ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ត្រូវ​តុលាការ​ឱ្យ​ដើរ​48​គីឡូម៉ែត្រ​ព្រោះ​មិន​បង់ប្រាក់​ឱ្យ​តាក់ស៊ី

8 ឆ្នាំ មុន

សារព័ត៌មាន​ដឹ​អីុ​ន​ដេ​ផេ​ន​ដេ​ន របស់​អង់គ្លេស ផ្សាយ​ថា លោក​ចៅក្រម​មៃ​ឃើ​ល ស៊ី​ក​ខូ​ណេ​ត​ប៊ី​នៃ​តុលាការក្រុង​ផេ​ន​វី​ល រដ្ឋ​អូ​ហា​យ​យូ សហរដ្ឋអាមេរិក បាន​សម្រេច​កាលពី​ថ្ងៃ​ទី​២៩ ឧសភា ២០១៥

សារព័ត៌មាន​ដឹ​អីុ​ន​ដេ​ផេ​ន​ដេ​ន របស់​អង់គ្លេស ផ្សាយ​ថា លោក​ចៅក្រម​មៃ​ឃើ​ល ស៊ី​ក​ខូ​ណេ​ត​ប៊ី​នៃ​តុលាការក្រុង​ផេ​ន​វី​ល រដ្ឋ​អូ​ហា​យ​យូ សហរដ្ឋអាមេរិក បាន​សម្រេច​កាលពី​ថ្ងៃ​ទី​២៩ ឧសភា ២០១៥ ឱ្យ​នាង​វិច​តូ​រី​យ៉ា បា​ខុ​ម ជ្រើសរើស​រវាង​ជាប់គុក​រយៈពេល​៦០​ថ្ងៃ និង​ដើរ​ចម្ងាយ​ផ្លូវ​ប្រវែង​៤៨​គីឡូម៉ែត្រ​ក្នុង​រយៈពេល​៤៨​ម៉ោង ជា​រយៈ​ចម្ងាយ​ដែល​នាង​ជិះ​តាក់ស៊ី មិន​បង់ប្រាក់ ។

នាង​បា​ខុ​ម និង​មិត្តភក្តិ​បាន​ទូរស័ព្ទ​ហៅ​តាក់ស៊ី ក្រោយ​ពី​ចូល​កម្សាន្ត​ក្នុង​រង្គសាល​មួយ​នៅ​ក្រុង​គ្លី​ហ្វ​លែ​ន ដើម្បី​ជិះ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ក្រុង​ផេ​ន​វី​ល មាន​ចម្ងាយ​៤៨​គីឡូម៉ែត្រ ។ នៅ​ពេល​ទៅ​ដល់​ផ្ទះ​របស់​នាង​បា​ខុ​ម​ហើយ នាង​និង​មិត្តភក្តិ​ម្នាក់​ទៀត​ចេញពី​រថយន្ត​ដោយ​យល់​ថា​មិត្តភក្តិ​២​នាក់​ទៀត​នៅ​ក្នុង​រថយន្ត​ដែល​ជិះ​បន្ត​នឹង​បង់ប្រាក់​។ ដោយសារ​មិត្តភក្តិ​២​នាក់​នោះ​មិន​បង់ប្រាក់​ជំនួស​នាង​បា​ខុ​ម អ្នកបើកបរ​ក៏​ប្តឹង​ប៉ូលិស ។

លោក​ចៅក្រម​បញ្ជាក់​ថា នឹង​ប្រើ​ប្រព័ន្ធ GPS ត្រួតពិនិត្យ​ពី​សកម្មភាព​របស់​នាង​បា​ខុ​ម​ថា  ដើរ​គ្រប់​តាម​កំណត់ ឬ​អត់ ? ឬ​ណែនាំ​ឱ្យ​ដើរ​នៅ​ជុំវិញ​ឧទ្យាន ឡេ​ក​ខោ​ន​ប៊ី ហ្វែ​ក​ហ្គ្រោ​ន ប្រហែល​៤០​ដុំ ។ លោក​ចៅក្រម​ស៊ី​ក​ខូ​ណេ​ត​ប៊ី និយាយ​ថា វា​ជា​ការ​ដាក់ទោស​ដ៏​សមរម្យ ប៉ុន្តែ​ជា​វិធីសាស្ត្រ​ចម្លែក​មួយ ។ កាលពី​ឆ្នាំ​២០១២ លោក​ធ្លាប់​កាត់ក្តី​ឱ្យ​បុរស​ម្នាក់​ដែល​មើលងាយ​កម្មករ​ចិញ្ចឹម​ជ្រូក​ដោយ​ហៅ​គេ​ថា «​អា​ជ្រូក​» ឱ្យទៅ​ឈរ​លើ​ដងផ្លូវ​ជិត​ជ្រូក​ធំ​មួយ​ក្បាល និង​មាន​ស្លាក​សរសេរ​ថា «​យើង​មិនមែន​ជា​ប៉ូលិស​ទេ » ៕