នៅប្រទេសឥណ្ឌាមានពិធីរៀបការដ៏ធំបំផុតមួយដែលផ្អើលពួកអ្នកកាសែតឥណ្ឌានាំគ្នាចុះទៅយកព័ត៌មានឱ្យបានលម្អិត ពិសេសលើពិធីជប់លៀងទទួលភ្ញៀវ ។
លោកឡាលីត តាន់វ៉ារ បានរៀបការនាពេលថ្មីៗនេះជាមួយគូដណ្តឹងនាងយ៉ូហ្ស៊ីតា ចាអ៊ូណា ពូរីយ៉ា ក្នុងគេហដ្ឋានគ្រួសារជនបទមួយ ស្ថិតនៅជិតទីក្រុងញូវដែល្លី ។ គេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឮពីការប្រកាសតួលេខទាក់ទិនដល់ចំនួនភ្ញៀវដែលអញ្ជើញចូលរួមហូបការ ដែលមានរវាងពី១៨.០០០ទៅ៣០.០០០នាក់ និងសេចក្តីរាយការណ៍ថា គ្រាន់តែការរៀបចំកន្លែងរៀបការនេះគេប្រើពេលអស់៤០ថ្ងៃ និងប្រើមនុស្សដល់១.០០០នាក់ ។ កូនកម្លោះអាយុ២៦ឆ្នាំ ពាក់ខ្សែ.កធ្វើពីក្រដាសប្រាក់យ៉ាងច្រើន ហើយបានទទួលជាពិសេសនូវឧទ្ធម្ភាគចក្រមួយគ្រឿងជាកាដូ ។ ប្រាកដណាស់ នោះគឺមហាអាពាហ៍ពិពាហ៍មួយដែលពុំធ្លាប់មានដូចសោះនៅឥណ្ឌាធ្វើឱ្យសារព័ត៌មានឥណ្ឌាចេញផ្សាយព្រោងព្រាត ។ ម្ហូបអាហារដែលទទួលភ្ញៀវមាន១០០មុខខុសៗគ្នា ហើយក្នុងពិធីរៀបការមានដាក់តាំងអេក្រង់ទូរទស្សន៍យ៉ាងធំចំនួន១២ ។គ្រាន់តែជាងកោរពុកមាត់ ពុកចង្ការឱ្យកូនកម្លោះទទួលបានកាដូដល់ទៅ៥.៥០០ដុល្លារ ដែលបានចូលរួមក្នុងការរៀបចំ រួចកាសែត TIMES OF INDIA ប៉ាន់ប្រមាណតម្លៃនៃការរៀបការនេះថា មានចំនួនប្រមាណជា២២លានដុល្លារ ឬ១៥លានអឺរ៉ូ ។
ចំណែកឪពុករបស់កូនកម្លោះនិយាយប្រាប់សារព័ត៌មានថា «ខ្ញុំពុំយល់សោះ ហេតុអ្វីក៏ការរៀបការនេះល្បីខ្លាំងម៉្លេះ ។ រាល់ការវាយតម្លៃក្នុងម៉ាស៊ីនឃោសនាសុទ្ធតែជាពាក្យចចាមអារ៉ាម។ នេះជាពិធីរៀបការសាមញ្ញមួយប៉ុណ្ណោះ។ ឪពុកកូនកម្លោះនិយាយថា កូនកម្លោះជាអ្នកនយោបាយល្បីមួយរូប និងជាអ្នកមានចំណែកឪពុករបស់កូនក្រមុំ ជាអតីតអ្នកនយោបាយម្នាក់នៅរដ្ឋធានីឥណ្ឌា ។ មុនពេលរៀបការ មនុស្ស២.០០០នាក់ ក៏បានអញ្ជើញចូលរួមក្នុងពិធីមួយដែរ ដោយក្នុងឱកាសនោះទទួលបានរូបនំធ្វើពីប្រាក់សុទ្ធមួយ និងសម្លៀកបំពាក់មួយកំប្លេ ព្រមទាំងប្រាក់៥០០ដុល្លារសម្រាប់ភ្ញៀវម្នាក់ៗ ។ គ្រួសារកូនក្រមុំទទួលអនាគតកូនប្រសាប្រុសជាមួយកាដូមួយមានទឹកប្រាក់៥លានដុល្លារ ៕
ចែករំលែកព័តមាននេះ