ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Hamilton ឈ្នះ​ជើងឯក​ F1 World 2020 ជាមួយ​កំណត់​ត្រា​ពិសេស

3 ឆ្នាំ មុន

តួ​ក​គី ៖ កំពូល​កីឡាករ​ប្រណាំង​រថយន្ត Formula One (F1) របស់​ចក្រភព​អង់គ្លេស Lewis Hamilton បាន​ក្លាយជា​ម្ចាស់​ជើងឯក​ព្រឹត្តិការណ៍…

តួ​ក​គី ៖ កំពូល​កីឡាករ​ប្រណាំង​រថយន្ត Formula One (F1) របស់​ចក្រភព​អង់គ្លេស Lewis Hamilton បាន​ក្លាយជា​ម្ចាស់​ជើងឯក​ព្រឹត្តិការណ៍ Formula One World Championship រដូវ​កាល ២០២០ បន្ទាប់​ពី​បាន​យកឈ្នះ​ការ​ប្រកួត​នៅ​ប្រទេស​តួ​ក​គី កាលពី​ថ្ងៃ​ទី ១៥ វិច្ឆិកា​កន្លង​ទៅ ដែល​ជាទីលានទី​១៤ (Grand Prix) ក្នុង​ព្រឹត្តិការណ៍​នេះ​។

ជ័យជម្នះ​មួយ​នេះ បាន​ធ្វើ​កីឡាករ​អង់គ្លេស​វ័យ ៣៥​ឆ្នាំ​ខាងលើ​តាម​ស្មើ​កំណត់​ត្រា​ឈ្នះ​ជើងឯក​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រណាំងរថយន្ត Formula One ចំនួន ៧​លើក របស់​លោក Michael Schumacher អតីត​កំពូល​កីឡាករ​ឆ្នើម​របស់​អា​ល្លឺ​ម៉​ង់​។

Hamilton បាន​ថ្លែង​ថា «៧​គឺ​គ្រាន់តែ​ជា​រឿង​ដែល​នឹក​ស្មាន​មិនដល់​។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​បានធ្វើការ​ជាមួយ​ក្រុមការងារ​ដ៏​អស្ចារ្យ​បែប​នេះ នោះ​អ្នក​ពិតជា​មាន​ទំនុកចិត្ត​ខ្ពស់​។ ហើយ​វា​គ្មាន​ទី​បញ្ចប់​​ទេ សម្រាប់​អ្នក​ដែល​អាច​ធ្វើការ​ជាមួយ​គ្នា​។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ដូច​ជា​ទើបតែ​ចាប់ផ្តើម​វា​អ៊ីចឹង​។ វា​ពិតជា​ចំលែក​ណាស់​»​។

គូសបញ្ជាក់​ថា ឆ្លងកាត់​ការ​ប្រកួត​ចំនួន ១៤​ទីលាន​កន្លង​មក Hamilton បាន​ឈ្នះ​ជើងឯក​ចំនួន ១០​លើក (ជើងឯកទីលាន) ដោយ​មាន ៣០៧​ពិន្ទុ តាម​ពីក្រោយ​ដោយ​កីឡាករ​ហ្វាំ​ង​ឡង់ Valtteri Bottas ដែល​ជា​មិត្ត​រួម​ក្រុម Mercedes ជាមួយ​គ្នា ដែល​មាន ១៩៧​ពិន្ទុ​។ ខណៈ​ដែល​នៅ​សល់​ចំនួន ៣​ទីលាន​ទៀត ទើប​បញ្ចប់​ព្រឹត្តិការណ៍​ឆ្នាំ ២០២០ ជា​ផ្លូវការ​៕ (​ដកស្រង់​ចេញពី BBC)