ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តឡិចស៊ីស RX 300 បោលបុក​​ចូលហាងលក់​រថយន្ត​ទាំង​អធ្រាត្រ​មនុស្ស​​​ក្នុងឃ្លាំង​ព្រលឹង​ចុងសក់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​​ឡិចស៊ីស​មួយ​គ្រឿង​ត្រូវម្ចាស់​​​វា​បញ្ជា​បោលបុក​ហាង​លក់​​រថ​យន្ត​​មួយកន្លែង​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​​ខ្លាំង ​ហើយ​​អ្នក​ដែលកំពុង​​តែដេក​​ក្នុងផ្ទះ​ភ័យ​ព្រលឹង​ចុងសក់​​ឥតឧបមា ។ រថយន្ត​ម៉ាក​ឡិច​ស៊ីស​​នេះ​ស៊េរី RX300 ពណ៌ស្ករ​​ ពាក់​ស្លាកលេខ​ ភ្នំពេញ 2M-1827 ​ត្រូវ​គេអះអាង​ថា ​អ្នកបើក​​​បរ​ស្រវឹង​​ធ្លាក់​ភ្នែក ​បាន​បើក​​​ចាក់​កួរ​លើ​​​​ផ្លូវ​​មុខ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ ហើយ​ជ្រុល​ទៅបុក​ចិញ្ចើម​​​​សួនច្បារ​​ រួចឆ្លង​​មហា​វិថី​​សហព័ន្ធ​រុស្ស៊ី ​ឡើង​ចិញ្ចឹម​​​ផ្លូវ​បោល​បុក​​របង​​ដែកឃ្លាំង​​លក់​រថយន្ត​ទីតាំង​​លេខ​១អា ស្ថិត​ក្នុង​​សង្កាត់ស្រះចក ​ខណ្ឌដូនពេញ ​កាលពីវេលា​ម៉ោង​​​១២​និង​​៤០នាទី រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​​​១ មីនា ​២០១១ ។ ​គ្រោះថ្នាក់​​​ចរាច​រណ៍​​ខាងលើ​​នេះ​មិនមាន​មនុស្ស​​​​ណាម្នាក់​ស្លាប់ ឬ​​រង​របួសនោះទេ តែ​ខូចខាត​​របង​ដែក ​ជញ្ជាំង​ថ្ម អស់​​ជា​ច្រើន​ម៉ែត្រ ​និង​រថ​យន្ត​​ចំនួន​​៤​គ្រឿង ។​

សមត្ថ​កិច្ច​​មូលដ្ឋាន​​បាន​ឱ្យ​​ដឹង​ថា ​មុនពេល​កើតហេតុ​​គេឃើញ​រថយន្ត​ខាងលើ​បាន​បើក​លើ​​កំណាត់​ផ្លូវ​​​​មុខ​ទីស្តី​ការគណៈ​​រដ្ឋ​មន្ត្រី​​ស្ថិត​ក្នុង​សង្កាត់​​មិត្តភាព ​ខណ្ឌ​​៧មករា ​ឆ្ពោះទៅ​ទិស​ខាង​កើត​​ លុះ​ដល់​ផ្លូវ​បំបែក​ក៏ចាក់កួ​​រ​បត់​ឆ្វេង ហើយ​​ជ្រុល​ទៅ​បុក​ចិញ្ចើម​​សួនច្បារ​លាន់គ្រាំង​​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​ដល់​នគរ​បាល​​យាម​ទីស្តីការគណៈ​រដ្ឋ​មន្ត្រី ។ ​​រថយន្តមិន​​នោះ​បានឈប់​​ទេ​ គឺ​​បែរ​ជា​បន្ថែមល្បឿន​​បើក​ឆ្លង​កាត់​​មហាវិថី​​​សហព័ន្ធ​រុស្ស៊ី ​​ក៏ជ្រុល​​​ចង្កូត​​ឡើងចិញ្ចើម​​​ផ្លូវ​​បង្ហួស​ទៅបុក​​របង​ដែក​ឃ្លាំង​​លក់​រថយន្ត​​ទីតាំង​​ខាងលើ​ដាច់​សោ​រួចបន្តទៅ​​បុក​រថយន្ត​​តាកូម៉ា​ពីរគ្រឿង​ និងកាមរី​​បាឡែន​មួយគ្រឿង បណ្តាល​​ឱ្យខូចខាត​​ផ្នែក​ខាង​មុខ​​ធ្ងន់ធ្ងរ​…​ចំណែក​មនុស្ស​នៅ​ក្នុងឃ្លាំង​​ស្ទុះ​ក្រោក​​ទាំង​មមិងមមាំង​ព្រលឹង​ចុងសក់ ។ ​ពិតជា​សំណាង​​ផងដែរ ដែល​​ក្នុង​គ្រោះថ្នាក់​នេះមិនមាន​មនុស្សណា​ម្នាក់​​ស្លាប់ ឬ​រង​របួស ​គ្រាន់​តែ​​ខូច​ខាត​​​រថយន្ត​​ក្នុងឃ្លាំង​បីគ្រឿង​​និង​រថយន្ត​​បង្ក​​១គ្រឿង ​របង​ដែក​​​ និងជញ្ជាំង​​ថ្មជា​ច្រើន​​ម៉ែត្រ​ប៉ុណ្ណោះ ​។ ចំណែក​អត្ត​សញ្ញាណ​​​ និង​ទីកន្លែង​​​ស្នាក់នៅ​​របស់​​ភាគីម្ចាស់រថយន្ត​បង្ក​មិនត្រូវបាន​​គេ​ស្គាល់​នោះ ទេ ។​

សមត្ថកិច្ច​​​បានបញ្ជាក់​ថា ភាគីម្ចាស់​​រថយន្ត​​​បង្ក​​​បានយល់ព្រម​ចេញ​​​សំណង​ការ​ខូចខាត​ទៅ​ឱ្យ​​ម្ចាស់​ហាង​លក់​រថយន្ត​​ខាងលើ ប៉ុន្តែ​មិន​អាច​ដោះស្រាយ​​បាន​ដោយ​រថយន្ត​​​នោះធ្វើ​​​ឱ្យខូចខាត​​ចិញ្ចើម​សួន​ច្បារ​ដូច្នេះ​​ទើបត្រូវ​​ស្ទូច​រថយន្ត​យកទៅរក្សា​​ទុកនៅ​ការិយាល័យ​​នគរបាល​ចរា​ចរណ៍​​នៃ​ស្នងការ​ដ្ឋាន​​នគរបាល​​​រាជធានីភ្នំពេញ៕