ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​អាជីវករ​ទាំងអស់​កុំ​ឆ្លៀតឱកាស លក់​ដំឡើង​ថ្លៃ​ទំនិញ​ក្នុងអំឡុងពេល​កូ​វី​ដ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ខេត្តសៀមរាប សូម​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន សហគ្រាស ឱសថស្ថាន​គ្រប់​ប្រភេទ ហាង​ទំនិញ និង​តាម​បណ្តា​ទីផ្សារ​នានា សូមកុំ​ឆ្លៀតឱកាស​លក់​ដំឡើង​ថ្លៃ​ទំនិញ ដូច​ជា…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ខេត្តសៀមរាប សូម​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន សហគ្រាស ឱសថស្ថាន​គ្រប់​ប្រភេទ ហាង​ទំនិញ និង​តាម​បណ្តា​ទីផ្សារ​នានា សូមកុំ​ឆ្លៀតឱកាស​លក់​ដំឡើង​ថ្លៃ​ទំនិញ ដូច​ជា ម៉ាស អាល់កុល និង​សម្ភារ​ផ្សេង​ៗ​ក្នុងអំឡុងពេល​ឆ្លង​វីរុស​កូ​វី​ដ​-១៩​។ បើ​តាម​សេចក្ដី​ប្រកាស​បានដឹង​ថា សូម​ជម្រាប​ជូន​ដល់​ម្ចាស់​ក្រុមហ៊ុន សហគ្រាស ឱសថស្ថាន​គ្រប់​ប្រភេទ ម្ចាស់​ហាង​ទំនិញ និង​សាធារណជន ជ្រាប​ថា​៖

បច្ចុប្បន្ន​នេះ ដោយ​មានការ​រីក​រាលដាល​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា នៅ​រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាមួយ​គ្នា​នេះ​ដែរ រដ្ឋបាល​ខេត្តសៀមរាប សង្កេត​ឃើញ​ថា នៅ​តាម​បណ្តា​ក្រុមហ៊ុន សហគ្រាស ឱសថស្ថាន គ្រប់​ប្រភេទ ហាង​ទំនិញ និង​តាម​បណ្តា​ទីផ្សារ​នានា បាន​ឆ្លៀតឱកាស​ក្នុង​ការ​លក់​ដំឡើង​ថ្លៃ​ទំនិញ​គ្រឿង​បរិភោគ និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​មួយ​ចំនួន​ដូច​ជា ម៉ាស​អាល់កុល និង​សម្ភារ​ផ្សេង​ៗ​។

ក្នុង​ករណី​នេះ​ដែរ​រដ្ឋបាល​ខេត្តសៀមរាប សូម​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន​សហគ្រាស​ឱសថស្ថាន​គ្រប់​ប្រភេទ ហាង ទំនិញ និង​តាម​បណ្តា​ទីផ្សារ​នានា សូម​ប្រកាន់​នូវ​ស្មារតី​សាមគ្គី ព្រមទាំង​អនុវត្ត​តាម​ច្បាប់​ស្តី​ពី កិច្ច​ការពារ​អ្នក​ប្រើប្រាស់ និង​ចូលរួម​លើកកម្ពស់​ការ​ប្រកួតប្រជែង​ដោយ​សុចរិត និង​មិន​ត្រូវ​ឆ្លៀតឱកាស លក់​ដំឡើង​ថ្លៃ​ទំនិញ ដូច​ជា ម៉ាស អាល់កុល និង​សម្ភារ​ផ្សេង​ៗ​ឡើយ​។

ក្នុង​ករណី​រក​ឃើញ​ភាព​មិន ប្រក្រតី​ណាមួយ សូម​មេត្តា​ផ្តល់​ព័ត៌មាន​តាម​រយៈ​លេខ​ទូរស័ព្ទ​៖ ០១១ ៨៧៦ ៣៩៣ / ០១៧ ២៨៣ ៣៣៣ / ០១២ ៥៩៨ ៦៧២ / ០១២ ៥៥០ ៦៣៥ «​ដើម្បី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​តាម​ផ្លូវច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​»​។ រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា ម្ចាស់​ក្រុមហ៊ុន សហគ្រាស ឱសថស្ថាន គ្រប់​ប្រភេទ​ហាង​ទំនិញ និង​តាម​បណ្តា​ទីផ្សារ​នានា ព្រម ទាំង​សាធារណជន នឹង​ចូលរួម​អនុវត្ត​តាម​សេចក្តី ជូនដំណឹង​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ