ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ត្រៀម​ប្រតិបត្តិ​ពិធី​យោគ​នៅ​ទី​សាធារណៈ ដើម្បី​ស្វាគមន៍​ទិវា​យោគ​អន្តរជាតិ​លើក​ដំបូង​នៅ​ថ្ងៃ​ទី21 ខែមិថុនា

8 ឆ្នាំ មុន

រ៉​យ​ទ័​រ​ផ្សាយ​ថា លោកនាយក​រដ្ឋមន្ត្រី​ណា​រ៉េ​ន​ត្រា ម៉ូ​ឌី របស់​ឥណ្ឌា ត្រៀម​បង្ហាញ​ពិធី «​យោគ​» នៅ​ទី​សាធារណៈ​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ខែមិថុនា​នេះ និង​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​ក្នុង​ការ​ទ្រទ្រង់​

រ៉​យ​ទ័​រ​ផ្សាយ​ថា លោកនាយក​រដ្ឋមន្ត្រី​ណា​រ៉េ​ន​ត្រា ម៉ូ​ឌី របស់​ឥណ្ឌា ត្រៀម​បង្ហាញ​ពិធី «​យោគ​» នៅ​ទី​សាធារណៈ​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ខែមិថុនា​នេះ និង​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​ក្នុង​ការ​ទ្រទ្រង់​កម្រិត​អន្តរជាតិ​ដើម្បី​បង្កើន​ការ​ហ្វឹកហ្វឺន​លើ​រាង​កាយ​តាម​ទំនៀមទម្លាប់​បុរាណ​របស់​ឥណ្ឌា ។

ពិធី​នោះ​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២១ មិថុនា ២០១៥ នៅ​បរិវេណ​ខាង​មុខ​វិមាន​ប្រធានាធិបតី និង​នៅ​ខ្លោងទ្វារ​ក្រុង​ញូ​វ​ដេ​លី ដោយ​លោកនាយក​រដ្ឋមន្ត្រី​ម៉ូ​ឌី នឹង​ចូលរួម​ហាត់ប្រាណ និង​សម្រួលការ​ដកដង្ហើម​តាម​បែប​យោគ ។

អង្គការ​សហ​ប្រជា​ប្រជា​តិ (UN) បាន​ប្រកាស​យក​ថ្ងៃ​ទី​២១ មិថុនា ក្នុង​ឆ្នាំ​២០១៥ នេះ គឺជា​ទិវា​យោគ​អន្តរជាតិ​ជា​លើក​ដំបូង ក្រោយ​ពី​ទទួល​សំណើ​ពី​រដ្ឋាភិបាល​ឥណ្ឌា ។

រ៉​យ​ទ័​រ​បញ្ជាក់​ថា លោក​ម៉ូ​ឌី នាយក​រដ្ឋមន្ត្រី​ឥណ្ឌា គឺជា​អ្នក​ហ្វឹកហាត់​ពិធី «​យោគ​» យ៉ា​ង​ម៉ត់ចត់​ស្រប​តាម​សម្តី​របស់​លោក​ដែល​ថ្លែង​ថា លោក​បាន​ហ្វឹកហ្វឺន​យោគ​ជា​រៀង​រាល់​ឆ្នាំ និង​បាន​បញ្ជាក់​ថា ពិធី​យោគ​នឹង​ជួយ​ផ្តល់​ថាមពល​ដល់​រាង​កាយ ។

«​យោគ​» ជា​វប្បធម៌​របស់​ឥណ្ឌា​ដែល​មានការ​ចាប់អារម្មណ៍​ខ្លាំង ដោយនៅ​ក្នុង​របាយការណ៍​បញ្ជាក់​ថា មាន​មនុស្ស​ជិត ២០.០០០.០០០​នាក់ នៅ​សហរដ្ឋអាមេរិក និយម​សមាធិ​បែប​យោគ ៕