ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​ប៉ា​រី​សកាត់​មេសោ​គូស្នេហ៍​ចេញពី​ទន្លេ​សែន​មាន​ទម្ងន់​ប្រហែល​45​តោន

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​១ មិថុនា ២០១៥ ផ្សាយ​ថា អាជ្ញាធរ​ក្រុង​ប៉ា​រី​ស បាន​កាត់​សោ​គូស្នេហ៍​សម្រាប់​ជា​និមិត្តរូប​នៃ​ភក្តីភាព​ដែល​ចាក់​ជាប់​បង្កាន់ដៃស្ពាន Pont Des Art អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​១ មិថុនា ២០១៥ ផ្សាយ​ថា អាជ្ញាធរ​ក្រុង​ប៉ា​រី​ស បាន​កាត់​សោ​គូស្នេហ៍​សម្រាប់​ជា​និមិត្តរូប​នៃ​ភក្តីភាព​ដែល​ចាក់​ជាប់​បង្កាន់ដៃស្ពាន Pont Des Art អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​នោះ​ចេញ​ព្រោះ​វា​ប៉ះពាល់​ដល់​គុណភាព​ស្ពាន ។

អភិបាលក្រុង​ប៉ា​រី​ស តែងតែមាន​កង្វល់​ចំពោះ​ស្ពាន Pont Des Art ដែល​គូស្នេហ៍​បរទេស​យក​មេសោ​ទៅ​ចាក់​ជាប់​បង្កាន់ដៃ សម្រាប់​ជា​តំណាង​ដល់​ក្តី​ស្រឡាញ់ និង​ភក្តីភាព​។ កាលពី​ឆ្នាំ​មុន​ប៉ូលិស​បាន​ណែនាំ​ឱ្យ​អ្នកទេសចរ​ចាកចេញ​ពី​ស្ពាន Port Des Art នៃ​ទន្លេ​សែន ក្រោយ​ពី​ពិនិត្យ​ឃើញ​ផ្នែក​ខ្លះ​នៅ​លើ​ស្ពាន​ប្រេះ ព្រោះតែ​ទម្ងន់​សោ​ធ្ងន់​ពេក និង​បាន​យក​ខ្សែ​ប្លា​ស្ទិ​ក​ចង​ខណ្ឌ​មិន​ឱ្យ​អ្នកទេសចរ​យក​មេសោ​ទៅ​ចាក់​បន្ត​ទៀត​ទេ ។ ទន្ទឹម​នោះ អាជ្ញាធរ​ប្រកាស​ឱ្យ​អ្នកទេសចរ​ថតរូប​ជាប់​នឹង​ស្ពាន ជំនួស​ការ​យក​សោ​ទៅ​ចាក់​លើ​ស្ពាន ។

ទោះ​ជាយ៉ា​ង​ណា​ក្តី អាជ្ញាធរ​ក្រុង​ប៉ា​រី​ស​មិន​អាច​ទប់ស្កាត់​គូស្នេហ៍​បាន​ទេ ដោយនៅ​តែ​បន្ត​យក​មេសោ​ទៅ​ចាក់​ជាប់​នឹង​ស្ពាន បង្ក​ឱ្យ​អាជ្ញាធរ​ត្រូវ​ប្រើ​វិធាន​ការ​ដ៏​តឹង​រ៉ឹ​ង​មួយ ដោយ​បញ្ជា​ឱ្យ​រុះរើ​មេសោ​ដែល​មាន​ទម្ងន់​ប្រហែល​៤៥​លាន​តោន ចេញពី​ស្ពាន ។ មន្ត្រី​ម្នាក់​នៃ​សាលាក្រុង​ប៉ារី​ស និយាយ​ថា ការ​យក​មេសោ​ចាក់​នៅ​បង្កាន់ដៃស្ពាន​ដ៏​ស្រស់​ស្អាត​ក្នុង​ក្រុង​ប៉ារី​សគឺ​មិន​សមរម្យ​ទាល់តែ​សោះ ។ ទំនោរ​នៃ​ការ​យក​មេសោ​ទៅ​ចាក់​នៅ​បង្កាន់ដៃស្ពាន Port Des Art បាន​ចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ​២០០៨​មក តែ​មិនដឹង​ច្បាស់​ថា មាន​ប្រភព​ចេញពី​ទីកន្លែង​ណា ច្បាស់លាស់​ទេ គ្រាន់តែ​ដឹង​ថា ចាប់​កកើត​ចេញពី​ក្រុង សំខាន់​ៗ​នៅ​តំបន់​អឺរ៉ុប ក្រោយមក​រីក​រាលដាល​ដល់​ក្រុងម៉ា​រ៉ាហ្គេ​ស​នៅ​ម៉ា​រ៉ុ​ក និង​ឆ្លង​ដល់​ប្រទេស​ចិន​ទៀត ៕