ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ឆ្ងល់​ពេក!!

8 ឆ្នាំ មុន

តាម​ច្បាប់​… ​អ្វី​ក៏​ដោយ ​ឱ្យ​តែ​ជា​របស់​រដ្ឋ​ដែល​ត្រូវ​លក់​ចេញ លក់ដាច់​…​ លក់​ប្រចាំឆ្នាំ​… ​ត្រូវ​តែ​ដាក់​ដេញថ្លៃ​ជា​សាធារណៈ ។ អ្នក​ចូល​ដេញថ្លៃ​ ត្រូវ​តែ​ជា​ក្រុមហ៊ុន​ដាច់​ដោយឡែក​ពី​គ្នា មិន​អាច​ឱ្យ​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​បន្លំ​ចូល​ដេញ​បាន​ទេ

តាម​ច្បាប់​… ​អ្វី​ក៏​ដោយ ​ឱ្យ​តែ​ជា​របស់​រដ្ឋ​ដែល​ត្រូវ​លក់​ចេញ លក់ដាច់​…​ លក់​ប្រចាំឆ្នាំ​… ​ត្រូវ​តែ​ដាក់​ដេញថ្លៃ​ជា​សាធារណៈ ។ អ្នក​ចូល​ដេញថ្លៃ​ ត្រូវ​តែ​ជា​ក្រុមហ៊ុន​ដាច់​ដោយឡែក​ពី​គ្នា មិន​អាច​ឱ្យ​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​បន្លំ​ចូល​ដេញ​បាន​ទេ ។

​អ្វី​ក៏​ដោយ​ឱ្យ​តែ​ជា​របស់​រដ្ឋ ​ដែល​ត្រូវ​ស្ថាបនា ដូច​ជា​ការ​ស្ថាបនា​ផ្លូវលំ ផ្លូវ​ក្រាល​កៅស៊ូ ។​ល​។ ត្រូវ​តែ​ដាក់​ឱ្យ​ដេញថ្លៃ​ជា​សាធារណៈ ។

បើ​បាន​ដាក់​ឱ្យ​ដេញថ្លៃ នោះ​ទើប​អស់​សង្ស័យ​… ​ទើប​មិន​មើលឃើញ​នូវ​អំពើ​ពុក​រលួយ​… ​រលេះ ដែល​បង្កប់​…

បើ​គ្មាន​ការ​ដាក់​ឱ្យ​ដេញថ្លៃ​ទេ​…​ ឱ្យទៅ​បងប្អូន​…​ ឱ្យទៅ​សាច់សាលោហិត​…​ ញាតិសន្តាន​…​ ។​ល​។ ឈប់​និយាយទៅ !! វា​គ្មាន​អ្វី​កើត​មាន​ក្រៅពី​ «​ពុក​រលួយ​» ​ឡើយ​…​ ហើយ​ក៏​កុំ​ឆ្ងល់ !! រឿង​ពុក​រលួយ​ស្រួល​មើល​ណាស់​…

នៅ​ប្រទេស​យើង​សម្បូរ​ណ៍​ណាស់​… ​អា​រឿង​មិន​ដេញថ្លៃ​… ​ដែល​មជ្ឈដ្ឋាន​ទូទៅ​និយាយ​ថា ពួក​គេ​ដើរ​ផ្លូវ​កាត់​…​ ពួក​គេ​អត់​ខ្លាច​មុត​បន្លា​ទេ​… ​ទោះ​មាន​ពស់វែកក្របី​នៅ​លើ​ផ្លូវ​…​ ក៏​ហ៊ាន​ដើរ​កាត់​ដែរ​… ​។

អគារ​ក្រសួង មន្ទីរ​ធំ​ៗ​លក់​ចង់​អស់​…​ មាន​ដេញថ្លៃ​ឯណា ?​ …​កុំ​ឆ្ងល់​ពេក !! អា​ឡេវ