ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិ​បាល​ខេត្ត​កំពង់ឆ្នាំង ដឹក​នាំ​មន្ត្រី​រាជ​ការ​ចុះ​​សួរ​សុខ​ទុក្ខ​ និង​នាំ​យក​អំណោយ​ជូន​កង​ទ័ព

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ លោក​បណ្ឌិត ទូច ម៉ា​រី​ម ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន និង​ជា​អភិបាលខេត្ដ​កំពង់ឆ្នាំង និង​លោក​​ជំទាវ​ រួម​ដំណើរ​ដោយ​លោក​មែន​ ធឿ​ន ប្រធាន​ក្រុមប្រឹក្សា​​ខេត្ដ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ​កុម្ភៈ ​បាន​ដឹក​នាំ​ប្រធាន អនុប្រធាន​មន្ទីរ អង្គ​ភាព​នា​នា​​ជុំវិញ​ខេត្ដ លោក​អភិបាលស្រុក​គ្រប់​ស្រុក​អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំ​យក​នូវ​អំណោយ​មាន​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​​ទៅ

ខេត្ត​កំពង់​ឆ្នាំង ៖ លោក​បណ្ឌិត ទូច ម៉ា​រី​ម ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន និង​ជា​អភិបាលខេត្ដ​កំពង់ឆ្នាំង និង​លោក​​ជំទាវ​ រួម​ដំណើរ​ដោយ​លោក​មែន​ ធឿ​ន ប្រធាន​ក្រុមប្រឹក្សា​​ខេត្ដ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ​កុម្ភៈ ​បាន​ដឹក​នាំ​ប្រធាន អនុប្រធាន​មន្ទីរ អង្គ​ភាព​នា​នា​​ជុំវិញ​ខេត្ដ លោក​អភិបាលស្រុក​គ្រប់​ស្រុក​អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំ​យក​នូវ​អំណោយ​មាន​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​​ទៅ​ផ្ដល់​ជូន​ប​ព្ជា​ា​​ការដ្ឋាន​កង​អង្គរក្ស​សម្ដេច​​​តេ​ជោ ហ៊ុន សែន ដែល​កំពុង​ឈរជើង​ការ​ពារ​បូរណភាព​ទឹកដី​នៅ​សមរភូមិ​ជួរ​មុខ​ទិស​ព្រះ​វិហារ​។

លោកនាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុ​ន​ហៀ​ង អគ្គ​​មេ​បញ្ជា​​ការ​រង​នៃ​​កង​យោធពល​ខេមរភូមិន្ទ និង​​ជា​មេបញ្ជាការ​កង​អង្គរក្ស មាន​ប្រសាសន៍​ក្នុង​ពិធី​នោះ​ថា លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​​ទឹក​ចិត្ដសប្បុរស​ធ​ម៌​របស់​អាជ្ញាធរ​ខេត្ដ​កំពង់ឆ្នាំង មន្ដ្រីរាជការ​ប្រជា​ពលរដ្ឋ និង​សប្បុរស​ជន​ទាំងអស់​ដែល​បាន​លះបង់​ទ្រ​ព្យ​សម្បត្ដិ​​ផ្ទាល់ខ្លួន​ផ្ដល់​ជា​សំភារ ថវិកា គ្រឿង​ឧប​ភោគ​បរិភោគ​​ជូន​​ដល់​វីរ​យុ​ទ្ធ​ជន​យើង​ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី​យ៉ាង​​អង់អាច​ក្លាហាន​។​ ​លោកនាយ​ឧត្ដ​មសេនីយ៍​ក៏​បាន​ជម្រាប​ជូន​ពី​សភាពការណ៍​នៅ​តាម​ព្រំ​ដែន​សមរភូមិ​ប្រាសាទព្រះវិហារ​ដែល​រង​ការ​ឈ្លាន​ពាន​​ពី​សំណាក់​កង​ទ័ព​សៀម ដោយ​ការ​បាញ់​ផ្លោង​​ចូល​មក​ធ្វើ​ឱ្យ​រង​ការ​ខូចខាត​ដល់​ប្រាសាទ​ព្រះ​វិហារ​ដែល​ជា​ស្នាដៃ​មិន​អាច​កាត់ថ្លៃ​បាន​របស់​ព្រះ​មហា​ក្សត្រ និង​បុព្វបុរស​ខ្មែរ​ពី​ជំនាន់​មុន ហើយ​បច្ចុប្បន្ន​ក៏​ជា​សម្បត្ដិ​បេ​តិក​ភ​ណ្ឌ​ពិភព​លោក​ផង​ដែរ។​ លោកនាយ​ឧត្ដមសេនីយ៍​ក៏​បាន​បញ្ជា​​ក់​ដែរ​ថា ទោះ​បី​ជា​​យ៉ាងណា​ការ​ប៉ុនប៉ង​របស់​កងទ័ព​សៀម​ឈ្លានពាន​បាន​ទទួល​​​បរា​ជ័យ​ក្រោម​ស្នាដៃ​អង់អាច​ក្លាហាន​របស់​កង​ទ័​ព​កម្ពុជា​យើង ​ដែល​ការពារ​បូរណភាព​ទឹកដី​មិន​ឱ្យ​បាត់បង់​សូ​ម្បី​មួយ​មិល្លី​ម៉ែត្រ​ឡើយ ។

លោក​បណ្ឌិត ទូច ម៉ា​រី​ម ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន និង​ជា​អភិ​បាល​​ខេត្ដ​មាន​ប្រសា​សន៍​​ពី​ការ​ផ្សារ​ភ្ជាប់​រវាង​​សមរ​​ភូមិ​មុខ​ និង​សមរភូមិ​ក្រោយថា ​ពិតជា​បាន​ផ្ដល់​នូវ​ការ​លើកទឹកចិត្ដ​ចំពោះ​កងទ័ព​យើង។ ជាក់ស្ដែង​ សម្ភារ ថវិកា និង​គ្រឿង​ឧប​ភោគ​​បរិ​ភោគ​ដែល​បាន​នាំ​យក​មក​នៅ​ថ្ងៃនេះ គឺ​បាន​មក​ពី​​ការ​ចូលរួម​ចំណែក​របស់​អាជ្ញាធរ​ខេត្ត អង្គ​ភាព មន្ទីរ​ជុំវិញ​ខេត្ដ និង​ប្រជាពលរដ្ឋ​ទាំង​អស់​​ក្នុង​​ខេត្ដ ដើម្បី​រួមចំណែក​ដោះស្រាយ​ជីវ​ភាព​​កង​ទ័ព​កម្ពុជា​យើង​ ដែល​បាន​លះបង់​អ្វី​ៗ​គ្រប់​​បែប​យ៉ាង​​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​មិន​ឱ្យ​សត្រូវ​សៀម​ឈ្លានពាន​បាន​ឡើយ។

អំណោយ​ដែល​បាន​ផ្ដល់​ជូន​នៅ​ថ្ងៃ​នោះ​មាន ត្រីងៀត​១០០​គីឡូក្រាម ត្រីឆ្អើរ (​ត្រី​រៀល) ៤២​​កេស ស្មើ​នឹង​១០.០៨០​ចង្កាក់ ត្រី​ឆ្អើរ (​ត្រី​ក្រ​មម) ​ចំនួន​១៥០​​គីឡូ​ក្រាម ស្មើ​នឹង​៣.៥០០​ចង្កាក់ ប្រហុក​២០០​​​គីឡូ​ក្រាម មី​១២៥​កេស ទឹក​បរិ​​សុទ្ធ​១០០​កេស និង​១១​យួរ ផ្លែ​ត្រឡា​ច​៦០០​ផ្លែ ផ្លែ​ល្ពៅ​២៦៥​គីឡូ​ក្រាម ផ្លែ​ប៉េងប៉ោះ​១៦​​កញ្ឆេ សៀង​មួយ​ប៊ី​ដុ​ង​ (៣០​លី​ត្រ) ​ផ្លែ​ត្រសក់ ស្ពៃក្ដោប ឆៃប៉ូវ ​និង​ផ្អក​មួយ​ចំនួន​ ព្រម​ទាំង​ថវិកា​​២០​លាន​រៀល។ ​ថវិកា​សរុប​ទាំងអស់​មាន​ចំនួន​៦៥.០០០.០០០​រៀល​៕