ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​៣ ចងសម្ព័ន្ធ​«​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​»​នឹង​ប្រកាស​ក្នុង​សន្និសីទ​ដើមខែ​ធ្នូ​ខាង​មុខ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​រក្សា​អ្នក​ដែល​មាន​ជំហរ​ស្រឡាញ់​ប្រជាធិបតេយ្យ​គណបក្ស​នយោបាយ​ចំនួន​៣ បាន​សម្រេច​ចងសម្ព័ន្ធភាព​ជាមួយ​គ្នា​ដោយ​បង្កើត​ជា​« សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​» ដែល​នឹង​ប្រកាស នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០២០ ។ លោក…

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​រក្សា​អ្នក​ដែល​មាន​ជំហរ​ស្រឡាញ់​ប្រជាធិបតេយ្យ​គណបក្ស​នយោបាយ​ចំនួន​៣ បាន​សម្រេច​ចងសម្ព័ន្ធភាព​ជាមួយ​គ្នា​ដោយ​បង្កើត​ជា​« សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​» ដែល​នឹង​ប្រកាស នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០២០ ។

លោក អ៊ុំ សុម​ន្ថា អនុប្រធាន​គណបក្ស​ខ្មែ​រួបរួម​ជាតិ​បាន​ឲ្យ​កោះសន្តិភាព​ដឹង នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ថា គណបក្ស​នយោបាយ​ចំនួន​បី គឺ​គណបក្ស​សំបុក​ឃ្មុំ សង្គម​ប្រជាធិបតេយ្យ របស់​លោក ម៉​ម សូណ​ង់​ដូ គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់​លោក ញឹក ប៊ុ​ន​ឆៃ និង​គណបក្ស​ខ្មែរ​តែ​មួយ របស់​លោក កែម រិ​ទ្ធិ​សិត បាន​សម្រេច​ចងសម្ព័ន្ធភាព​ជាមួយ​គ្នា​ដោយ​ដាក់​ឈ្មោះ​ថា «​សម្ព័ន្ធភាព អ្នក​ប្រជាធិបតេយ្យ​ខ្មែរ ( ស . ប . ខ ) THE ALLIANCE OF KHMER DEMOCRATS ( A.K.D)» ។

លោក​បញ្ជាក់​ថា​៖«​យើង​ធ្វើ​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ភាព​នេះ គណបក្ស​ទាំង​៣​ជា​ស្ថាបនិក ក៏​ប៉ុន្តែ​មិនមែន​ជា​ច្របាច់​បញ្ចូល​គ្នា​នោះ​ទេ ។ អ្នក​ប្រជាធិបតេយ្យ​នេះ​យើង​មាន​គោលបំណង​យើង គឺ​បណ្តុះបណ្តាល​គំនិត​ដល់​អ្នក​ជំនាន់​ក្រោយ ដោយ​មិន​ប្រើ​លទ្ធិ​ក្តិចត្រួយ​ប៉ែង​ជើង​គ្នា​នោះ គឺ​អត់​ទេ​» ។ លោក​បន្ថែម​ថា ទោះបីជា​មានការ​ចងសម្ព័ន្ធ​គ្នា​ក៏​ដោយ​គណបក្ស​ទាំង​៣ នៅ​តែ​រក្សា​អត្ថ​សញ្ញា​រៀង​ៗ​ខ្លួន​ដដែល ។ តែ​ការ​ធ្វើ​នេះ ដើម្បី​ធ្វើ​សហប្រតិបត្តិការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ពេល​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០២០ និង​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង រាស្ត្រ​នៅ​ឆ្នាំ​២០២៣ ។

អនុប្រធាន​បក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​គូសបញ្ជាក់​ថា ៖«​មិនមែន​យើង​ច្របាច់​បញ្ចូល​គ្នា​នោះ​ទេ អាហ្នឹង គឺ​យើង​រក្សា​អត្ថ​សញ្ញា​របស់​គណបក្ស​រៀង​ៗ​ខ្លួន ។ ក្នុង​សម្ព័ន្ធ​នេះ​បាន​សម្រេច​ឲ្យ​លោក ម៉​ម សូណ​ង់​ដូ​ជា​ប្រធាន លោក ញឹក ប៊ុ​ន​ឆៃ​ជា​អនុប្រធាន និង​លោក​គុ​ជ លី ជា​អ គ្គ​លេខាធិការ​» ។ លោក​ក៏​បាន​បង្ហាញ​ពី​មូលហេតុ​ដែរ​នៃ​ការ​ចងសម្ព័ន្ធភាព​នេះ​ថា គណបក្ស​ទាំងអស់​បាន​ឯកភាព​គ្នា​ចង​ជា​គោលនយោបាយ​រួច​ហើយ គឺ​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​មាន ៥​ចំណុច និង​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​មាន​១០​ចំណុច ហើយ​គោល​បោ​បាយ​នេះ​ក៏​ផ្អែក​លើ​សន្ធិសញ្ញា​ទី​ក្រុងប៉ារីស ឆ្នាំ​១៩៩១ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​អនុប្រធាន​គណបក្ស​ក៏​បានការ​បង្កើត​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​គណបក្ស​ទាំង​៣ បាន​ឯកភាព​គ្នា​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ខែវិច្ឆិកា ដើម្បី​បង្ហាញ​ពី​គោល​ជំហរ​ដែល ប៉ុន្តែ​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ វាយលុក​ក៏​បាន​ផ្អាក​សិន ។ ប៉ុ​ន្ទែ​អាច​ដើមខែ​ធ្នូ ឆ្នាំ​២០២០ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ។ ចំពោះ​សំណួរ​ថា តើ​នៅ​ពេល​បោះ ហើយ​គណបក្ស​បាន​សម្លេង​ឆ្នោត​មាន​ករណី​ច្របាច់​បញ្ចូល​គ្នា​ឬទេ ? លោក​អនុប្រធាន​គណបក្ស​បាន​លើក​ឡើង​ថា មិន​មានការ​កំណត់​ច្បាស់លាស់​នោះ​ទេ ព្រោះ​ដំណាក់កាល​នេះ បាន​ត្រឹមតែ​ចង់សម្ព័ន្ធភាព​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ ។

លោក បាន​លើក​ឧទាហរណ៍​ថា នៅ​ពេល​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ឈរ​៥​ខេត្ត នៅ​ពេល​បោះ​ឆ្នោត​គណបក្ស​២​ទៀត​មិន​ដាក់​បេក្ខភាព​ឈរឈ្មោះ​ទេ ផ្ទុយ​ទៅ​អ្នកគាំទ្រ​បោះ​ឆ្នោត​ជួន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឬ​គណបក្ស​ដែល​ចង់សម្ព័ន្ធភាព​គ្នា ។ លោក​សង្កត់ធ្ងន់​ថា​៖ «​គោលការណ៍​យើង​អ​ញ្ចឹ​ង ចំណែក​ការ​ច្របាច់​ប​ញ្ចួ​ល​គ្នា​នៅ​ពេល​ណា​នោះ​យើង​មិន​ទាន់​ច្បាស់លាស់​ទេ ។ តែ​យើង​ធ្វើ​នេះ គឺ​ចង់​ប្រ​មួល​អ្នក​ដែល​មានគំនិត​ប្រជាធិបតេយ្យ​ប្រហាក់ប្រហែល​គ្នា ចូលរួម​ជាមួយ​គ្នា យើង​ធ្វើ​ហ្នឹង ដើម្បី​អ្នកនយោបាយ​ឯករាជ្យ​ក៏​អាច​ចូល​មក​បាន ហើយ​យើង​បើកចំហរ​ស្វាគមន៍​គណបក្ស​ផ្សេង​ទៀត​» ។

លោក អ៊ុំ សុម​ន្ថា ក៏​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ក៏​មាន​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ចំនួន​៤ ចង់​មក​ចូលរួម ប៉ុន្តែ​ដោយសារ​ផ្ទៃក្នុង​គណបក្ស​មិន​ទាន់​ស្រុះស្រួល​គ្នា​យើង​ចាប់ផ្តើម​ចងសម្ព័ន្ធភាព តែ​៣ គណបក្ស​សិន ។ ពាក់ព័ន្ធ​នឹង​សម្ព័ន្ធភាព​រវាង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ជាមួយ​គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច អនុប្រធាន​គណបក្ស​រូប​នេះ​បាន​អះអាង​ថា មុន​ដំបូង​គណបក្ស​ទាំង​២ បម្រុង​រៀបចំ​បញ្ចូល​គ្នា ដោយ​មានការ​កែ​បទបញ្ជាផ្ទៃក្នុង និង​លក្ខន្តិកៈ​គណបក្ស ហើយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នឹង​ចូលរួម​ជាមួយ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ប៉ុន្តែ​ដោយសារ​តែ​ផ្ទៃក្នុង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​សមាសភាព​មិន​ទាន់​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​ច្បាស់លាស់​ចំពោះ​ប្រធាន ។

ដូច្នេះ​បាន​ធ្វើ​ឲ្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ចេញ​មក​វិញ ហើយ​សព្វ​ថ្ងៃនេះ​ក៏​មិន​ចងសម្ព័ន្ធភាព​ជាមួយ​គណ បក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែរ ។

លោក ម៉​ម សូណ​ង់​ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​អ្នក​ប្រជាធិបតេយ្យ​បាន​លើក​ឡើង​ថា ការ​ចងសម្ព័ន្ធ​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ គឺ​ត្រូវធ្វើ​ឲ្យ​បាន​គង់វង្ស​ល្អ ហើយ​ចង់បាន​លេខបូក​ដោះស្រាយ បញ្ហា​សង្គម​ឲ្យ​មាន​ភាព​យុត្តិធម៌ ។ លោក​ថា​៖«​បើសិនជា យើង​បាន​ជោគជ័យ​ហើយ​បាន​សន្តិភាព ហើយ​បើសិនជា​យើង​មិន​ធ្វើ​លេខបូក​ទេ យើង​នៅ​តែ​មានគំនិត​ចង់​ធ្វើ​លេខសង​ចង់​ចាញ់​ចង់​ឈ្នះ​ចង់​ដណ្តើម​តួនាទី គ្នា​គឺ ជំហរ​វា​មិន​រឹង​មាំ ។ យើង​ធ្វើ​ដំណើរការ​ដើម្បី​លេខបូក​យើង មិន​ធ្វើ​លេខសង​ដូច​ពួក​សម រ​ង្ស៊ី​ទេ ។ ប៉ុន្តែ​អ្វី​ដែល​យើង​មាន យើង​ត្រូវ​តែ​ទទួលស្គាល់ គោរព យក​ទៅ​អនុវត្ត ក្នុង​ទិ​ដៅ​វិជ្ជមាន​»​។

លោក សូណ​ង់​ដូ បាន​បន្ត​ថា ការ​ចងសម្ព័ន្ធភាព អ្នក​ប្រជាធិបតេយ្យ ខ្មែរ គឺ​ធ្វើ​ជា​គំរូ ដោយ ចាប់ផ្តើម ធ្វើ​ពី​គណបក្ស​បី គឺ​គណបក្ស​សំបុក ឃ្មុំ សង្គម ប្រជាធិបតេយ្យ គណបក្ស ខ្មែរ រួបរួម ជាតិ និង គណបក្ស ខ្មែរ តែ​មួយ ។ គណបក្ស​ទាំង​បី មាន​គោលនយោបាយ​ប្រហាក់ប្រហែល​គ្នា និង​ទិស​ដៅ​ដូច​គ្នា​ទាក់ទង​រឿង ជាតិ​សន្តិភាព និង​យុវជន ។ ហើយ​ក៏​មានការ​លើក​ឡើង​អំពី​សន្ធិសញ្ញា សន្តិភាព ២៣ តុលា ផង​ដែរ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ការ​ចងសម្ព័ន្ធភាព នេះ គឺ គណបក្ស ទាំង​បី មិន ច្របាច់ បញ្ចូល គ្នា ទេ ដោយ គណបក្ស និ​មួយ​ៗ​រក្សា​ទុក​នៅ​ដដែល​ពោល​គឺ មិន​ច្របាច់​ចូល​គ្នា តែ​មួយ ហើយ​ក៏​មិន​រំលាយ​គណបក្ស​ទាំង​បី​ចូល​គ្នា​ដែ រ​។ ហើយ​អ្វី​ដែល​ធ្វើ​នេះ គឺ​មាន​បំណង​ចង់​ឲ្យ​គណបក្ស​នយោបាយ​នានា​ចូលរួម ជាមួយ​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ