ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានTACOMAព្រលះ​BMWទាំង​កណ្តាល​អធ្រាត្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្តជនជាតិចិនមួយគ្រឿង តៃកុង​សង្ស័យស្រវឹងស្រាបើក​លឿន​បុករថយន្តBMW ស៊េរីទំនើប បណ្តាល​ខ្ទៀតបោក​នឹងបង្គោលភ្លើង​ព្រមទាំងរបង​សាលា​ណតប៊្រីត​រងការខូចខាតយ៉ាងដំណំ និងបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង​២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧…

រាជធានីភ្នំពេញ ៖ រថយន្តជនជាតិចិនមួយគ្រឿង តៃកុង​សង្ស័យស្រវឹងស្រាបើក​លឿន​បុករថយន្តBMW ស៊េរីទំនើប បណ្តាល​ខ្ទៀតបោក​នឹងបង្គោលភ្លើង​ព្រមទាំងរបង​សាលា​ណតប៊្រីត​រងការខូចខាតយ៉ាងដំណំ និងបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង​២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ ណតប្រីត កែងផ្លូវ២០០៤ ដែលស្ថិតនៅភូមិ ទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែន
សុខ ។

រថយន្តបង្កម៉ាក TACOMAពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2BH-7656 ជា​រថ​យន្តជនជាតិចិន បើកបរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកើត។ ចំណែករថយន្តរងគ្រោះម៉ាក BMWពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BB -0006 បើកបរក្នុងទិសដៅពីត្បូងទៅជើង ​។

តាមប្រភពព័ត៌​មានពីប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុបានអោយដឹងថា នៅមុនពេល​កើតហេតុគេឃើញរថយន្ត TACOMAពណ៌​ទឹកប្រាក់ បើកបរក្នុងស្ថានភាពស្រវឹងហើយ​បើកក្នុងល្បឿនយ៉ាងលឿន​បុក​រថ​យន្ត​BMW ចំណុចស្តុបតែម្តង បណ្តាលឲ្យរថ​យន្តរង​គ្រោះខ្ទៀតបោកនឹងបង្គោល​ភ្លើងព្រម​ទាំងរបងសាលារៀន​ណតប្រីតបណ្តាលអោយ​រងការ​ខូចខាតយ៉ាងធ្ងន់ធ្ងរធ្ងរ តែ​សំណាង​​ល្អ មិនបង្កគ្រោះថ្នាក់ដល់អ្នក​បើកបរ​ព្រម​ទាំងអ្នករួមដំណើរជាមួយ​មិនរងរបួស​ធ្ងន់ធ្ងរឡើយ ដោយសាររថយន្តរងគ្រោះ​មាន​ពោង​សុវត្ថិភាព។

ប្រភពពត៌មានពីកន្លែងកើតហេតុបានបន្តទៀតថា ខណៈពេលភ្លាមៗនោះតៃកុង​រថ​យន្ត​បង្កត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃាត់បានភ្លាមៗដើម្បីប្រគល់ទៅអោយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខ ហើយបងប្អូនប្រជាពលរដ្ឋព្រមទាំង បងប្អូន​ខាង​រថយន្តរងគ្រោះ ចង់អោយសមត្ថកិច្ចជំនាញវាស់ជាតិអាល់កុលភ្លាមៗ តែ​សមត្ថកិច្ច​ជំនាញមិនបានវាស់ជាតិអល់កុលភ្លាមៗទេ ធ្វើឲ្យប្រជាពលរដ្ឋព្រមទាំង​បងប្អូនខាងរថ​យន្តរងគ្រោះ ខឹងយ៉ាងខ្លាំង ។

ក្រោយពេលកើតហេតុ កំលាំងនគរបាលចរាចរណ៍ខណ្ឌសែនសុខបានប្រគល់តៃកុង​រថយន្ត​បង្កខាងលើទៅជំនាញចរាចរណ៍រាជធានីភ្នំពេញព្រមទាំងវាស់វែង​នឹង​យក​រថ​យន្តទាំង២គ្រឿងយកទៅរក្សាទុករង់ចាំតែដោះស្រាយថ្ងៃក្រោយ ៕ 

អត្ថបទសរសេរ ដោយ