ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទាត់​ខ្មែរ​រៀល​អីុ​ស្ទេ​តរក​ឃើញ​ក្រុម​មួយ​ចំនួន​ឡើង​ទៅ​វគ្គ​8​ក្រុម​ចុង​ក្រោយ​ហើយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​ខ្មែរ​រៀល​អីុ​ស្ទេ​ត​លើក​ទី​៤ ប្រចាំឆ្នាំ​២០១៥ មក​ដល់​ពេល​នេះ​គេ​បាន​រក​ឃើញ​ក្រុម​មួយ​ចំនួន​ត្រៀមខ្លួន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ជម្រុះ​៨

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​ខ្មែរ​រៀល​អីុ​ស្ទេ​ត​លើក​ទី​៤ ប្រចាំឆ្នាំ​២០១៥ មក​ដល់​ពេល​នេះ​គេ​បាន​រក​ឃើញ​ក្រុម​មួយ​ចំនួន​ត្រៀមខ្លួន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ជម្រុះ​៨​ក្រុម​ចុង​ក្រោយ​ហើយ ដោយនៅ​សល់​តែ​មួ​យស​ប្តា​ហ៍​ទៀត​ប៉ុ​ណ្ណោះ​នឹង​ត្រូវ​បញ្ចប់​វគ្គ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​អស់ហើយ ។

សម្រាប់​ពូ​ល​A បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ ទី​៣១ ឧសភា កន្លង​មកនេះ គេ​បាន​រក​ឃើញ​ក្រុម​ចំនួន​៤ ឆ្លង​ផុត​ពី​វគ្គ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​ត្រៀម​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ជម្រុះ​៨​ក្រុម​ចុង​ក្រោយ​ជា​បន្ត​ទៀត ។ ក្រុម Khmer United FC ដែល​ជា​ក្រុម​ខ្លាំង​មួយ​ប្រចាំ​ពូ​ល​បាន​លេង​ចាញ់​ក្រុម Christinair នៅ​ក្នុង​លទ្ធផល​៣-២ ប៉ុ​ន្តែ​ក្រុម​២​នេះ​សុទ្ធតែ​មានឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ជម្រុះ​៨​ក្រុម​ចុង​ក្រោយ​ដោយ​មាន​១៦​ពិន្ទុ​ដូច​គ្នា ។ ចំណែក​ក្រុម​២​ទៀត​នោះ គឺជា​ក្រុម​ខ័​ណ្ឌ​ពោធិ​សែន​ជ័យ និង​ក្រុម HPL FC ។ ក្រុម​ខ័​ណ្ឌ​ពោធិ​សែន​ជ័យ បាន​យកឈ្នះ​លើ​ក្រុម​បា​សាក់​៦-២ មាន​១៧​ពិន្ទុ ឈរ​នៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ពូ​ល រីឯ​ក្រុម HPL FC ប្រកួត​ឈ្នះ​ក្រុម Canteen FC ៥-២ មាន​១៦​ពិន្ទុ ។ ចំណែក​ក្រុម TyGi FC បាន​យកឈ្នះ​ក្រុម Union FC ៣-០ ខណៈ​ក្រុម Amru FC បាន​លត់​ក្រុម​ព្រៃ​សិលា​នៅ​ក្នុង​លទ្ធផល​៨-៣​។ បុ​៉​ន្តែ​៤​ក្រុម​ចុង​ក្រោយ​នេះ​ប្រកួត​គ្នា​គ្រាន់តែ​ធ្វើ​ឡើង​ដើម្បី​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ។

ដោយឡែក​ពូ​ល​B វិញ គេ​បាន​រក​ឃើញ​ក្រុម​ចំនួន​៣ ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​នោះ គឺ​ក្រុម RFL FC, ក្រុម Narita FC និង​ក្រុម Anvaya Keila FC ។ ក្រុម RFL FC មាន​២១​ពិន្ទុ បន្ទាប់​ពី​យកឈ្នះ​លើ​ក្រុម Narita FC ៤-២ ធ្វើ​ឱ្យ​ក្រុម Narita FC មាន​១៩​ពិន្ទុ​។ ចំណែក​ក្រុម Anvaya Keila FC មាន​១៨​ពិន្ទុ បន្ទាប់​ពី​យកឈ្នះ​លើ​ក្រុម V Train FC ៤-២ ។

រីឯ​ក្រុម V Train FC ដែល​មាន​១៣​ពិន្ទុ​នៅ​ក្នុង​ដៃ និង​ក្រុម Y FC ដែល​មាន​១២​ពិន្ទុ​នោះ​បាន​ក្លាយជា​គូប្រជែង​ក្នុង​ការ​ស្វែងរក​កៅអី​១ ដែល​នៅ​សល់​ប្រចាំ​ពូ​ល ហើយ​លទ្ធផល​នេះ​នឹង​បង្ហាញ​ច្បាស់​តាម​រយៈ​ការ​ប្រកួត​មួយ​លើក​ចុង​ក្រោយ​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ ៕