ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ឥណ្ឌា​កម្ពស់​2,4​ម៉ែត្រ​រក​គូស្នេហ៍​មិន​បាន

8 ឆ្នាំ មុន

លោក​ថា​ម៉េ​ន​ត្រា អាយុ​៣២​ឆ្នាំ ជនជាតិ​ឥណ្ឌា មាន​កម្ពស់​ដល់​ទៅ​២,៤​ម៉ែត្រ​ឯណោះ​។ បច្ចុប្បន្ន​លោក​ថា​ម៉េ​ន​ត្រា​បញ្ចប់​ការ​សិក្សា​ថ្នាក់អនុបណ្ឌិត​ពី​មហាវិទ្យាល័យ​អក្សរសាស្ត្រ ។

លោក​ថា​ម៉េ​ន​ត្រា អាយុ​៣២​ឆ្នាំ ជនជាតិ​ឥណ្ឌា មាន​កម្ពស់​ដល់​ទៅ​២,៤​ម៉ែត្រ​ឯណោះ​។ បច្ចុប្បន្ន​លោក​ថា​ម៉េ​ន​ត្រា​បញ្ចប់​ការ​សិក្សា​ថ្នាក់អនុបណ្ឌិត​ពី​មហាវិទ្យាល័យ​អក្សរសាស្ត្រ ។

ថា​ម៉េ​ន​ត្រា ជា​មនុស្ស​រួសរាយ​រាក់ទាក់ ធ្វើ​ឱ្យ​អ្នកផង​ចូល​ចិត្ត ប៉ុន្តែ​មាន​បញ្ហា​ម្យ៉ាង​ត្រង់​មាន​កម្ពស់​ខ្ពស់​ពេក គឺ​ដល់​ទៅ​២,៤​ម៉ែត្រ​ឯណោះ គ្រប់គ្រង​តំណែង​ជា​មនុស្ស​ខ្ពស់​បំផុត​ក្នុង​ប្រទេស​ឥណ្ឌា ។ ថា​ម៉េ​ន​ត្រា និយាយ​តាម​ទូរទស្សន៍​ក្នុងស្រុក​ថា «​នៅ​ពេល​ខ្ញុំ​ដាក់​ពាក្យ​ចូល​បម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន​នានា គេ​តែងតែ​សួរ​ខ្ញុំ​ថា បើ​មាន​កម្ពស់​ខ្ពស់​បែប​នេះ​អាច​អង្គុយ​ធ្វើការ​បាន​ដែរ ឬ​អត់ ? ទោះជា​ក្រុមហ៊ុន​នានា​មិន​ទទួល​ខ្ញុំ​ក្តី តែ​ភាព​ខុស​ប្រក្រតី​នៃ​រាង​កាយ​របស់ខ្ញុំ​អាច​ជួយ​ឱ្យ​ខ្ញុំ​មានការ​ងារ​ធ្វើ​ដោយ​ឈរ​បង្ហាញខ្លួន​ក្នុង​នាម​ជា​មនុស្ស​ចម្លែក​នៅ​ទីក្រុង​មី​រុត រដ្ឋ​ឧត្តរ​ប្រទេស​ក្បែរ​ផ្ទះ​របស់ខ្ញុំ ហើយ​ទទួល​ប្រាក់​ពី​មហាជន » ។

ចំណែក​រឿងរ៉ាវ​ស្នេហា លោក​ថា​ម៉េ​ន​ត្រា រក​គូស្នេហ៍​មិន​បាន​ទេ​ដោយសារ​តែ​មាន​ដងខ្លួន​ខ្ពស់​ប្រៀប​ដូច​ដងទង់​ជាតិ ដូច្នោះ​ហើយ​ទំនងជា​នារី​គ្រប់​រូប​បារម្ភ​ថា «​អវយវៈ​ភេទ​» របស់​គេ​ក៏​វែង​ខុស​ខ្នាត​គួរ​ឱ្យ​ខ្លាច​ដែរ ៕