាន​ជាក​យ​លាក់​នៅ​ពេល​ក្រោយ​។ ដោយឡែក លោក ពុំ ស៊ី​ថា​ប្រធានអធិការដ្ឋាន​រដ្ឋបាល​សមុទ្រ​មិន​អាច ស្វែងរក​ប្រភព​ផ្តល់​ព័​ត៏​មានបាន​ទេ មន្ត្រី​ប្រចាំការ​បាន​បញ្ជាក់​ថា​លោក ជាប់រវល់​បេសកកម្ម​ ! ​

អត្ថបទសរសេរ ដោយ