ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​អីុ​រ៉ា​ក់​សារភាព​ថា បោះបង់​ចោល​រថយន្ត HUMVEE ច្រើន​ពាន់​គ្រឿង

8 ឆ្នាំ មុន

មួយ​ឆ្នាំ​ក្រោយ​ការ​វាយលុក​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​លើ​ក្រុង​ម៉ូ​ស​ស៊ុ​ល កងទ័ព​អីុ​រ៉ា​ក់​ទើប​ចេញ​តុល្យការ​មួយ ។ ជា​លើក​ដំបូង នាយក​រដ្ឋមន្ត្រី​អីុ​រ៉ា​ក់ លោក​ហៃ​អីុ​ឌ័​រអា​ល់ អា​បា​នី ទទួលស្គាល់​ថា

មួយ​ឆ្នាំ​ក្រោយ​ការ​វាយលុក​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​លើ​ក្រុង​ម៉ូ​ស​ស៊ុ​ល កងទ័ព​អីុ​រ៉ា​ក់​ទើប​ចេញ​តុល្យការ​មួយ ។ ជា​លើក​ដំបូង នាយក​រដ្ឋមន្ត្រី​អីុ​រ៉ា​ក់ លោក​ហៃ​អីុ​ឌ័​រអា​ល់ អា​បា​នី ទទួលស្គាល់​ថា កងទ័ព​បាន​បាត់បង់​រថយន្ត​ពាស​ដែក​ជា​ច្រើន​ពាន់​គ្រឿង​ប្រឈម​មុខ​នឹង​ការ​វាយ​រុល​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​លើ​ទីក្រុង​ធំ​ទី​២​នោះ របស់​អីុ​រ៉ា​ក់​ដែល​ធ្លាក់​ក្នុង​ដៃ​ពួក​ជី​ហា​ដ ។

លោក​អា​បា​ឌី ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​រដ្ឋ IRAQIYA អះអាង​ថា ក្នុង​ការ​បាត់បង់​ក្រុង​ម៉ូ​ស​ស៊ុ​ល​យើង​បាត់បង់​អាវុធ​យ៉ាងច្រើន ។ យើង​បាត់បង់​រថយន្ត​យោធា​ធុន HUMVEE ដល់​ទៅ​២.៣០០​គ្រឿងក្នុង​ទីក្រុង​ម៉ូ​ស​ស៊ុ​ល​តែ​មួយ​គត់ ។

តម្លៃ​រថយន្ត​ពាស​ដែក​ធុន​នេះ គឺ​យោង​ទៅ​តាម​គ្រឿង​ឧបករណ៍​ដែល​បំពាក់ ក៏​ប៉ុន្តែ​កាលពី​ឆ្នាំទៅ​មិ​ញ ក្រសួងការបរទេស​អា​មេ​រិ​កបាន​អនុម័ត​ពី​ការ​លក់​ឱ្យ​អីុ​រ៉ា​ក់​នូវ​រថយន្ត HUMVEE បំពាក់​ដោយ​ឧបករណ៍​ការពារ​គ្រាប់​ទំនើប និង​អាវុធ​ប្រមាណ​ជា​១.០០០​គ្រឿង​មាន​ទឹកប្រាក់​៥៧៩​លាន​ដុល្លារ ។

មែនហើយ ការ​បាត់បង់​រថយន្ត​យោធា​ដែល​មាន​តម្លៃ​យ៉ាង​ថ្លៃ​ទាំងនេះ ពិតជា​ការ​បាត់បង់​ធ្ងន់ធ្ងរ​មួយ​សម្រាប់​កងទ័ព​អីុ​រ៉ា​ក់ ហើយ​ធ្លាក់​ក្នុង​ដៃ​ពួក​ជី​ហា​ដដែល​នាំ​ឱ្យ​ពួក​នេះ​កាន់តែ​មាន​សមត្ថភាព​ប្រយុទ្ធ​ខ្ពស់ ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​រយៈពេល​មិន​ដល់​១​ឆ្នាំ​ផង​អាច​វាយ​យក​បាន​ដែនដី​យ៉ាង​ធំ​ទូលាយ​នៅ​ភាគ​ខាងលិច ភាគ​ខាងកើត និង​ភាគ​ខាងជើង​ក្រុង​បា​ដា​ដ ក្នុង​នោះ​មាន​ទីក្រុង​ម៉ូ​ស​ស៊ុ​ល​ផង​ដែរ រួច​រឹបអូស​យក​បាន​អាវុធ​គ្រាប់រំសេវ ឧបករណ៍​យោធា ព្រមទាំង​ឯកសណ្ឋាន​យោធា​យ៉ាងច្រើន​ដែល​បោះបង់​ចោល​ដោយ​កងទ័ព​រដ្ឋាភិបាល​ពល​បាក់ទ័ព​ប្រឈម​មុខ​នឹង​ការ​រុលទៅមុខ​របស់​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ៕