ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះទៅ​កាន់​សុ​ី​ហ្គេ​ម​ឆ្នាំ​2023​នៅ​សល់​900​ថ្ងៃ​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៦​ខែវិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា​នៅ​សល់​ត្រឹមតែ​៩០០​ថ្ងៃ​គត់ ក្នុង​ការ​រៀបចំ​ខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣(CAMSOC)…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៦​ខែវិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា​នៅ​សល់​ត្រឹមតែ​៩០០​ថ្ងៃ​គត់ ក្នុង​ការ​រៀបចំ​ខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣(CAMSOC) កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា ។

លោក វ៉ា​ត់ ចំរើន បាន​មាន​ប្រសាសន៍​ថា នេះ​គឺជា​ពេលវេលា​មួយ​ដ៏​សំខាន់​ដើម្បី​ក្រើនរំលឹក​ទៅ​ដល់​កី​ឡាករ​-​កីឡាការិនី គ្រូបង្វឹក ព្រមទាំងសហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ក្នុង​ការ​ពង្រឹង​សមត្ថ​ភាព​​​ត្រៀម​ដណ្ដើម​យក​ឧត្តមភាព និង​ជ័យជម្នះ​មក​ជូន​ជាតិ ។ រីឯ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ក្រោម​ការ​ដឹកនាំ​ដោយ​សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់ និង​លោក​បណ្ឌិត ថោ​ង ខុន បាន​ដំណើរការ​ទៅ​យ៉ាង​រលូន ហើយ​ក៏​បាន​ជំរុញ​ទៅ​ដល់​គណៈកម្មការ​ជំនាញនីមួយ​ៗ​​ធ្វើ​ការងារ​របស់​ខ្លួន​ឱ្យ​បាន​រលូន និង​ការ​ទទួលខុសត្រូវ​ខ្ពស់​ផង​ដែរ ។

អគ្គលេខាធិការ​CAMSOC​រូប​នេះ​ក៏​បាន​ថ្លែង​សារ​នៅ​ក្នុង​ឱកាស​ដ៏​មាន​សារៈសំខាន់​មួយ​នេះ ដើម្បី​អំពាវនាវ​ទៅ​ដល់​កីឡាករ កីឡាការិនី គ្រូបង្វឹក​ជា​ពិសេស​សហព័ន្ធ​កីឡា​ជាតិ ឱ្យ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រៀបចំ​ត្រៀមលក្ខណៈ​ឱ្យ​កាន់តែ​មុត​ស្រួច និង​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ហ្វឹកហាត់ ជំរុញ​និង​ការ​តាមដាន​ត្រួតពិនិត្យ​វាយតម្លៃ​ជាប់​ជា​និច្ច ចំពោះ​បច្ចេកទេស និង​គុណ​ផល​កីឡាករ កីឡាការិនី​យើង កុំឱ្យ​មានការ​ធ្វេសប្រហែស ពីព្រោះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ជិត​មក​ដល់​ហើយ ។

ជាមួយ​គ្នា​នេះ លោក វ៉ា​ត់ ចំរើន បាន​អំពាវនាវ​ដល់​មហាជន អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ សូម​ចូលរួម​គាំទ្រ​ឱ្យ​បាន​រួសរាន់​ឡើង ព្រោះ​អី​យើង​នៅ​សល់​តែ​៩០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នឹង​មក​ដល់​ហើយ ។

លោក​បន្ត​ថា ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​ស៊ី​ហ្គេ​ម​ត្រូវ​មាន​សេចក្ដី​ថ្លៃថ្នូរ រៀបចំ​ឱ្យ​បាន​ស្អាត បរិស្ថាន​ល្អ ដោយ​គោរព​ទៅ​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់ និង​លោក​បណ្ឌិត ថោ​ង ខុន លើក​យុទ្ធនាការ​អប់រំ​សង្គម ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ យុទ្ធនាការ​កម្ពុជា​ស្អាត កម្ពុជា​បៃតង​និង​បដិសណ្ឋារកិច្ច​ល្អ ព្រមទាំង​យុទ្ធនាការ​កាត់​បន្ថយ​ក៏​ដូច​ជា​លុប​បំបាត់​គ្រឿងញៀន​និង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ។

ដូច្នេះ​សូម​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​យក​ស្មារតី​៩០០​ថ្ងៃ​នៃ​ដំណើរ​ឆ្ពោះទៅ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ក្លាយទៅជា​ឆ​ន្ទះ​ដ៏​មោះមុត ផ្ដុំ​កម្លាំង​គ្នា​ដើម្បី​សម្រេច​ឱ្យ​បាន​គ្រប់​ភារកិច្ច​និង​ជ័យជម្នះ បើ​ទោះបី​ពេល​នេះ​ជំងឺ​កូ​វី​ដ​-១៩​នៅ​មិន​ទាន់​ថយ​ចុះ​ក៏​ដោយ យើង​ត្រូវ​អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុង​ការ​ទប់ស្កាត់​ទាំង​អស់​គ្នា ធ្វើ​ដំណើរ​យ៉ាង​ស្វាហាប់ ស្វែងរក​ឧត្តម​ភាព និង​ជោគជ័យ​នៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​។

លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​នឹង​ប្រារ​ព្វ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៥ ឧសភា​និង​ប្រារ​ព្វ​ពិធី​បិទ​នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ។ ចំណែក​ការ​ប្រកួត​កីឡា​ជន​ពិការ​ប្រចាំ​តំបន់​ដ៏​ធំ​មួយទៀត​គឺ​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១-១០​មិថុនា ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ